ភ្នំពេញ ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានកោតសរសើររាជរដ្ឋាភិបាល ស្វែងរកវ៉ាក់សាំងកូវីដ-១៩ មកចាក់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានចំនួនយ៉ាងច្រើន ដើម្បីទប់ទល់ជំងឺដ៏កាចសាហាវនេះ ជាពិសេស អាចបើកសាលារៀន រមណីយដ្ឋានកម្សាន្តនានា និងស្តារសេដ្ឋកិច្ចឡើងវិញ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេច ហេង សំរិន សម្ដេចបានដឹកនាំសមាជិក-សមាជិកាទទួលវ៉ាក់សាំងកូវីដ-១៩ អាស្រ្តាហ្សេនីកាដូសទី៣ ឬដូសជំរុញ នៅវិមានរដ្ឋសភា...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំ អំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រោយពីបានប្រកាស ឲ្យបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ។ កាលពីថ្ងៃ៩ កញ្ញា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសបើកសាលារៀនឡើងវិញ ចាប់ពីកម្រិតថ្នាក់ទី៧...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអំពាវនាវឱ្យបណ្តាប្រទេស BRICS លើកកម្ពស់សាមគ្គីភាពពិភពលោកប្រឆាំងនឹងជំងឺកូវីដ -១៩ គាំទ្រពហុភាគីនិយមពិតប្រាកដ និងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ថ្លែងទៅកាន់កិច្ចប្រជុំកំពូល BRICS លើកទី ១៣ តាមរយៈបណ្តាញវីដេអូនៅទីក្រុងប៉េកាំង លោក ស៊ី បានលើកឡើងថា BRICS គួរតែរក្សាការដោះស្រាយពង្រឹងសាមគ្គីភាព និងបង្កើនគុណភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង។...
ប៉េកាំង៖ នាយករដ្ឋមន្រ្តីចិនលោក លី កេឈាំង នៅថ្ងៃព្រហស្បតិ៍នេះបានអំពាវនាវដល់បណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) ពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ និងរួមគ្នាលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសមាហរណកម្មនៅក្នុងអនុតំបន់។ លោកលី បានធ្វើការកត់សម្គាល់តាមរយៈតំណភ្ជាប់វីដេអូនៅក្នុងកិច្ចប្រជុំកំពូលលើកទី ៧ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់ទន្លេមេគង្គដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ចូលរួមកិច្ចប្រជុំកំពូលវីដេអូនេះផងដែរមាននាយករដ្ឋមន្រ្តីឡាវលោក ផាន់ខាំ វីផាវ៉ាន់ ប្រធានក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកសេន-ឧត្ដមសេនីយ៍មីន អ៊ុងឡាំង នាយករដ្ឋមន្រ្តីថៃលោក...
ប៉េកាំង៖ ក្រសួងការបរទេសចិន កាលពីថ្ងៃពុធបានប្រកាសផ្តល់ជំនួយចំនួន ៣១ លានដុល្លារអាមេរិកដល់ប្រទេសអាហ្វហ្គានីស្ថាន ដោយគាំទ្ររដ្ឋាភិបាលបណ្តោះអាសន្នថ្មី“ អ៊ីស្លាមអេមីរ៉ាត” របស់តាលីបង់។ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Hua Chunyin បាននិយាយថា ការសម្រេចចិត្តនេះត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំលើកដំបូង នៃរដ្ឋមន្រ្តីការបរទេសនៃប្រទេសក្បែរៗខាងអាហ្វហ្គានីស្ថាន ហើយនឹងត្រូវបានប្រើសម្រាប់ការសង្គ្រោះបន្ទាន់ដល់ប្រជាជនអាហ្វហ្គានីស្ថាន។ នេះបើតាម CNN។ យោងតាមសារព័ត៌មាន ZEE NEWS ចេញផ្សាយនៅថ្ងៃទី៩...
បរទេស៖ សារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា សមយុទ្ធយោធាដ៏ក្លាហាននេះត្រូវបានគេសន្មត់ថា ជាការឆ្លើយតបទៅនឹងការបន្តបេសកកម្ម « សេរីភាពនាវាចរណ៍ » របស់កងនាវាចរអាមេរិកនៅក្នុងដែនទឹកមានជម្លោះនៃសមុទ្រចិនខាងត្បូង ដែលភាគច្រើនគ្រប់គ្រងដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។ ការបោះពុម្ពផ្សាយរបស់ Global Times (ដែលជាកម្មសិទ្ធិរបស់គណៈកម្មាធិការកណ្តាលនៃគណបក្សកុម្មុយនីស្តចិន) បានស្នើនៅក្នុងវិចារណកថារបស់ខ្លួនថា ប្រទេសចិនគួរតែឆ្លើយតបទៅនឹងការបង្កហេតុដែលកំពុងបន្តពីសំណាក់យោធាអាមេរិកនៅសមុទ្រចិនខាងត្បូង ហើយបញ្ជូននាវាចម្បាំងផ្ទាល់ខ្លួនទៅកាន់ដែនទឹកក្បែរមូលដ្ឋានទ័ពអាមេរិក នៅអាស៊ីប៉ាស៊ីហ្វិក...
បរទេស៖ លោក Thamanat Prompow ដែលជាអគ្គលេខាធិការនៃគណបក្ស Palang Pracharath ដែលជាសម្ព័ន្ធស្នូលត្រូវបានបណ្តេញចេញពីតំណែងជាអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោកស្រី Narumon Pinyosinwat ដែលមកពីគណបក្សតែមួយ ក៏បានបាត់បង់ការងារជាអនុរដ្ឋមន្ត្រីក្រសួងការងារ ផងដែរ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា កាសែត...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យមន្ទីរសំរាកព្យាបាលឯកជនឈ្មោះ មេត្រូ II មានទីតាំងផ្ទះលេខ២៨ប៊ីស ផ្លូវលេខ១៧២ សង្កាតផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទទួលពិនិត្យថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ។ នេះបើយោងតាមលិខិតរបស់ក្រសួងចុះហត្ថលេខាដោយលោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល កាលពីពេលថ្មីៗនេះ ៕
ភ្នំពេញ ៖ នៅម៉ោងប្រមាណជាជិត១០ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ មានករណីអគ្គិភ័យកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅទីតាំងផ្ទះមួយកន្លែង ជិតម្តុំផ្សារតូច ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ ។ ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ បានប្រើប្រាស់រថយន្តបាញ់ទឹក ជាច្រើនគ្រឿង មកពីស្នងការដ្ឋាន រាជធានីភ្នំពេញ រដ្ឋបាលខឬស្ស៊ីកែវ និងខណ្ឌជ្រោយចង្វារជាដើម ៕
Breaking: ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ជួបតាមទូរស័ព្ទ ជាមួយសមភាគីចិន លោក ស៊ី ជិនពីង ជាលើកដំបូង ក្នុងរយៈពេល៧ខែ ចុងក្រោយនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP។ មន្រ្តីសេតវិមាន និយាយថា ការស្វែងរក ដើម្បីធានាថា “ការប្រកួតប្រជែង” រវាងមហាអំណាចទាំងពីរ មិនក្លាយជា“ ជម្លោះ”...