ព័ត៌មានជាតិ

គ្រោះថ្នាក់រញ្ជួយដី កម្រិត ៧,៣រ៉ិចទ័រ កំពុងវាយប្រហារ ហ្វីលីពីន

ម៉ានីល ៖ វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បានឲ្យដឹងថា គ្រោះរញ្ជួយដីនៅឯនាយសមុទ្រ ដែលមានកម្រិត ៧,៣ រ៉ិចទ័រ បានវាយប្រហារខេត្ត ដាវ៉ាវអូរីនថលភាគខាងត្បូង ប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា វិទ្យាស្ថាននេះបានឲ្យដឹងថា ការរញ្ជួយដី ដែលបានកើតឡើង នៅវេលាម៉ោង ១ និង ៤៦ នាទីព្រឹកម៉ោងក្នុងស្រុក បានវាយប្រហារនៅជម្រៅ ៦៩ គីឡូម៉ែត្រ ចម្ងាយប្រហែល ១៩ គីឡូម៉ែត្រ ភាគឥសាននៃទីក្រុងម៉ាទី ។

ទីភ្នាក់ងារនេះបានឲ្យដឹងទៀតថា គ្រោះរញ្ជួយដីដែលមានប្រភព ដើមអាចបង្កឱ្យមានរញ្ជួយដី និងបង្កការខូចខាត បើទោះបីជាមិនទាន់ការ រាយការណ៍ពីការខូចខាត និងរងរបួសនៅឡើង ក៏ដោយ ។

វិទ្យាស្ថាននេះបានបន្ថែមថា គ្រោះរញ្ជួយដីនេះត្រូវបានគេដឹងនៅខេត្ត Cotabato ខាងត្បូងនៅលើកោះ Mindanao និងរហូតដល់ខេត្ត Leyte នៅភាគកណ្តាលប្រទេស ហ្វីលីពីន ។ គួរបញ្ជាក់ថា ហ្វីលីពីន មានសកម្មភាពរញ្ជួយដីញឹកញាប់ ដោយសារតែទីតាំងរបស់វា ស្ថិតនៅតាមបណ្តោយ មហាសមុទ្រប៉ាស៊ីហ្វិក ៕
ដោយ ឈូក បូរ៉ា

To Top