ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់ នៅស្រុកស្រែអំបិល ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ និងមានករណីជាសះស្បើយចំនួន ២៤នាក់ ផងដែរ។
ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក បានអំពាវនាវឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ ផ្តល់លទ្ធផលជាលើកដំបូង ដល់ក្រុមហ៊ុនកម្មវិធី COVAX ឬផ្តល់ចំនួនពាក់កណ្តាល នៃបរិមាណវ៉ាក់សាំង របស់ពួកគេទៅក្នុងគម្រោង សមាហរណកម្មភាគហ៊ុន របស់ពិភពលោក ។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានលើកឡើងថា អ្នកផលិតគួរតែបង្វែរ ការយកចិត្តទុកដាក់...
តូក្យូ ៖ សភាជាន់ទាបរបស់ជប៉ុន បានអនុម័តសេចក្តីសម្រេចចិត្តមួយ នៅថ្ងៃអង្គារនេះដោយថ្កោលទោស រដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ដែលធ្វើឡើងដោយយោធាមីយ៉ាន់ម៉ា និងជំរុញឱ្យប្រទេស អាស៊ីអាគ្នេយ៍មួយនេះ វិលត្រឡប់មករកលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំង ពីចេតនារបស់ជប៉ុនក្នុងការបង្ហាញ ការប្រឆាំងរបស់ខ្លួន ចំពោះរបបយោធាមីយ៉ាន់ម៉ា នៅមុនកិច្ចប្រជុំកំពូល រយៈពេលបីថ្ងៃនៃក្រុមប្រទេសឧស្សាហកម្មទាំង ៧ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃសុក្រ នៅចក្រភពអង់គ្លេស។ ដំណោះស្រាយដែលត្រូវបានអនុម័ត នៅក្នុងសម័យប្រជុំពេញអង្គ...
វ៉ាស៊ីនតោន ៖ មេដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មទាំង ៧ (G-7) នឹងប្រមូលផ្តុំគ្នា នៅក្នុងប្រទេសអង់គ្លេស នៅថ្ងៃសុក្រនេះ ដើម្បីចាប់ផ្តើមការប្រជុំ ដោយផ្ទាល់លើកដំបូង របស់ពួកគេក្នុងរយៈពេលជិត ២ ឆ្នាំ ដោយស្វែងរកការបង្ហាញ នូវសាមគ្គីភាព របស់ពួកគេ ដើម្បីប្រឆាំងនឹងការកើនឡើង ឥទ្ធិពល នៃប្រទេសចិន និងដោះស្រាយនូវបញ្ហា ប្រឈមនានា ដូចជាការរាតត្បាតកូវិដ-១៩ជាដើម...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣០នាក់ ក្នុងន៉អ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន១៥នាក់ និងជាពលករត្រឡប់មកពីប្រទេសថៃ ចំនួន១៥នាក់ និងករណីជាសះស្បើយចំនួន៥នាក់ ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានស្នើបុគ្គល ឈ្មោះ វ៉ាន់ វាសនា ចូលរួមសហការជាមួយក្រុមគ្រូពេទ្យ ធ្វើតេស្តស្រាវជ្រាវរកជំងឺកូវីដ-១៩ និងអំពាវនាវដល់បងប្អូនសាធារណជនដែលបានឃើញ សូមរាយការណ៍ជាបន្ទាន់មករដ្ឋបាលខេត្ត ឬអាជ្ញាធរមូលដ្ឋាន។ ការស្នើរនេះធ្វើឡើងក្រោយ រកឃើញការឆ្លងរាលដាល ជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ក្នុងសហគមន៍ស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលករណីនេះគឺជាការឆ្លងក្នុងសហគមន៍ និងមានប្រភពនៃការចម្លង...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៨នាក់ បន្ថែមទៀត ដែលជាករណីឆ្លង ក្នុងសហគមន៍ ២០កុម្ភៈ ។
ភ្នំពេញ ៖ រដ្ឋបាលស្រុកខ្សាច់កណ្តាល បានប្រកាសផ្អាកដំណើរការលក់ដូរ ក្នុងផ្សារព្រែកតាមាក់ (ចាស់) ស្ថិតក្នុង ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាលទាំងមូល ជាបណ្តោះអាសន្ន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ ។ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ លោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្តាល...
មានលោកយាយ នៅខេត្តកំពង់ស្ពឺម្នាក់ ទាក់ទងមកខ្ញុំ ដោយគិតស្មានតែខ្ញុំជា “ចៅក្រមកាត់ក្តី” ទើបគាត់មកសុំពឹងខ្ញុំ អោយជួយរកយុត្តិធម៌ ជូនគាត់ផង ។ ខ្ញុំបានប្រាប់ណែនាំគាត់អោយទៅរកមេធាវីជួយការពារក្តី បើលោកយាយមានរឿងអយុត្តិធម៌ ។ តែគាត់បានប្រាប់ខ្ញុំថាគ្មានលុយគ្រប់ទេ ព្រោះសេវាមេធាវីដែលគាត់ធ្លាប់បានសួរគេពីមុនគឺ ២ពាន់ដុល្លារ ហើយថ្មីៗនេះគាត់បានចងការប្រាក់គេបាន១ពាន់ដុល្លារ យកទៅបង់ថ្លៃសេវាមេធាវីម្នាក់រួចហើយ គឺនៅខ្វះគេ១ពាន់ទៀត។ មកទល់ពេលនេះ គាត់នៅមិនទាន់អាច រកលុយគ្រប់ចំនួន ហើយមិនដឹងថា...
ភ្នំពេញ ៖ ក្នុងនាមប្រមុខរដ្ឋាភិបាលខ្លួនស្ថានទូតចិនប្រចាំកម្ពុជាបានលើកឡើងថា ជំនួយវ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន៥០ម៉ឺនដូស ដែលជាជំហានទី៤ ដឹកបានមកកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ គឺជាចំណងមិត្តភាព ដូចបងប្អូនរវាងចិន និងកម្ពុជា។ ស្ថានទូតបន្តថា វ៉ាក់សាំងកូវីដ ចំនួន៥០ម៉ឺនដូស ដែលជាជំនួយឥតសំណង ជំហានទី៤ របស់ភាគីចិន ជូនចំពោះភាគីកម្ពុជា បានដឹកជញ្ជូន មកដល់រាជធានីភ្នំពេញ។...