ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន១៩នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៥១នាក់ និងស្លាប់ម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៣៨០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៨៦២នាក់ និងកំពុងសម្រាកព្យាបាល ៤៩៣នាក់...
ភ្នំពេញ៖ ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី លើសាកលលោក រដ្ឋាភិបាលជប៉ុន បានផ្តល់រថយន្តគិលានសង្គ្រោះ ចំនួន៣០គ្រឿងបន្ថែមទៀត ជូនដល់កម្ពុជា។ នេះគឺជាការប្រគល់បន្ថែម លើរថយន្តគិលានសង្គ្រោះចំនួន ៧០គ្រឿង ដែលបានផ្ដល់ជូនកន្លងរួចមកហើយ។ រថយន្តគិលានសង្គ្រោះទាំង៣០គ្រឿងនេះ បានបញ្ជូនទៅកាន់មូលដ្ឋាន សុខាភិបាលជាច្រើន ក្នុងសប្តាហ៍នេះ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១៦ ខែកក្កដា...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៨៤ ករណី បន្ថែមទៀត ក្នុងនោះ (០២ករណី សហគមន៍ និង១៨២ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន០៨ នាក់ បន្ថែមទៀត នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ...
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះប្រទេសចំនួន ៤៤ បានដាក់សារលិខិតរួមគ្នា ទៅកាន់លោកTedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក(WHO) ស្តីពីបញ្ហាស្វែងរកប្រភពដើម នៃជំងឺវីរុសកូវីដ-១៩។ នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា។ ស្ថនទូតក៏បានឱ្យដឹងទៀតថា ហើយប្រទេស៤ ផ្សេងទៀត បានផ្ញើសារលិខិតដាច់ដោយឡែក ដោយរីករាយស្វាគមន៍នឹង WHO ចេញផ្សាយរបាយការណ៍ ស្រាវជ្រាវរួមគ្នារវាង...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៧នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន១៣នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤៩នាក់ថ្មី និងមានករណីជាសះស្បើយចំនួន៣៩នាក់ ស្លាប់ ២នាក់។ សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៨៤០នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៩៤៣នាក់ និងកំពុងសម្រាកព្យាបាល៨៨០នាក់ ស្លាប់១៧នាក់៕
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ នារសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានចាត់ឲ្យក្រុមការងារជំនាញអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបាញ់ថ្នាំសម្លាប់មេរោគ និងបានយកសំណាករួចដោយប្រើឧបករណ៍តេសរហ័ស Rapit Test ជាលើកទី២ លើអ្នកដែលមានការពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ នៅសាលាសង្កាត់ព្រែកកំពឹស ចំនួន២៥នាក់...
ភ្នំពេញ៖មេឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឃុបឃិតជាប្រព័ន្ធជាមួយជនទុច្ចរិត បានយកគ្រឿងចក្រឈូសឆាយ ដីតំបន់ ២ តំបន់អភិរក្សដែននេសាទ យកលក់ឲ្យឈ្មួញ ទំហំ ១២០ ហិកតា ដែលមានប្រជាពលរដ្ឋចំនួន ៨០៨ នាក់ តំណាងគ្រួសារ ។ ពាក់ព័ន្ធករណីនេះអាជ្ញាធរហាក់គ្មានវិធានការដោះស្រាយ ស្ងាត់ឈឹង ធ្វើឲ្យប្រជាពលរដ្ឋបាត់ជំនឿទាំងស្រុង។
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឲ្យបើកដំណើរការឡើងវិញ ចំពោះមជ្ឈមណ្ឌលពាណិជ្ជកម្មអូឡាំពិក មានទីតាំងក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់ពីម៉ោងសូន្យថ្ងៃទី១៧ ខែកក្កដានេះ បន្ទាប់ពីអាជ្ញាធរ បានសម្រេចបិទផ្សារនេះ១៤ថ្ងៃ ក្រោយរកឃើញមានករណីវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី៣ កក្កដា ឆ្នាំ២០២១។
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ការឡើងថ្លៃមុខទំនិញ និងសាំងស្របពេលកូវីដ១៩ មិនធូរស្រាលបែបនេះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពពលរដ្ឋខ្មែរ ហើយរឹតតែបន្ថែមបន្ទុកដល់ពលរដ្ឋថែមមួយកំរិតទៀត ក្រៅពីការស្វែងរកចំណូលបង់ធនាគារ ។ តាមរយៈគេហទំព័រហ្វេសប៊ុក លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានលើកឡើងបន្ថែមថា”រាជរដ្ឋាភិបាល គួរបង្កើតឲ្យមាននូវគោលនយោបាយ ដោះស្រាយបញ្ហាសេដ្ឋកិច្ចជូនប្រជាពលរដ្ឋខ្មែរ ក្នុងកម្រិតណាមួយ ដើម្បីបន្ធូរបន្ថយដល់ទុក្ខលំបាក...