Covid-19

វេជ្ជបណ្ឌិតថៃថា អ្នកស្លាប់ ១២នាក់ ក្នុងចំណោមអ្នកស្លាប់២៨នាក់ ក្រោយចាក់វ៉ាក់សាំងការពារកូវីដ១៩ គឺជាព្រឹត្តិការណ៍ចៃដន្យ

បរទេស៖ នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ បានរាយការណ៍កាលពីថ្ងៃពុធថា ការស៊ើបអង្កេតលើការស្លាប់ចំនួន ១២នាក់ ក្នុងចំណោម ២៨ នាក់ដែលបានកើតឡើងបន្ទាប់ពីមនុស្សបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 បានសន្និដ្ឋានថាការស្លាប់របស់ពួកគេទាំងនោះ គឺកើតឡើងដោយចៃដន្យទៅនឹងការចាក់ថ្នាំបង្ការរោគ ជាមួយនឹងលទ្ធផលផ្សេងទៀត នៅមិនទាន់បញ្ជាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Chawetsan Namwat នាយកផ្នែកគ្រោះមហន្តរាយនិងជំងឺសុខភាពបន្ទាន់បាននិយាយថា អ្នកជំនាញបានរកឃើញថា វ៉ាក់សាំង Covid-19 គ្មានអ្វីទាក់ទងនឹងការស្លាប់មនុស្សចំនួន ១២ នាក់នោះទេ។ ពួកគេត្រូវបានកំណត់ថាជាព្រឹត្តិការណ៍ចៃដន្យ។

លោកបាននិយាយថា ការកំណត់ពីមូលហេតុពិតប្រាកដនៃការស្លាប់ក្នុងករណីនីមួយៗគឺជាដំណើរការដែលត្រូវចំណាយពេលច្រើនហើយបានពិចារណាលើកំណត់ត្រានៃការព្យាបាលរបស់អ្នកជំងឺ របាយការណ៍នៃការធ្វើកោសល្យវិច័យ និងលទ្ធផលនៃការធ្វើតេស្តមន្ទីរពិសោធន៍៕

ប្រែសម្រួលៈ ណៃ តុលា

To Top