ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា ខ្លួនបានរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី ១៥៣៤ ករណីហើយ នៅក្នុងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ៕
បរទេស៖ ក្រសួងការបរទេសកាតា បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកាតា កំពុងស្នើផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ ដល់ជនត្រូវជម្លៀសចេញពីប្រទេសអាហ្វហ្គានីស្ថាន កំពុងតែស្នាក់នៅក្នុងប្រទេសកាតា ដែលកំពុងតែសម្របសម្រួលដល់កិច្ចប្រឹងប្រែងជម្លៀសសកល ចាប់តាំងពីពួកតាលីបង់ដណ្ដើមបានទីក្រុងកាប៊ុលមក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសបាននិយាយថា ប្រទេសកាតា ដែលមានមូលដ្ឋានយោធាអាមេរិកដ៏ធំបំផុតក្នុងតំបន់នោះ រហូតមកទល់ពេលនេះ បានជួយជម្លៀសមនុស្សជាង៤០.០០០នាក់ មកកាន់ទីក្រុងដូហា ហើយនឹងបន្តធ្វើការសម្របសម្រួលដល់កិច្ចប្រឹងប្រែងអន្តរជាតិ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រសួងការបរទេសកាតា តាមសេចក្តីរាយការណ៍ បានបន្តថា ជនជម្លៀស...
បរទេស៖ មន្ត្រីពួកតាលីបង់មួយរូប នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយប្រាប់ថា កងកម្លាំងការពារពួកតាលីបង់ នៅតែបន្តផ្តល់កិច្ចការពារដល់ជនស៊ីវិល នៅខាងក្រៅអាកាសយានដ្ឋានកាប៊ុល និងបានបន្ថែមថា កងកម្លាំងលោកខាងលិច ត្រូវតែប្រកាន់ខ្ជាប់ នូវកាលផុតកំណត់នៃការបញ្ចប់ជម្លៀស ចេញពីអាហ្វហ្គានីស្ថាន នៅចុងខែនេះ។ មន្ត្រីរូបនោះ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ តាមសេចក្តីរាយការណ៍ បាននិយាយយ៉ាងដូច្នេះថា “កងកម្លាំងការពាររបស់យើង ក៏កំពុងតែប្រថុយជីវិតរបស់ពួកគេ នៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ដោយពួកគេប្រឈមមុខខ្លាំងហួស ចំពោះការគម្រាមកំហែងពីក្រុមរដ្ឋឥស្លាមជ្រុលនិយម”។...
Breaking: ក្រហមតាលីបង់ បញ្ជាក់ថា ស្លាប់១៣, របួស៥២ នៅក្នុងករណីបំផ្ទុះគ្រាប់បែកទាំង២ករណី នៅក្បែរអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងកាប៊ុល។ នេះបើតាមការផ្សាយ របស់ទូរទស្សន៍ CNN។
CNN: យ៉ាងហោចណាស់ ការវាយប្រហារភេរវកម្ម ២ករណី មានករណីបំផ្ទុះអត្តឃាត ចំនួន១ផងដែរ។
Breaking News: លោក បៃឌិន ស្ថិតនៅក្នុងបន្ទប់ស្ថានការណ៍ ក្រោយការវាយប្រហារ នៅព្រលានយន្តហោះ កាប៊ុល។ នេះបើតាមទូរទស្សន៍CNN។ រដ្ឋមន្រ្តីការពារជាតិ លោក Lloyd Austin និងលោក Antony Blinken រដ្ឋមន្រ្តីការបរទេស ក៏នៅទីនោះដែរ។
Breaking News: កម្រងរូបភាពក្តៅៗ ករណីបំផ្ទុះ២ករណី នៅក្បែរព្រលានយន្តហោះ កាប៊ុល បណ្តាលឲ្យមនុស្ស ស្លាប់១៣, របួស៧០។
Breaking news: វាយប្រហារភេវរកម្មក្បែរ ព្រលានយន្តហោះ ចំនួន២ករណី បណ្តាលឲ្យមនុស្ស ស្លាប់១៣នាក់ និងរបួស៧០នាក់ នេះបើតាមការផ្សាយរបស់ទូរទស្សន៍RT នៅមុននេះបន្តិច។
BREAKING: រដ្ឋាភិបាលអង់គ្លេស នឹងរៀបចំ កិច្ចប្រជុំបន្ទាន់មួយ ក្រោយពីការបំផ្ទុះ នៅឯអាកាសយានដ្ឋានការប៊ុល នេះបើតាមមន្រ្តីរដ្ឋាភិបាលអង់គ្លេស។ (AFP)។
Breaking News: មន្ទីរប៉ង់តាហ្គោន បញ្ជាក់ ថា ផ្ទុះគ្រាប់លើកទី២ នៅសណ្ឋាគារ ក្បែរព្រលានកាប៊ុល។ នេះបើតាមទូរទស្សន៍CNN ។ បុគ្គលិកអាមេរិកខ្លះ ក៏ស្ថិតក្នុងចំណោមអ្នករបួស។ ការវាយប្រហារនេះ កើតឡើងក្រោយការព្រមានពីអាមេរិក និងសម្ព័ន្ធមិត្ត អំពីលទ្ធភាពនៃការវាយប្រហារភេវរកម្ម។