ព័ត៌មានជាតិ

កូនស្រីបង្កើត ដេញម្តាយចេញផ្ទះ

មានលោកយាយ នៅខេត្តកំពង់ស្ពឺម្នាក់ ទាក់ទងមកខ្ញុំ ដោយគិតស្មានតែខ្ញុំជា “ចៅក្រមកាត់ក្តី” ទើបគាត់មកសុំពឹងខ្ញុំ អោយជួយរកយុត្តិធម៌ ជូនគាត់ផង ។

ខ្ញុំបានប្រាប់ណែនាំគាត់អោយទៅរកមេធាវីជួយការពារក្តី បើលោកយាយមានរឿងអយុត្តិធម៌ ។ តែគាត់បានប្រាប់ខ្ញុំថាគ្មានលុយគ្រប់ទេ ព្រោះសេវាមេធាវីដែលគាត់ធ្លាប់បានសួរគេពីមុនគឺ ២ពាន់ដុល្លារ ហើយថ្មីៗនេះគាត់បានចងការប្រាក់គេបាន១ពាន់ដុល្លារ យកទៅបង់ថ្លៃសេវាមេធាវីម្នាក់រួចហើយ គឺនៅខ្វះគេ១ពាន់ទៀត។

មកទល់ពេលនេះ គាត់នៅមិនទាន់អាច រកលុយគ្រប់ចំនួន ហើយមិនដឹងថា ត្រូវធ្វើយ៉ាងណា ។ ដោយពិបាកចិត្តខ្លាំងពេក ទើបលោកយាយសម្រេចចិត្ត ដាក់លិខិតគោរពសុំអន្តរាគមន៍ មកសម្តេចតេជោ ហើយក៏បានជួបខ្ញុំដោយមានផ្លែឈើ ៣ថង់មកជាមួយផង។

លោកយាយប្រាប់ខ្ញុំថា កូនស្រីបង្កើតគាត់ អាយុជាង៣០ឆ្នំា បានបណ្តេញគាត់ចេញពីផ្ទះ ដែលគាត់បានរស់នៅ ចិញ្ចឹមបីបាច់ថែរក្សាកូនម្នាក់នេះ ចាប់តាំងពីតូចរហូតដល់ពេញវ័យ មានប្តី មានកូន តែចុងក្រោយត្រូវបានកូនស្រីសងគុណវិញ ដោយការបណ្តេញចេញពីផ្ទះ ។ ស្តាប់ទៅរន្ធត់ចិត្តខ្លាំងណាស់! ខ្ញុំនឹងពិនិត្យសំណេីរសុំលោកយាយ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង។

(ហ្វេសប៊ុកផេក Duong Dara)

To Top