Covid-19

កូវីដ១៩៖ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងថ្មី ៧៥នាក់ ជាសះស្បើយ២នាក់ និងស្លាប់២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៧៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ២នាក់ និងស្លាប់២នាក់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៨៦៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៧០៧នាក់ និងកំពុងសម្រាកព្យាបាល១.០៧៦នាក់ ស្លាប់៨៥នាក់៕

To Top
×