បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថាប្រទេសអេហ្ស៊ីបបានធ្វើការវិនិយោគប្រាក់ប្រមាណរហូត ទៅដល់៧៤ពាន់លានដុល្លារ រួចមកហើយទៅលើវិស័យ ប្រេងនិងហ្គាសក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។ លោករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារប្រេងនិងធនធានរ៉ែ al Molla បានថ្លែងថា៖កំណែទម្រង់សេដ្ឋកិច្ចបានធ្វើឲ្យប្រទេសអេហ្ស៊ីប មានរូបរាងជាថ្មីម្តងទៀត នៅលើផែនទី សេដ្ឋកិច្ចនិងវិនិយោគ អន្តរជាតិចំពេលមានការគាំទ្ ររបស់ប្រទេសនេះក្នុងការអភិវឌ្ឍនិងជឿនលឿន លើគ្រប់វិស័យ។ លោកបន្តថា៖ ប្រទេសអេហ្ស៊ីបកន្លងមកបានធ្វើការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀង ចំនួនរហូតទៅដល់៩៨ជាមួយនឹង ក្រុមហ៊ុនអន្តរជាតិតូចធំ ដែលរកស៊ីលើវិស័យប្រេង និងហ្គាសគិតចាប់តាំង តែពីឆ្នាំ២០១៤មកម្ល៉េះ។...
ភ្នំពេញ៖ អបអរសាទរដល់អតិថិជន មហាសំណាងនៅរាជធានីភ្នំពេញ ម្នាក់ទៀតហើយ ដែលបានឈ្នះរង្វាន់ កាលពីថ្ងៃទី30 ខែមេសា ឆ្នាំ2021 កន្លងទៅនេះ! ក្រុមហ៊ុនសែលកាត បាននាំយករង្វាន់លុយសុទ្ធ $90,000 ទៅប្រគល់ដល់ផ្ទះអតិថិជន ដែលបានឈ្នះតែម្តង។ អ្នកមានសំណាងមហាសាលនេះ មានឈ្មោះថា យិន ច័ន្ទធួន លោកជាមន្ត្រីយោធាជាន់ខ្ពស់ មានអាស័យដ្ឋាននៅ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ...
ភ្នំពេញ៖ អាជ្ញាធរខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដី សម្រេចបញ្ចប់ការបិទ និងបើកឡើងវិញទីតាំងអគារជំងឺឆ្លង នៃមន្ទីរសំរាកព្យាបាល យី គក់ ស្ថិតនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ១ ខ្នង ស្ថិតនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី។
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣៥នាក់ និងជាសះស្បើយចំនួន ៦៩នាក់។
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីស្វាយរៀង បានអោយដឹងថា ទោះជាមានការ ខិតខំថែរក្សា...
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងថា ការចោទប្រកាន់មូលដ្ឋាន ទ័ពចិន នៅសមុទ្ររាម របស់កម្ពុជានោះ ទោះបីជាកម្ពុជាឆ្លើយតប យ៉ាងណាក៏ដោយ ក៏នៅតែលទ្ធផលដដែល ព្រោះថា មិនតាមបំណងប្រថ្នារបស់អាមេរិក ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រគល់-ទទួល កែវផ្ទុកដំណក់ប្រេងដំបូង របស់កម្ពុជា...
វ៉ាស៊ីនតោន ៖ អស់រយៈពេលជាច្រើនខែមកហើយ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានដាក់ចេញ នូវគោលដៅ បន្ទាប់ពីមានគោលដៅ ក្នុងការទប់ស្កាត់ជំងឺ រាតត្បាតកូវីដ-១៩ ហើយបន្ទាប់មកលើស ពីលក្ខណៈវិនិច្ឆ័យផ្ទាល់ខ្លួន ។ ទោះយ៉ាងណាពេលនេះអាមេរិក ទំនងជាមិនអាចបំពេញ តាមគោលដៅរបស់លោក ក្នុងការមានជនជាតិ អាមេរិក ៧០ ភាគរយយ៉ាងហោចណាស់ បានចាក់វ៉ាក់សាំង...
វ៉ាស៊ីនតោន៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បានបន្ធូរបន្ថយអនុសាសន៍ សម្រាប់ការធ្វើដំណើរ លើប្រទេសនិងតំបន់ជាង ១១០ រួមទាំងប្រទេសសិង្ហបុរីផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Channel News Asia។ ការវាយតម្លៃថ្មីរបស់ CDC ដែលត្រូវបានរាយការណ៍ដំបូង និងបានចុះផ្សាយនៅលើគេហទំព័រ CDC កាលពីថ្ងៃចន្ទទី០៨ ខែមិថុនា រួមមានប្រទេសចំនួន...
ភ្នំពេញ៖ ក្នុងទឹកមុខញញឹមញញែមផង ក្រៀមក្រំផងក្រុមស្រ្តីដែលជាអាជីវករ និងធ្វើការក្នុងក្រុមហ៊ុនឯកជន មួយចំនួនបានបញ្ចេញអារម្មណ៍រៀងៗខ្លួន ជុំវិញការមើលថែទាំកូនៗ ក្នុងពេលកម្ពុជាបាននិងកំពុង ជួបប្រទះជំងឺកូវីដ១៩។ អារម្មណ៍របស់ពួកគាត់ម្នាក់ៗបង្ហាញមកថា មានភាពលំបាកក្នុងការរកថវិកាបង់ថ្លៃសាលាកូន ដោយសារកូនៗរៀនសាលាឯកជន ត្រូវរៀនតាមប្រព័ន្ធអនឡាញ ក្រោយការផ្អាករៀននៅក្នុងថ្នាក់ ។ បើតាមជួបការសំភាសន៍ ជាមួយក្រុមស្រ្តីក្នុងសម័យកូវីដ១៩នេះ មានស្រ្តីខ្លះត្រូវបង្ខំចិត្តឈប់ធ្វើការ ដើម្បីមានពេលវេលាគ្រប់គ្រាន់ មើលថែរក្សាកូនតូចៗរបស់ខ្លួន ក្រោយផ្អាកការសិក្សាក្នុងសាលា និងខ្លះបន្តធ្វើការដើម្បី យកថវិកាមកផ្គត់ផ្គង់គ្រួសារ...