បរទេស៖ ប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មលើក្រុមបុរស ដែលពួកគេនិយាយថា គឺជាភ្នាក់ងារចារកម្មរុស្ស៊ី ទទួលខុសត្រូវបំពុលមេដឹកនាំ ប្រឆាំងរុស្ស៊ី លោក Alexei Navalny កាលពីមួយឆ្នាំមុន។ ប្រទេសទំាងពីរនេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មផ្តោតលើ ជនជាតិរុស្ស៊ីចំនួន៧នាក់ ហើយក៏បានចេញ សេចក្តីថ្លែងការណ៍រួមគ្នាមួយ ដែលបានធ្វើការព្រមាន ចំពោះប្រទេសរុស្ស៊ី ជុំវិញរឿងអាវុធគីមី។...
បរទេស៖សមាជិករដ្ឋសភាចិន នៅថ្ងៃសុក្រម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានអនុម័តច្បាប់ ដែលដាក់ការរឹតបន្តឹងកាន់តែខ្លាំង លើការដែលក្រុមហ៊ុនឯកជន អាចប្រមូលនិងគ្រប់គ្រងទៅលើទិន្នន័យឯកជនផ្ទាល់ខ្លួនរបស់អតិថិជន។ តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ច្បាប់ថ្មី ដែលនឹងមានសុពលភាពចាប់ផ្តើមអនុវត្តនៅក្នុងខែវិច្ឆិកានោះ នឹងធ្វើវាឲ្យលំបាកកាន់តែខ្លាំង និងចំណាយកាន់តែច្រើនឡើង សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងប្រទេសចិន ដើម្បីចូលទៅប្រើប្រាស់ព័ត៌មានរបស់អតិថិជន។ ច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួនរបស់ទីក្រុងប៉េកាំងនេះ គឺជាក្រុមច្បាប់ដំបូងជុំវិញរឿងការប្រមូលទិន្នន័យ ដែលត្រូវបានអនុម័តឡើងនៅក្នុងប្រទេសចិន...
បរទេស៖យោងតាមប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានប្រារព្ធធ្វើសន្និសីទមួយ ដែលនិយាយអំពីបច្ចេកវិទ្យានិងសំណង់។ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់ទីក្រុងព្យុងយ៉ាង KCNA បានរាយការណ៍ថា សន្និសីទនោះ បានប្រារព្ធធ្វើឡើងពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ និងរៀបចំធ្វើឡើងដោយអគ្គសហព័ន្ធវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់កូរ៉េ។ ផ្នែកនៃបច្ចេកវិទ្យានៃសន្និសីទនោះ បានផ្តោតលើការបន្តការអប់រំសម្រាប់និស្សិត ដោយមិនមានការអាក់ខាន សូម្បីតែក្នុងស្ថានភាពមានអាសន្ននានា រួមមានទាំងវិបត្តិសុខាភិបាលសាធារណៈ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗផងដែរ។ ចំណែកសម្រាប់ផ្នែកនៃសំណង់ អ្នកវិទ្យាសាស្ត្រ វិស្វករនិងសាស្ត្រាចារ្យរបស់ប្រទេស...
ស្វាយរៀង ៖លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រគល់ផ្លែមៀន (តាង៉ែន) ចំនួន១០តោន ជូនដល់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។ លោកស្រីបានមានប្រសាសន៍ថា ៖ ការប្រគល់នូវផ្លែមៀន (តាង៉ែន) នេះគឺស្របតាមការអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន...
ស្វាយរៀង ៖ដោយក្តីអាអាណិតអាសូរ ពីសំណាក់លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងភរិយា បានផ្ដល់ផ្ទះមួយខ្នងមានតម្លៃ ៤០០០ដុល្លារ ដល់ដូនជីពិការជេីងទាំង២ម្នាក់រស់នៅក្នុងវត្តកោះជុំ ស្ថិតក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ លោកបណ្ឌិត កែរ រដ្ឋា បានថ្លែងថា នៅព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ លោក...
ហុងកុង៖ ទ្រឹស្តីលេចធ្លាយមន្ទីរពិសោធន៍ ដែលក្រុមអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានវូហាន លើវីរុស SARS-CoV-2 ដែលជាវីរុសដែលបណ្តាលឱ្យមានជំងឺកូវីដ-១៩ គឺមិនទំនងទាល់តែសោះនេះបើតាមកាសែត South China Morning Post បានរាយការណ៍។ កាសែតនេះបានចុះផ្សាយថា លោក Wu Chung-I អ្នកជីវវិទូវិវត្ត ដែលបានចំណាយពេលភាគច្រើននៃអាជីពរបស់លោកនៅសាកលវិទ្យាល័យឈីកាហ្គោ បានធ្វើសុន្ទរកថានៅក្នុងសិក្ខាសាលាតាមអ៊ីនធឺណិត ស្ដីពីការលេចធ្លាយមន្ទីរពិសោធន៍ បង្កឲ្យមានជំងឺកូវីដ-១៩ ផ្ទុះឡើង។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ជាថ្មីម្តងទៀតបានការពារការចាត់ចែងរដ្ឋបាលរបស់លោក ក្នុងការដកទ័ពចេញពី អាហ្វហ្គានីស្ថាន ដោយបដិសេធសម្ព័ន្ធមិត្តរបស់អាមេរិក ដែលចោទសួរពីភាពជឿជាក់ របស់ប្រទេសនេះ ជុំវិញការជម្លៀសដ៏វឹកវរ ដែលកំពុងកើតមាន។ លោក បៃដិន បានលើកឡើងដែលត្រូវបានគេរិះគន់ យ៉ាងទូលំទូលាយ អំពីការដកខ្លួនចេញនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ពីសេតវិមាន ថា“ នេះគឺជាបេសកកម្មធំបំផុត ដែលពិបាកបំផុតនៅក្នុងប្រវត្តិសាស្ត្រ ហើយអាមេរិកជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលមានសមត្ថភាពអាចព្យាករណ៍ពីថាមពលដ៏ច្រើននេះ...
តូក្យូ៖ ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថា ប្រទេសជប៉ុននឹងផ្តល់ប្រាក់ កម្ចីរហូតដល់ ៤៥ ពាន់លានយ៉េន (៤១០ លានដុល្លារ) ដល់ប្រទេសតួកគី ដើម្បីជួយសម្រាល បន្ទុកហិរញ្ញវត្ថុរបស់ប្រទេសនេះ ក្នុងការទទួលជនភៀសខ្លួនពី ប្រទេសស៊ីរី ដែលហែកហួរដោយសង្គ្រាម។ ក្រសួងបានឲ្យដឹងថា ជំនួយហិរញ្ញវត្ថុដែលបានផ្តល់ជូនក្នុងអំឡុងពេល កិច្ចប្រជុំមួយនៅទីក្រុងអ៊ីស្តង់ប៊ុល រវាងរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi និងសមភាគីរបស់លោក...
ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបន្តចែករំលែកសារជាថ្មី ក៏ដូចជាទាញចំណាប់អារម្មណ៍ ឲ្យបងប្អូនស្វែងយល់អំពីបច្ចេកវិទ្យា DeepFake ដែលកំពុងពេញនិយម ប្រើប្រាស់ពីសំណាក់យុវជនកម្ពុជា លើបណ្តាញទំនាក់ទំនងសង្គម។ DeepFake គឺជាកម្មវិធីម្យ៉ាងដែលមាន សមត្ថភាពធ្វើការផ្លាស់ប្តូរមុខ និងសម្លេងរបស់បុគ្គលណាម្នាក់ ដាក់ចូលទៅក្នុងរូបភាព ឬវីដេអូ ដែលមានស្រាប់ ដោយប្រើប្រាស់បច្ចេកទេស Marchine Learnning និងបញ្ញាសប្បនិម្មិត (Artificial...
ក្រុមតាលីបង់ គ្រប់គ្រងអាហ្វហ្គានីស្ថានជាថ្មី ក្រោយ ២០ឆ្នាំពីការវាយប្រហារ ដឹកនាំដោយអាមេរិក កាប៊ុល៖ ក្រុមតាលីបង់ បានប្រកាសជ័យជំនះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីពួកគេបានកាន់កាប់ទីក្រុងកាប៊ុល ហើយប្រធានាធិបតីលោក Ashraf Ghani បានភៀសខ្លួនចេញពីប្រទេសកាលពីថ្ងៃអាទិត្យ ដែលជាការកត់សម្គាល់ការវិលត្រឡប់មកកាន់អំណាចរបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ២០ ឆ្នាំបន្ទាប់ពីការដកហូតអំណាចដោយកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រុមតាលីបង់ បានលើកឡើងថាសង្គ្រាមបានបញ្ចប់នៅអាហ្វហ្គានីស្ថាន ដោយបន្ថែមថា ក្រុមនេះមិនចង់រស់នៅឯកោទៀតនោះទេ និងចង់បង្កើតទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិឡើងវិញ។ មន្ត្រីជាន់ខ្ពស់បំផុតម្នាក់របស់ក្រុមតាលីបង់...