ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៧នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៤៥នាក់ និងស្លាប់៣នាក់ ក្នុងមូលដ្ឋានក្រុង/ស្រុកចំនួន១១ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥.២៤៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៤.៤៧៩នាក់ និងកំពុងសម្រាកព្យាបាល៦៧១នាក់ និងស្លាប់៩៥នាក់៕
ភ្នំពេញ៖ ក្រុមហ៊ុនវីរៈ ប៊ុនថាំ បានបង្កើតកម្មវិធីមួយ ដើម្បីចូលរួមចំណែក ជួយទៅដល់ប្រជាកសិករ ដែលមានដំណាំកសិផល ក្នុងការធ្វើអាជីវកម្ម ដោយពុំមានការយកចំណេញ រួមទាំងប្រមូលទិញ នូវផល្លានុផល ដែលកសិករពិបាកក្នុងការរកទីផ្សារលក់ចេញ ។ តាមរយៈ APP VTENH លោកអ្នកអាចបញ្ជាទិញ នូវដំណាំកសិផលខ្មែរ ជាមួយមានការដឹកជញ្ជូនដល់ផ្ទះ ដោយឥតគិតថ្លៃ គ្របដណ្ដប់ទូទាំងប្រទេស។ កម្មវិធីនេះ...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញបញ្ចុះបឋមសិលា សាងសង់អគារមន្ទីរពិសោធន៍ ជាជំនួយឥតសំណង របស់សាធារណរដ្ឋកូរ៉េ ដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង។ ក្នុងបរិបទកូវីដ១៩ និងចូលរួមទប់ស្តាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ កម្មវិធីនេះត្រូវបានធ្វើឡើងដោយមានការ...
ភ្នំពេញ ៖ លោក ឥន្ទ សុផល អ្នកស្រាវជ្រាវ ប្រវត្តិសាស្ត្រ និង តាម ដាន ស្ថានការណ៍ នយោបាយ ពិភពលោក ដែលកំពុងរស់នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស បានលើកឡើងថា អាមេរិកពុំដែលចាញ់សង្គ្រាម នៅវៀតណាមនិងអាហ្គានីស្ថាននោះទេ អ្នកដែលចាញ់ពិតប្រាកដ គឺមេដឹកនាំដែលមើល មិនឃើញនយោបាយ ការបរទេសរបស់...
ភ្នំពេញ៖ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៃកាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល សមត្ថកិច្ចជំនាញ បានរកឃើញមនុស្សចំនួន ២,៥១៤នាក់ ក្នុងនោះបញ្ជូនទៅតុលាការចំនួន ២នាក់។ យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន ៩០១ករណី៖ ១.ឃាត់ខ្លួន (អប់រំ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson កាលពីចុងសប្តាហ៍ បានលើកឡើងថាគ្មានអ្នកណាម្នាក់ដែលមាន បំណងចង់ទុកឲ្យប្រទេសអាហ្គានីស្ថាន នៅតែម្នាក់ឯងនោះទេនិងកំពុងក្លាយទៅ ជាទីកន្លែងសម្រាប់ចិញ្ចឹម ដល់ក្រុមភេវរកម្មទៅវិញ។ ថ្លែងនៅក្នុងកិច្ចប្រជុំជាបន្ទាន់ មួយជាមួយនឹងគណកម្មការ Cobra Committee លោកនាយករដ្ឋមន្ត្រីបានបន្តថា ស្ថានភាពបច្ចុប្បន្នកំពុងតែមានភាព លំបាកខ្លាំងមែនទែនហើយជឿជាក់ ថាវានឹងកាន់តែអាក្រក់ឡើង បន្ថែមទៀតជាមិនខាន។...
វ៉ាស៊ីនតោន៖ នាយកវិទ្យាស្ថានជាតិសុខភាពលោក Francis Collins បានលើកឡើងថា ករណីឆ្លងជំងឺកូវីដ-១៩ របស់អាមេរិក អាចបំបែកបាន ២០ម៉ឺនករណីក្នុងមួយថ្ងៃ ខណៈការកើនឡើងចុងក្រោយនៃវីរុស ដែលដឹកនាំដោយទម្រង់ក្លាយពូជ Delta ដែលកំពុងកើនឡើងយ៉ាងខ្លាំង ដោយមិនមានសញ្ញាថា លេចចេញភ្លាមៗនោះទេ។ លោកបានប្រាប់សារព័ត៌មាន Fox News ឲ្យដឹងថា“ ខ្ញុំនឹងភ្ញាក់ផ្អើលប្រសិនបើយើង មិនឆ្លងកាត់ករណីឆ្លង ២០ម៉ឺនករណីក្នុងមួយថ្ងៃ...
ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ ការលក់ផលិតផល និងទិញទំនិញអនឡាញ កំពុងពេញនិយមនៅក្នុង ព្រះរាជាណា ចក្រកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ជនខិលខូចមួយចំនួន បានឈ្លៀតឱកាសនេះ ធ្វើការឆបោកជនរងគ្រោះ ជាមួយនឹងល្បិចកលថ្មីៗជាបន្តបន្ទាប់។ ថ្ងៃនេះក្រុមការងារសូមលើក យកនូវល្បិចកលឆបោកប្រាក់ ដោយការលក់ទំនិញ អនឡាញ ប្រើប្រាស់បច្ចេកទេសដូចខាងក្រោម៖ ១) ជនខិលខូចធ្វើការបង្ហោះលក់ផលិតផលក្នុងទំព័រហ្វេសប៊ុកផេក...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១២៤នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន៥៨នាក់ បន្ថែមទៀតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៥.៦៩៧នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ២.២៨៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៧៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ២នាក់ និងស្លាប់២នាក់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៨៦៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៧០៧នាក់ និងកំពុងសម្រាកព្យាបាល១.០៧៦នាក់ ស្លាប់៨៥នាក់៕