បរទេស ៖ ក្រោយមានការតវ៉ា ដោយហិង្សាក្នុងប្រទេសកាហ្សាក់ស្ថាន រដ្ឋមន្ត្រី ការបរទេសចិន បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសចិន មានបំណងចង់បង្កើន សហប្រតិបត្តិការលើការ អនុវត្តច្បាប់និងសន្តិសុខ ជាមួយប្រទេសកាហ្សាក់ស្ថាន និងជួយប្រឆាំង នឹងការជ្រៀតជ្រែក ពីកម្លាំងខាងក្រៅ ។ ក្រសួងការបរទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា លោក វ៉ាង យី...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៤នាក់ទៀតដែលជាករណីអូមីក្រុងទាំងអស់ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន១០នាក់ និងអ្នកដំណើរពីបរទេស ចំនួន២៤នាក់ ។ ជាមួយគ្នានេះ ក្រសួងក៏បានប្រកាសពីអ្នកជាសះស្បើយចំនួន១១នាក់ទៀត និងគ្មានអ្នកស្លាប់ថ្មីទេ ។ គិតត្រឹមព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៦៧០នាក់ អ្នកជាសះស្បើយចំនួន ១១៧ ០៣៤នាក់...
ភ្នំពេញ ៖ សហរដ្ឋអាមេរិក បានបង្ហាញក្តីក្រៀមក្រំជាខ្លាំង ចំពោះមន្រ្តីជំនាញ៣រូប ដែលបម្រើនៅអង្គការដោះមីនកម្ពុជា បានទទួលមរណភាព ដោយសារការដោះមីនមិនទាន់ផ្ទុះ នៅខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ។ ក្រៅពីស្លាប់ទាំង៣នាក់នោះ ក៏មានអ្នករបួសធ្ងន់ម្នាក់ ថែមទៀតផងដែរ ។ យោងតាមស្ថានទូតអាមេរិក ប្រចាំកម្ពុជានាថ្ងៃ១១ មករា នេះបានឲ្យដឹងថា “សហរដ្ឋអាមេរិក...
បរទេស ៖ ប្រទេសចិននៅថ្ងៃចន្ទនេះ បានប្រកាសថា ខ្លួនបានដាក់សំណើរ ក្នុងការផ្តល់កញ្ចប់ផែនការ ហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយទៀត នៅក្នុងតំបន់អាហ្វ្រិក ខាងកើតដោយក្នុងនោះរួមមានទាំងការពង្រីក បណ្តាញផ្លូវដែកធំៗ ចំនួន២គម្រោង ព្រមទាំងការអភិវឌ្ឍផែសមុទ្រ បន្ថែមទៀត តាមសមុទ្រក្រហមនិងសមុទ្រឥណ្ឌា ។ ស្ថិតនៅក្រោមផែនការនេះ ដែលក៏ធ្លាប់ត្រូវបានប្រកាសតាំងតែ ពីសប្តាហ៍មុនផងដែ រដោយរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi...
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃចន្ទនេះ បានអះអាងពីជ័យជំនះក្នុងកិច្ចការពារប្រទេស កាហ្សាក់ស្ថាន ពីអ្វីដែលលោកពិពណ៌នាថា ជាការបះបោររបស់ភេរវករគាំទ្រដោយបរទេស និងបានសន្យា ចំពោះថ្នាក់ដឹកនាំ នៃអតីតប្រទេសសហភាព សូវៀតផ្សេងទៀតថា សម្ពន្ធមិត្តដឹកនំាដោយ ទីក្រុងមូស្គូ នឹងការពារពួកគេផងដែរ ។ តាមសេចក្តីរាយការណ៍ ទីក្រុង Almaty...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគាំទ្រផែនការវិនិយោគវារីវប្បកម្មសមុទ្ររបស់ ក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក ព្រោះ ជួយដល់ការអភិវឌ្ឍវិស័យជលផលនៅកម្ពុជា ជាពិសេសបង្កើត ការងារជូនប្រជាពលរដ្ឋ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក...
UPDATE: ប្រធានសភាអ៊ឺរ៉ុប លោក David Sassoli ទទួលមរណភាព ក្នុងមន្ទីរពេទ្យប្រទេសអ៊ីតាលី។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ អ្នកនាំពាក្យលោក Roberto Cuillo បាននិយាយថា បុរសជនជាតិអ៊ីតាលី អាយុ ៦៥ ឆ្នាំរូបនេះ បានធ្លាក់ខ្លួនឈឺ យ៉ាងធ្ងន់ធ្ងរ...
BREAKING: ប្រធានសភា EU លោក David Sassoli បានទទួលមរណភាព៖ អ្នកនាំពាក្យ។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារ ព័ត៌មានបារាំង AFP នៅមុននេះបន្តិច។
នាពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកនិងជប៉ុន បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រសួងការបរទេស និងរដ្ឋមន្រ្តីក្រសួងការពារជាតិ “២បូក២” តាមអនឡាញព្រមទាំងបានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ដោយបានឃោសនាបំប៉ាងម្តងទៀត នូវបញ្ហាពាក់ព័ន្ធនឹងប្រទេសចិន និងឃោសនាបំប៉ាងយ៉ាង គឃ្លើនពីអ្វីដែលហៅថា ”ការគំរាមកំហែងរបស់ប្រទេសចិន” ភាគីទាំងពីរក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ស្តីពីកិច្ចការពារជាតិថ្មីផងដែរ ។ ក្នុងកិច្ចសន្ទនាដែលបើក ធ្វើនៅពេលមុននេះបន្តិច ជប៉ុននិងអូស្ត្រាលីក៏បាននិយាយ ឆ្ការដៃឆ្ការជើងចំពោះកិច្ចការផ្ទៃក្នុង របស់ប្រទេសចិនផងដែរ ហើយភាគីទាំងពីរបានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងស្តីពីការអនុញ្ញាតឱ្យកម្លាំងយោធារបស់គូភាគី ចូលទៅប្រចាំការទៅវិញទៅមក» ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ផែ្នកកិច្ចការពារជាតិ ។ នៅដើមឆ្នាំថ្មី ខណៈពេលដែលប្រជាជន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងទន្ទឹងរង់ចាំសន្តិភាព...
បរទេស៖ ទីក្រុងកំពង់ផែ Tianjin របស់ប្រទេសចិន មានគោលបំណងធ្វើតេស្ត អ្នកស្រុករបស់ខ្លួនចំនួន ១៤លាននាក់ក្នុងរយៈពេល ៤៨ម៉ោង បន្ទាប់ពីការរកឃើញករណី ឆ្លងជាចង្កោមរបស់វីរុសកូវីដ១៩ ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកស្រុកត្រូវបានណែនាំឱ្យស្នាក់នៅ ផ្ទះរហូតដល់ការធ្វើតេស្តរួច ហើយត្រូវតែផ្តល់លទ្ធផលអវិជ្ជមាន ដើម្បីទទួលបានបណ្ណសុខភាព ដែលត្រូវការសម្រាប់ប្រើប្រាស់...