ភ្នំពេញ៖ រដ្ឋបាល ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ២៦នាក់ និងមានករណី ជាសះស្បើយចំនួន៨៥នាក់ និងស្លាប់ម្នាក់។
ភ្នំពេញ៖ អ្នកឧញ៉ា គិត ម៉េង បានលេីកឡេីងថា លោកមាន មោទនភាពណាស់ ដែលក្រុមហ៊ុនវីង បានបើកដំណើរការវីងម៉ លនៅខេត្តសៀមរាប។ អ្នកឧកញ៉ា គិត ម៉េង បានឱ្យមជ្ឈមណ្ឌលព័ត៌មាន ដេីមអម្ពិល ដឹងមុននេះបន្តិចថា “ ក្នុងអំទ្បុងពេលជំងឺកូវីដ-១៩នេះ យើងបានឃើញអាជីវកម្មជាច្រើនត្រូវបានប៉ះពាល់ ដែលបង្កបញ្ហាដល់ជីវភាព រស់នៅប្រចាំថ្ងៃរបស់បងប្អូនយើងជាច្រើន។ ខណៈពេលដែលយើង...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៤៣នាក់ថ្មី និងមានករណីជាសះស្បើយ ១១៣នាក់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៧នាក់ថ្មី បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.២១១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៨៥២នាក់ និងកំពុងសម្រាកព្យាបាល៣១០នាក់ ស្លាប់៤៩នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទខ្ទប់ ជាបណ្ដោះអាសន្ន ផ្សារសាមគ្គី (ហៅផ្សារប៉ាហ៊ី)ដើម្បីទប់ស្កាត់ ការ ឆ្លងរាលដាលជំងឺកូវីដ១៩ រហូតដល់មានការជូនដំណឹងជាថ្មី ។
តូក្យូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ថា បុរសម្នាក់បានវាយប្រហារ មកលើអ្នកដំណើរ ជាមួយនឹងកាំបិតមួយ នៅឯស្ថានីយរថភ្លើងក្រុងតូក្យូ កាលពីថ្ងៃសុក្រ បណ្តាលឲ្យរបួស១០នាក់ ។ ជនសង្ស័យមានអាយុ៣៦ឆ្នាំ បានប្រាប់ដល់ប៉ូលិស គាត់មានការខឹងសម្បារ យ៉ាងខ្លាំង នៅគ្រាដែលគាត់ បានឃើញក្រុមស្ត្រី ដែល “មើលទៅមានភាពសប្បាយរីករាយ”...
យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភ អំពីការកើនឡើង ភាពតានតឹង នាពេលថ្មីៗនេះ នៅតាមបន្ទាត់ព្រំដែន រវាង លីបង់-អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ អ្នកនាំពាក្យ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Stephane Dujarric បានលើកឡើងថា“...
វូហាន៖ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចុងក្រោយនេះ ទីក្រុងវូហាន ភាគកណ្តាលប្រទេសចិន បានប្រមូលសំណាកជាង ១០.៣ លានគំរូ សម្រាប់ធ្វើតេស្តអាស៊ីតនុយក្លេរក្នុងរយៈពេល ៣ថ្ងៃ។ ទីក្រុងនេះបានបើកដំណើរការសាកល្បងថ្មីរួមបញ្ចូលទាំងអស់កាលពីថ្ងៃអង្គារ។ នៅចុងថ្ងៃព្រហស្បតិ៍នេះ សំណាកជាង ៥,៥១ លានគំរូ ត្រូវបានធ្វើតេស្ត នេះបើយោងតាមសន្និសិទសារព័ត៌មាន ដែលធ្វើឡើងដោយទីស្នាក់ការកណ្តាលបង្ការ និងគ្រប់គ្រងការរាតត្បាតនៃខេត្តហ៊ូប៉ី នៅព្រឹកថ្ងៃសុក្រម្សិលមិញនេះ ហើយការធ្វើតេស្តដ៏ធំមួយ...
ប៉េកាំង៖ ក្រសួងការពារជាតិចិន បានសម្តែងការប្រឆាំងយ៉ាងខ្លាំងទៅនឹងការលក់អាវុធរបស់អាមេរិក ទៅឲ្យកោះតៃវ៉ាន់ ហើយប្តេជ្ញាថា នឹងកម្ចាត់រាល់អន្តរាគមន៍បរទេស និងការប៉ុនប៉ងណាមួយ ដើម្បីស្វែងរក“ ឯករាជ្យភាពកោះតៃវ៉ាន់” ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិបានធ្វើសេចក្តីថ្លែងការណ៍នេះជាការឆ្លើយតបទៅនឹងសេចក្តីប្រកាសនៅថ្ងៃទី០៤ ខែសីហា ពីសហរដ្ឋអាមេរិក អំពីកិច្ចព្រមព្រៀងលក់អាវុធទៅឱ្យតៃវ៉ាន់ក្នុងតម្លៃ ៧៥០ លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងអាវុធនេះមិនអើពើច្បាប់អន្តរជាតិនិងគោលការណ៍ទូទៅ សម្រាប់ទំនាក់ទំនងអន្តរជាតិ និងរំលោភគោលការណ៍ចិនតែមួយ...
បរទេស ៖ រដ្ឋាភិបាលហុងកុងបានថ្កោលទោស ការសម្រេចចិត្តរបស់សេតវិមាន ក្នុងការពន្យាពេលការ និរទេសជនជាតិហុងកុង ចេញពីសហរដ្ឋអាមេរិករយៈពេល ១៨ ខែ ដោយនិយាយកាលពីថ្ងៃសុក្រថា ទង្វើនេះបានជះឥទ្ធិពលដល់ច្បាប់ សន្តិសុខជាតិរបស់ទីក្រុង ដោយសារហេតុផល នយោបាយ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា...