ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្ដោតលើគោលនយោបាយ ចំនួន៤០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកលទ្ធភាពទទួលបានឥណទាន ក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម (MSMEs) និងអនុវត្តកំណែទម្រង់ ដើម្បីជំរុញស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ វិស័យហិរញ្ញវត្ថុ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា វាជាកម្មវិធីរងទី៣...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ ២០០អនក្រ.បក អនុញ្ញាតដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំ នៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ។
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារចារកម្ម ការពារជាតិអាមេរិក ឲ្យដឹងនៅក្នុងរបាយការណ៍វិភាគ សមត្ថភាពយោធា របស់ប្រទេសនេះថា កូរ៉េខាងជើង អាចបន្ត ការសាកល្បងមីស៊ីលផ្លោង រយៈចម្ងាយឆ្ងាយ នៅឆ្នាំក្រោយ ដោយព្រមានថា ទីក្រុងព្យុងយ៉ាង នឹងបន្តបង្កជាបញ្ហាប្រឈម សន្តិសុខដ៏សំខាន់ សម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ របាយការណ៍ដែលត្រូវបានចេញផ្សាយនៅថ្ងៃសុក្រកន្លងទៅនេះថា គឺជាការព្រមានចុងក្រោយបង្អស់ អំពីកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងជើង ក្នុងការពង្រឹងអំណាចយោធារបស់ខ្លួន បើទោះបីជាមិនបានសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប...
រ៉ាម៉ាឡា៖ រដ្ឋមន្ត្រីការបរទេស ប៉ាឡេស្ទីន លោក រីយ៉ាដ អាល់ម៉ាលីគី បានលើកឡើងថា ប៉ាឡេស្ទីនបានជំរុញឱ្យ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ UNSC បើកកិច្ចប្រជុំបន្ទាន់មួយ ជុំវិញបញ្ហាដំណោះស្រាយ អ៊ីស្រាអែល។ លោក អាល់ម៉ាលីគី បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងរ៉ាម៉ាឡា តំបន់វេសបែងឲ្យដឹងថា ប៉ាឡេស្ទីនមានបំណងអំពាវនាវឱ្យមហាសន្និបាតអង្គការសហប្រជាជាតិ ជួបប្រជុំ ឬបើកសម័យប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការកើនឡើងនៃសកម្មភាពតាំងទីលំនៅនៅក្នុងទឹកដីប៉ាឡេស្ទីន។...
រ៉ាម៉ាឡា៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ WAFA បានរាយការណ៍ថា ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាមូដ អាបាស បានព្រមានថា ស្ថានភាពនៅក្នុងទឹកដីប៉ាឡេស្ទីន មិនអាចទ្រាំទ្របាន ដោយសារតែការរំលោភបំពាន របស់អ៊ីស្រាអែល នេះបើយោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោកបានអំពាវនាវ ឱ្យសហរដ្ឋអាមេរិក ប្រែក្លាយពាក្យសម្តីរបស់ខ្លួនទៅលើបុព្វហេតុរបស់ប៉ាឡេស្ទីន ទៅជាសកម្មភាពហើយបានជំរុញឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល លើទឹកដីប៉ាឡេស្ទីន។...
បរទេស៖ ប្រទេសចិន កាលពីខែសីហា បានធ្វើតេស្តសាកល្បងមីស៊ីលមានល្បឿនលឿន ជាងសម្លេងសមត្ថភាពនុយក្លេអ៊ែ បង្ហាញពីសមត្ថភាពមួយធ្វើឲ្យទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ អាមេរិកមានភាពភ្ញាក់ផ្អើល នេះបើតាមកាសែត Financial Times ដែលដកស្រង់ពីប្រភពចំនួន៥។ យោងតាមសេចក្តីរាយការណ៍ យោធាចិនបានបាញ់ សាកល្បងរ៉ុកកែតបំពាក់ម៉ាស៊ីន មានល្បឿនលឿនជាងសម្លេង ហោះកាត់លំហគន្លងទាប ដោយធ្វើដំណើរជុំវិញផែនដី មុនពេលវាយប្រហារឆ្ពោះទៅគោលដៅ។ ការធ្វើតេស្តនេះ បានបង្ហាញថា ប្រទេសចិនបានបង្កើត...
ប្រធានបទស្ដី៖ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ស្ដីពីសន្ដិភាពនៅកម្ពុជា » ត្រូវបានក្រុមអ្នកវិភាគ និងបក្សនយោបាយ នៅក្រៅរដ្ឋាភិបាល ព្រមទាំងប្រព័ន្ធឃោសនា របស់អាមេរិកផង លើកយកមកធ្វើជាប្រធានបទ វាយប្រហាររដ្ឋាភិបាល យ៉ាងចាស់ដៃ។ ក្រុមនេះបានចោទរដ្ឋាភិបាល ដែលគ្រប់គ្រងដោយ គណបក្សប្រជាជនកម្ពុជា របស់រដ្ឋបុរសសន្តិភាពសម្ដេចតេជោ ហ៊ុន សែន នៃកម្ពុជា...
បរទេស៖ មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បាននិយាយកាលពីថ្ងៃសៅរ៍ថា ការបើកប្រទេសចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា នឹងផ្តល់ឱ្យឧស្សាហកម្មទេសចរណ៍ថៃនូវការជម្រុញចាំបាច់កាន់តែខ្លាំងរបស់ប្រទេសថៃ ហើយកំណើនសេដ្ឋកិច្ចវិជ្ជមាន អាចត្រូវបានរំពឹងទុកនៅឆ្នាំក្រោយ ប្រសិនបើស្ថានភាព Covid-19 ត្រូវបានគ្រប់គ្រងបានល្អ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលព្យាករណ៍ថា នៅឆ្នាំ...
ពោធិសាត់: អភិបាល នៃគណះអភិបាលខេត្តពោធិសាត់ លោកជាវ តាយ នៅយប់ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២១នេះ បានដឹកនាំកម្លាំង និង មន្ត្រីក្រោមឱវាទចុះពិនិត្យអំពីស្ថានភាពទឹកស្ទឹងពោធិសាត់ ដែលកំពុងហក់ឡើងជិតដល់កម្រឹតប្រកាសអាសន្ន។ ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅក្បែរដងស្ទឹងទាំងអស់សូមមេត្តាប្រុងប្រយ័ត្នខ្ពស់បំផុត៕
មូស្គូ៖ ក្រសួងការពារជាតិជប៉ុន បាននិយាយថា យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង បានហោះប្រដេញដើម្បីដេញយន្តហោះទម្លាក់គ្រាប់បែក B-1B Lancer របស់អាមេរិកមួយគ្រឿង បន្ទាប់ពីប្រព័ន្ធរ៉ាដា បានចាប់យន្តហោះនេះបាន នៅជិតដែនអាកាសជាតិនៅពីលើសមុទ្រជប៉ុន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា «យន្តហោះចម្បាំង MiG-31 មួយគ្រឿង បានប្រដេញដើម្បីកំណត់...