អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ថា រុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្តើមកិច្ចចរចាសន្តិភាពតទល់មុខគ្នាជាថ្មី នៅថ្ងៃអង្គារនេះ ក្នុងគោលបំណងដើម្បីសម្រេចបាននូវវឌ្ឍនភាពយ៉ាងច្រើនសម្រាប់បទឈប់បាញ់គ្នា នេះបើយោងតាមរបាយការណ៍ចេញប្រព័ន្ធផ្សព្វផ្សាយ ។ គួររំលឹកថា ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈមក រុស្ស៊ី និងអ៊ុយក្រែន បានបើកកិច្ចចរចាសន្តិភាពតទល់មុខគ្នាចំនួន៣លើក និងការពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណែតជាបន្តបន្ទាប់ ដោយខកខានមិនបានឈានដល់កិច្ចព្រមព្រៀងធំមួយឡើយ ។ ជុំវិញលទ្ធផលពីការជួបចចារគ្នានៅជុំទី៤នេះដែរ...
បរទេស៖ ការដាក់ទណ្ឌកម្មគឺជាឧបករណ៍គ្មានប្រសិទ្ធភាព និងមិនអាចអនុវត្តបាន ដូចដែលពួកគេតែងតែមានផលវិបាកដោយអចេតនា ដែលជះឥទ្ធិពលអវិជ្ជមានដល់ប្រទេសដែលដាក់ពួកគេ, នេះបើតាមវិនិយោគិន និងជាអ្នកនិពន្ធ Planet Ponzi Mitchell Feierstein បាននិយាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ RT ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយនិយាយអំពីការហាមឃាត់ចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសលើប្រតិបត្តិការដែលពាក់ព័ន្ធនឹងទុនបម្រុងមាសរបស់រុស្ស៊ី...
បរទេស៖ ក្នុងរយៈពេលប៉ុន្មានម៉ោងនៃការអះអាងពី ក្រុមអ្នកសារព័ត៌មានស៊ើបអង្កេត Bellingcat កាលពីថ្ងៃចន្ទថា មហាសេដ្ឋីរុស្ស៊ី Roman Abramovich និងអ្នកចរចាអ៊ុយក្រែនពីរនាក់ អាចត្រូវបានបំពុលដោយរដ្ឋាភិបាលទីក្រុងម៉ូស្គូ ដើម្បីបញ្ឈប់ការចរចាសន្តិភាពនៅអ៊ុយក្រែន ចំណែក រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមសេចក្តីរាយការណ៍ បានសម្តែងការងឿងឆ្ងល់ទៅលើរឿងនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ការស៊ើបអង្កេតបង្ហាញថារោគសញ្ញារបស់លោក Abramovich...
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រៃវែង កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួន បុរសជនត្រូវចោទម្នាក់ ដែល ជាអតីនាយប៉ុស្តិ៍នគរបាលព្ព្នៅ១ និង បញ្ជូនខ្លួន គាត់ទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នារសៀលថ្ងៃទី២៩ មីនានេះ បានអញ្ជើញផ្ដល់ព័ត៌មានជូនដល់បណ្ដាអង្គទូត និងទីភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចជាលើកដំបូង របស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ឆ្នាំ២០២២ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅមុននេះបន្តិចលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលេីកឡេីងថា មិនខុសគ្នាពីសន្និសីទសារព័ត៌មាន កាលពីសប្តាហ៍មុន...
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២២ បានចាប់ និង បញ្ជូនខ្លួនបុរសសង្ស័យម្នាក់ ដែលតាំងខ្លួនជារដ្ឋលេខាធិការ បម្រើការនៅទីស្ដីការគណៈរដ្ឋមន្ត្រី ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធការ ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង និងឆបោកប្រាក់ចំនួន៨៥០០ដុល្លារ...
ភ្នំពេញ៖ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ គិតមកដល់ពេលនេះ បានបញ្ចប់ការសាងសង់ ហើយនឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ មីនា ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ដើម្បីឲ្យពិធីសម្ពោធនេះ ដំណើរការដោយរលូន នៅរសៀលថ្ងៃទី២៩ មីនាលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា ពិតជារឿងដ៏អស្ចារ្យ និងនឹកស្មានមិនដល់ ដំរីញីមួយក្បាល ឈ្មោះជីប៉ាល់ ត្រូវបានដំរីព្រៃឈ្មោលមួយក្បាល គៀងចូលព្រៃអស់រយៈពេល ២សប្តាហ៍នោះ ហើយត្រឡប់មកកាន់ ទីតាំងអភិរក្សវិញ ក្នុងខេត្តមណ្ឌលគិរី បានផ្តល់កំណើត ដល់កូនដំរីញីមួយក្បាល កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ប្រកបដោយភាពភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថា ដំរីញីជីប៉ាល់មានផ្ទៃពោះឡើយ។...
ភ្នំពេញ៖ កម្មវិធីពេទ្យយើង របស់ក្រុមហ៊ុន ហ្វឺស វីម៉ិន ថេក អេស៊ា សហការជាមួយស្ថានទូតអាមេរិក ប្រចាំកម្ពុជា និងក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោង ស្តីពី «ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងមន្ទីរពេទ្យវៃឆ្លាតបៃតង»។ គម្រោងនេះ បានឧបត្ថម្ភគាំទ្រមន្ទីរពេទ្យ និងគ្លីនិក...