ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួង សុខាភិបាល បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល បានបញ្ជា ទិញវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៥លានដូសបន្ថែមទៀត ដែលនឹងមកដល់កម្ពុជា នៅក្នុងខែកញ្ញាខាងមុខនេះ ដើម្បីចាក់ដូសជំរុញ ជូនប្រជាពលរដ្ឋ ។ ការបញ្ជាក់ របស់មន្ត្រីជាន់ខ្ពស់ ក្រសួងសុខាភិបាលនេះ ខណៈវ៉ាក់សាំងស៊ីណូវ៉ាក់២លានដូស ដែលរាជរដ្ឋាភិបាល បញ្ជាទិញពីក្រុមហ៊ុន ស៊ីណូវ៉ាក់សាំង បានដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃ៣១...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្ត ដល់ការបង្កើត ស្នាដៃផ្ទាំងគំនូរ និងរូបភាព រចនាសិល្បៈ ដើម្បីចូលរួមអបអរ សាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២១។ យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងអប់រំ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោក ហង់...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) គិតត្រឹមថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ មានចំនួន១៩១៦ហើយ ដោយឆ្លងនៅខេត្ត២៣ លើកលែងតែ២ខេត្ត គឺក្រចេះ និងកែប៕
ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន២លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីប្រទេសចិននោះ បានដឹកមកដល់ប្រទេសកម្ពុជា នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំង ជាបន្តបន្ទាប់សម្រាប់ ចាក់ជូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ជួបពិភាក្សាជាមួយ អភិបាលរាជធានី-ខេត្ត ពាក់ព័ន្ធការបើកសាលារៀនឡើងវិញ នៅតាមតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងតិចនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានជាប់ជានិច្ច។ ការលើកឡើងរបស់សម្តេចតេជោនេះ ខណៈដំណើរការចាក់វ៉ាក់សាំងកូវីដ ដល់មនុស្សគោលដៅដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅបានប្រមាណជា៩១,៧៥ភាគរយ និងក្មេងពីអាយុ១២ដល់ក្រោម១៨ឆ្នាំប្រមាណជា៧៧,២០ភាគរយ...
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យារបស់ប្រទេសកម្ពុជាបានឲ្យដឹងថា ប្រទេសចិនបានចេញបទបញ្ជាថ្មី កំណត់មិនឲ្យក្មេងៗក្រោមអាយុ ១៨ឆ្នាំ លេងហ្គេមអនឡាញលើសពី ៣ម៉ោងក្នុងមួយសប្តាហ៍ ហើយពួកគេអាចលេងហ្គេម បានតែនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ ចាប់ពីម៉ោង ៨យប់ដល់ម៉ោង ៩យប់តែប៉ុណ្ណោះ ។ នេះបើតាមការផ្សព្វផ្សាយ របស់សារព័ត៌មាន Bloomberg។ ការកំណត់ថ្មីនេះគឺមានភាពតឹងរឹង ជាងការកំណត់កាលពីឆ្នាំ២០១៩ ដែលអនុញ្ញាតឲ្យក្មេងជំទង់ លេងហ្គេមអនឡាញ...
បរទេស៖ នាយករដ្ឋមន្ត្រីនៃ ប្រទេសម៉ាឡេស៊ីលោក Ismail Sabri Yaakob ត្រូវបានគេដឹងថា កំពុងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រួចរាល់ហើយក្រោយពេល ដែលរូបលោកបានជួបទំនាក់ទំនង ដោយផ្ទាល់ជាមួយនឹងអ្នកជំងឺកូវីដម្នាក់ ។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយរដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ជាក់ទៀតថាលោក Ismail Sabri គឺមិនអាចចូលរួមក្នុងពិធីធ្វើសច្ចា ប្រណិធានចូលកាន់តំណែង ទៅកាន់គណៈរដ្ឋមន្ត្រី របស់គាត់ឡើយដែលគ្រោង នឹងធ្វើឡើងនៅថ្ងៃចន្ទនេះ។...
បរទេស៖ រ៉ុកកែតជាច្រើនគ្រាប់ នៅថ្ងៃចន្ទនេះ បានវាយប្រហារទៅលើអាកាស យានដ្ឋានទីក្រុងកាប៊ុល នៅមជ្ឈមណ្ឌលនៃការ ដកយោធាសហរដ្ឋអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន ជាបេសកកម្មមួយ ដែលគ្រោងធ្វើឲ្យចាប់សព្វគ្រប់ នៅថ្ងៃអង្គារសប្ដាហ៍នេះ។ នៅក្នុងសេចក្តី ថ្លែងការណ៍សង្ខេបមួយ សេតវិមានបាននិយាយប្រាប់ថា ទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan និងប្រធានអគ្គសេនាធិការ លោក Ron Klain...
ភ្នំពេញ៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ មូលនិធិព្រីនស៍ (Prince Foundation) ដែលដំបូងឡើយមានឈ្មោះថា មូលនិធិសប្បុរសធម៌ព្រីនស៍ (Prince Charitable Foundation) បានប្រកាសពីការ អនុម័តនូវនិមិត្តសញ្ញាថ្មី ឈ្មោះថ្មី រួមទាំងសេចក្តីថ្លែងការណ៍អំពីចក្ខុវិស័យថ្មី គឺ “រួមគ្នាកសាងអនាគតកាន់តែ ប្រសើរសម្រាប់កម្ពុជា”។ មូលនិធិព្រីនស៍ គឺជាផ្នែកមួយដែលធ្វើការលើសកម្មភាព សប្បុរសធម៌របស់ក្រុមហ៊ុន...
ភ្នំពេញ៖ សាលាអង្គរហ្វ៊ូជី ឌីវេឡុបមិន(សាលាអង្គរហ្វ៊ូជី) បានសម្រេច ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនធំៗចំនួន៩នៅកម្ពុជា កាលពីថ្ងៃសៅរ ទី២៨ ខែសីហានេះ ដើម្បីសហការលើការបណ្ដុះបណ្ដាលភាសាជប៉ុន និងបង្កើតឱកាសការងារដល់កូនខ្មែរ។ ក្រុមហ៊ុនទាំង៩ នោះគឺ ទី1. BIG BI IMEX GROUP CO., LTD ទី2. IIS...