ព័ត៌មានអន្តរជាតិ

Updated៖ កិច្ចចចារគ្នារវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីសន្តិភាព ចាប់ផ្តើមនៅតួកគី តែលទ្ធផលមិនទាន់ដឹងច្បាស់

អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ថា រុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្តើមកិច្ចចរចាសន្តិភាពតទល់មុខគ្នាជាថ្មី នៅថ្ងៃអង្គារនេះ ក្នុងគោលបំណងដើម្បីសម្រេចបាននូវវឌ្ឍនភាពយ៉ាងច្រើនសម្រាប់បទឈប់បាញ់គ្នា នេះបើយោងតាមរបាយការណ៍ចេញប្រព័ន្ធផ្សព្វផ្សាយ ។

គួររំលឹកថា ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈមក រុស្ស៊ី និងអ៊ុយក្រែន បានបើកកិច្ចចរចាសន្តិភាពតទល់មុខគ្នាចំនួន៣លើក និងការពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណែតជាបន្តបន្ទាប់ ដោយខកខានមិនបានឈានដល់កិច្ចព្រមព្រៀងធំមួយឡើយ ។

ជុំវិញលទ្ធផលពីការជួបចចារគ្នានៅជុំទី៤នេះដែរ មិនទាន់មានសេចក្តីប្រកាសណា រឺសេចក្តីរាយការណ៍មួយថា ទទួលបានលទ្ធផលជាផ្លែផ្កាពីកិច្ចចចារនេះយ៉ាងណានោះទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top