ប៉េកាំង៖ គណៈកម្មាធិការកិច្ចការបរទេសនៃសភាប្រជាជនជាតិ ឬនីតិកាលជាតិរបស់ប្រទេសចិននៅថ្ងៃពុធម្សិលមិញនេះ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងទៅនឹងការអនុម័តរបស់ព្រឹទ្ធសភាអាមេរិកលើ“ ការច្នៃប្រឌិត និងការប្រកួតប្រជែងច្បាប់ឆ្នាំ ២០២១ របស់សហរដ្ឋអាមេរិក” ។ គណៈកម្មាធិការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្បាប់នេះពោរពេញទៅដោយការរើសអើងមនោគមវិជ្ជា និងជំរុញដោយសតិអារម្មណ៍សង្គ្រាមត្រជាក់ និងបង្កាច់បង្ខូចមាគ៌ាអភិវឌ្ឍន៍របស់ចិន និងគោលនយោបាយបរទេស និងក្នុងស្រុក ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន និងព្យាយាមរារាំងការអភិវឌ្ឍរបស់ចិន ក្រោមបដានៃ“ ការច្នៃប្រឌិត និងការប្រកួតប្រជែង” ។...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៤២៦នាក់ ជាសះស្បើយ ៧៦០នាក់ និងស្លាប់ ១១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៣៨០នាក់ និងអ្នកដំណើរពីបរទេស ៤៦នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៣៦៦៦៦នាក់ អ្នកជាសះស្បើយចំនួន ២៩៨០៧នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២១នាក់ និងជាសះស្បើយចំនួន ៤៣នាក់ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ។
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្ឃឹមថា នាពេលដ៏ខ្លី វិស័យវារីវប្បកម្ម នឹងមានការរីកចម្រើនតាមរយៈចងក្រងបណ្តុំផលិត និងអនុវត្តបច្ចេកទេសចិញ្ចឹម ស្របតាមស្តង់ដារ ទីផ្សារតម្រូវ។ ក្នុងឱកាសបន្តដំណើរមកពិនិត្យរោងសិប្បកម្ម កែច្នៃផលត្រីស្រស់ របស់កសិដ្ឋាន មានទីតាំងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមិថុនា...
ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន៥០នាក់ បានជាសះស្បើយ ក្នុងចំណោមអ្នកជំងឺ ដែលកំពុងព្យាបាល១ ៦៨១នាក់ ក្នុងនោះឆ្លងថ្មី៣០ករណី។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសរសេរយ៉ាងដូច្នេះថា...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google នៅសប្តាហ៍នេះ ត្រូវបានគេដឹងថាបានទទួលរងពិន័យ ជាទឹកប្រាក់ប្រមាណជា២២០លានផោន ដោយអជ្ញាធរនៃប្រទេសបារាំងក្រោម បទចោទប្រកាន់ករណី រំលោភបំពានការផ្សាយពាណិជ្ជកម្ម។ ក្រុមអ្នកឃ្លាំមើលទៅលើការប្រកួតប្រជែង របស់ប្រទេសបារាំងបាននិយាយថា Google បានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើសេវាកម្មបម្រើ អតិថិជនរបស់ខ្លួនដោយ វិធីនៃការរារាំងដៃគូប្រជែងទីផ្សារផ្សេងទៀត។ ជាការឆ្លើយតបទៅនឹងការចោទប្រកាន់នេះ ក្រុមហ៊ុន Google...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឲ្យម្ចាស់កសិដ្ឋានបន្ដពង្រីក ផលិតកម្មចិញ្ចឹមត្រីបន្ថែមទៀត ទាន់ឱកាសមាសមកដល់ ដើម្បីបង្កើនការកែច្នៃផលត្រីស្រស់ សម្រាប់ទីផ្សារក្នុងស្រុក។ ក្នុងឱកាសចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រី Cambodia Fresh Farm ក្នុងភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី១០...
បរទេស៖ នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ បានរាយការណ៍កាលពីថ្ងៃពុធថា ការស៊ើបអង្កេតលើការស្លាប់ចំនួន ១២នាក់ ក្នុងចំណោម ២៨ នាក់ដែលបានកើតឡើងបន្ទាប់ពីមនុស្សបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 បានសន្និដ្ឋានថាការស្លាប់របស់ពួកគេទាំងនោះ គឺកើតឡើងដោយចៃដន្យទៅនឹងការចាក់ថ្នាំបង្ការរោគ ជាមួយនឹងលទ្ធផលផ្សេងទៀត នៅមិនទាន់បញ្ជាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Chawetsan Namwat...
បរទេស៖ មន្ត្រីចរចារបស់ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងពួកតាលីបង់ តាមសេចក្តីរាយការណ៍ បានជួបគ្នានៅក្នុងទីក្រុងដូហា នាសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពីដំណើរការសន្តិភាព ហើយនេះជាកិច្ចប្រជុំដំបូងក្នុងពេលប៉ុន្មានសប្ដាហ៍ បន្ទាប់ពីកិច្ចចរចាគ្នាបានជាប់គាំងនៅដើមឆ្នាំនេះ។ មន្ត្រីនាំពាក្យរបស់ពួកតាលីបង់ លោក Suhail Shaheen បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្ដាញសង្គមធ្វីតធ័រ នៅថ្ងៃពុធនេះថា ប្រធានរបស់ក្រុមទាំងពីរ រួមទាំងមន្ត្រីចរចារបស់ពួកគេខ្លះ បានជួបគ្នាកាលពីថ្ងៃមុន នៅក្នុងទីក្រុងដូហា។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
បរទេស៖ ប្រទេសម៉ាឡេស៊ីនិងកោះតៃវ៉ាន់ កំពុងតែរំពឹងថា ការដឹកជញ្ជូនថ្នាំវ៉ាក់សាំងកូវីដ១៩ AstraZeneca ដែលផលិតនៅក្នុងប្រទេសថៃ នឹងត្រូវពន្យាពេល នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ ការពន្យាពេលនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលមានក្តីព្រួយបារម្ភ ជុំវិញផែនការចែកចាយថ្នាំវ៉ាក់សាំង AstraZeneca នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពឹងផ្អែកលើថ្នាំ២០០លានដូស ដែលផលិតដោយក្រុមហ៊ុន...