អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ថា ការិយាល័យសម្របសម្រួលកិច្ចការ មនុស្សធម៌នៃអង្គការសហប្រជាជាតិ (OCHA) បានឲ្យដឹងកាលពីថ្ងៃពុធថា ជម្លោះកើតឡើងនៅក្នុងតំបន់ផ្សេងៗគ្នា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីសប្តាហ៍មុន នាំឲ្យពលរដ្ឋរាប់ម៉ឺននាក់បង្ខំចិត្តចាក ចេញពីលំនៅដ្ឋានរបស់ពួកគេ ។ ការិយាល័យបានឲ្យដឹងថា ពួកគេ គឺមានជិត៣៩០.០០០នាក់ បានផ្លាស់លំនៅដោយសត្រូវវាយប្រហារនៅក្នុង ឆ្នាំនេះ ដែលបានកើតឡើងទ្រង់ទ្រាយធំចាប់តាំងពីខែឧសភា ។...
កំពង់ចាម ៖ ខេត្តកំពង់ចាម បានត្រៀមមណ្ឌលធ្វើចត្តាឡីស័ក សម្រាប់ពលករ មកពីក្រៅប្រទេស ក្នុងចំនួនជាង ៧,០០០ នាក់ ប៉ុន្តែរដ្ឋបាលខេត្ត ខណ:កំពុងរៀបចំ ជាបន្តបន្ទាប់នេះ មានការខ្វះខាតសម្ភារៈស្នាក់នៅ។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី ១២ ខែសីហាមឆ្នាំ ២០២១...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស (គ.ជ.ប.ជ) បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១ មានប្រជាពលរដ្ឋខ្មែរវិល ត្រឡប់ពីក្រៅប្រទេស ជាង១៥ម៉ឺននាក់ ហើយបន្ដវិលត្រឡប់មកកម្ពុជា ជាបន្ដបន្ទាប់ទៀត ក្នុងនោះ ភាគច្រើនជាអ្នកមានជីវភាពខ្វះខាត ។ ក្នុងកិច្ចប្រជុំក្រុមការងារ ជំនាញអន្តរក្រសួង-ស្ថាប័នទាំង៦ ប្រចាំឆមាសទី១ ឆ្នាំ២០២១ លើការងារប្រយុទ្ធប្រឆាំង...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ឈុនយីង បានឲ្យដឹងថា ប្រទេសចិន ជំរុញឱ្យភាគីលីទុយអានី គោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះគោល ការណ៍ចិនតែមួយ និងបង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍ ប្រកបដោយស្ថិរភាពនៃទំនាក់ទំនងចិន-លីទុយអានី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ឆ្លើយតបទៅនឹងប្រទេសលីទុយអានី និងការអត្ថាធិប្បាយរបស់សហភាពអឺរ៉ុប ចំពោះការសម្រេចចិត្តរបស់ប្រទេសចិន លោកស្រីហួ បានលើកឡើងថា និយមន័យនៃគោលការណ៍ ចិនតែមួយ គឺមិនត្រូវបំភ្លៃឡើយ ដោយបន្ថែមថាប្រជាជនចិន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំបង់ចាម នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៤៧នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៧៥នាក់ និងស្លាប់២នាក់។ ក្នុងនោះ ក្រុងកំពង់ចាម ០៤នាក់, ស្រុកកំពង់សៀម ០៦នាក់, ស្រុកកងមាស ០៥នាក់, ស្រុកកោះសូទិន ០២នាក់, ស្រុកចំការលើ ០៨នាក់, ស្រុកជើងព្រៃ...
ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រជាពលរដ្ឋចូលរួម ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ និងចូលរួមអនុវត្តវិធានការ សុខាភិបាល បានធ្វើឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មិនមានការកើនឡើង យ៉ាងគំហុកទេ ដោយសារលទ្ធផលវ៉ាក់សាំង បង្កើតភាពស៊ាំ ។ ការលើកឡើងរបស់លោកស្រី ក្រោយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ...
ភ្នំពេញ ៖ កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤៥៥នាក់ទៀត ជាសះស្បើយចំនួន៦៧៧នាក់ និងស្លាប់ចំនួន២០នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៣៧៤នាក់ និងអ្នកដំណើរពីបរទេសចំនួន៨១នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៨៣៨៣៩នាក់ អ្នកជាសះស្បើយចំនួន៧៨៤៣១នាក់ និងអ្នកស្លាប់ចំនួន១៦៣៤នាក់៕
ធីខេអេស រ៉េស៊ីឌិន គឺជាគម្រោងលំនៅដ្ឋានថ្មី និងស្ថិតនៅពោធិ៍ចិនតុង និងមានចម្ងាយតែ ១,៥គម ពីមហាវិថីសហព័ន្ធរុស្ស៊ី ដែលផ្តល់ជូននូវប្រណីតភាព ភាពទាន់សម័យ និងសក្តានុពលខ្ពស់ សម្រាប់អតិថិជន ជាមួយនឹងប្រភេទ ផ្ទះវីឡាកូនកាត់ ដ៏ទំនើប ដែលមានតម្លៃចាប់ពី ៨១,៥០០$ ឡើងទៅតែប៉ុណ្ណោះ។ នៅក្នុងដំណាក់កាលទី១ ជាមួយផ្ទះជិត១០០ខ្នង ដើម្បីផ្តល់ជាទំនុកចិត្ត សម្រាប់អតិថិជន ដែលចង់បានកន្លែងរស់នៅ...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានបន្តបិទរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំង ប្រទេស រយៈពេល ៧ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ស្របតាមខ្លឹមសារ សេចក្តីណែនាំលេខ ០៤ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ស្តីពីការបន្តអនុវត្តយុទ្ធនាការ ពង្រឹងវិធានការ ប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩...
ម៉ានីល ៖ វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បានឲ្យដឹងថា គ្រោះរញ្ជួយដីនៅឯនាយសមុទ្រ ដែលមានកម្រិត ៧,៣ រ៉ិចទ័រ បានវាយប្រហារខេត្ត ដាវ៉ាវអូរីនថលភាគខាងត្បូង ប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា វិទ្យាស្ថាននេះបានឲ្យដឹងថា ការរញ្ជួយដី ដែលបានកើតឡើង នៅវេលាម៉ោង ១ និង...