តៃប៉ិ៖ តៃវ៉ាន់ មានបំណងចូលរួមកិច្ចប្រជុំកំពូល នៃមេដឹកនាំប្រជាធិបតេយ្យនៅលើ ពិភពលោក ដែលត្រូវបានកោះប្រជុំដោយប្រធានាធិបតី អាមេរិកលោក ចូ បៃដិន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក ក្នុងការការពារប្រឆាំងនឹងរដ្ឋាភិបាលផ្តាច់ការដូចជាប្រទេសចិន។ អគ្គនាយករងនៃនាយកដ្ឋានកិច្ចការអាមេរិកខាងជើង បានប្រាប់សន្និសីទសារព័ត៌មានជាក់ស្តែងថា រដ្ឋាភិបាលតៃវ៉ាន់ នឹងបន្តចរចាជាមួយរដ្ឋបាលលោក បៃដិន ដើម្បីចូលរួមកិច្ចប្រជុំកំពូល ដែលគ្រោងនឹងធ្វើឡើងនៅខែធ្នូ ខាងមុខនេះ។ ប្រភពពីសេតវិមាន បានឲ្យដឹងថា លោក...
អូតាវ៉ា៖ លោកស្រី Theresa Tam ប្រធានផ្នែកសុខភាពសាធារណៈរបស់កាណាដា បានលើកឡើងថា ប្រទេសកាណាដា កំពុងទទួលរងនូវរលកទី ៤ នៃការរីករាលដាលនៃជំងឺកូវីដ -១៩ ដោយសារទម្រង់ឆ្លងថ្មីនៃវីរុស នៅតែបន្តរីករាលដាលនៅក្នុងប្រទេស។ លោកស្រី Tam បានប្រាប់សន្និសីទសារព័ត៌មានថា ការរាប់ករណីឆ្លងថ្នាក់ជាតិរបស់ប្រទេសនេះ បានប្រែទៅជាអាក្រក់ជាងតាំងពីចុងខែកក្កដាមក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រទេសកាណាដា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានរាយការណ៍ករណីថ្មីចំនួន...
រីយ៉ូ ៖ ប្រភពពីក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីការស្លាប់ ដោយសារជំងឺកូវីដ-១៩ ចំនួន ១,១៤៨ បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ ទូទាំងប្រទេសកើនឡើង ដល់ ៥៦៦,៨៩៦ នាក់។ យោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ក្រសួងសុខាភិបាល...
បរទេស ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បាននិយាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា គ្រាប់រ៉ុកកែត ដែលពួកហាម៉ាស់ បាញ់ចូលទៅក្នុងប្រទេស អ៊ីស្រាអែល កាលពីដើមឆ្នាំនេះ បានសម្លាប់និងបង្កឲ្យរបួស ជនស៊ីវិល នៅក្នុងប្រទេសអ៊ីស្រាអែល និងតំបន់ហ្គាហ្សា និងចោទប្រកាន់ក្រុមសកម្មប្រយុទ្ធនោះ ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ។ អង្គការក្រៅរដ្ឋាភិបាល មានមូលដ្ឋាននៅក្នុងទីក្រុងញូយ៉កនេះ...
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានដឹកនាំ អនុវត្តការងារបានយ៉ាងល្អប្រសើរ ទាំងការទប់ស្កាត់បទ ល្មើសផ្សេងៗ និងការអនុវត្តវិធានសុខាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាល នូវជំងឺកូវីដ-១៩ ពិសេសវីរុសបំម្លែងថ្មី (ដែលតា)។...
បរទេស ៖ ក្រុមមន្ត្រីយោធា សហរដ្ឋអាមេរិក បានប្រកាសថា លោកប្រធានាធិបតី ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បានបញ្ជាឲ្យបញ្ជូនកងទ័ព ៣.០០០នាក់ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជួយក្នុងការជម្លៀស របស់ស្ថានទូតអាមេរិក្នុងទីក្រុងកាប៊ុល ។ ការសម្រេចចិត្តនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលពួកតាលីបង់ ក្នុងប្រទេសអាហ្វហ្គានីស្ថាន កំពុងតែវាយដណ្ដើម យកទឹកដីកាន់តែធំឡើង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤២៣នាក់ទៀត ជាសះស្បើយចំនួន៥៤១នាក់ និងស្លាប់ចំនួន២០នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៣៥៦នាក់ និងអ្នកដំណើរពីបរទេសចំនួន៦៧នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៨៤,២៦២នាក់ អ្នកជាសះស្បើយចំនួន៧៨,៩៧២នាក់ និងអ្នកស្លាប់ចំនួន១,៦៥៤នាក់៕
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបិទខ្ទប់កំណត់ផ្លូវលេខ៣៥ នៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ១៤ថ្ងៃ ក្រោយមានការឆ្លងរាលដាលវីរុសកូវីដ១៩ បំប្លែងថ្មី Delta៕
ភ្នំពេញ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានស្នើឲ្យអភិបាល ខេត្តស្រះកែវ កុំបញ្ជូនពលរដ្ឋខ្មែរ មកវិញដោយគំហុក ខណៈអភិបាលខេត្តស្រះកែវ បានឯកភាពចាក់វ៉ាក់សាំងកូវីដ១៩ ដល់អាជីវកខ្មែរ នៅផ្សាររុងក្លឿប្រមាណជា១ម៉ឺននាក់ ។ បើតាមហ្វេសប៊ុករបស់លោក អ៊ុំ រាត្រី គឺលោកបានដឹកនាំកងកម្លាំងប្រដាប់អាវុធ...
នារសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ (អាស្រ្តាហ្សេនីកា) ជូនដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគ្រួសារ នៅក្នុងទីតាំងសាលាអនុវិទ្យាល័យចាក់អង្រែក្រោម ដោយធ្វើឡើងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី ១២ ដល់...