វ៉ាស៊ីនតោ ន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ថា នាយក CIA បានថ្លែងកាលពីថ្ងៃអង្គារថា ប្រទេសចិន ហាក់ដូចជាមិនស្ងប់ចិត្ត ចំពោះការលំបាកដែលរុស្ស៊ី បានជួបប្រទះចាប់តាំងពីការឈ្លានពាន នៅអ៊ុយក្រែន មក ប៉ុន្តែការប្តេជ្ញាចិត្ត របស់មេដឹកនាំចិន លោក ហ្ស៊ី...
វ៉ាស៊ីនតោន៖ យោងតាមទិន្នន័យ ពីសមាគមរថយន្តអាមេរិក (AAA) បានឱ្យដឹងថា មធ្យមភាគជាតិរបស់សហរដ្ឋអាមេរិក សម្រាប់ប្រេងសាំងធម្មតាមួយ ហ្គាឡុងបានឡើងដល់កម្រិតខ្ពស់បំផុតគឺ ៤,១៧ ដុល្លារអាមេរិក កាលពីថ្ងៃអង្គារ។ តម្លៃឧស្ម័នជាមធ្យម របស់ជាតិបានកើនឡើង ៥៥ សេនក្នុងសប្តាហ៍មុន បន្ទាប់ពីការកើនឡើងនៃតម្លៃប្រេង និងលើសពីកំណត់ត្រាមុន ៤,១១ ដុល្លារក្នុងមួយហ្គាឡុង ដែលបានកំណត់ក្នុងខែកក្កដា ឆ្នាំ២០០៨ ។...
ព្រុចសែល ៖ គណៈកម្មការអឺរ៉ុប បានប្រកាសកាលពីថ្ងៃអង្គារ អំពីផែនការកាត់បន្ថយ តម្រូវការ របស់សហភាពអឺរ៉ុប សម្រាប់ឧស្ម័នរុស្ស៊ី ចំនួន ២ភាគ៣ នៅមុនដំណាច់ឆ្នាំនេះ ហើយរំពឹងថា ខ្លួននឹងឯករាជ្យពីឥន្ធនៈហ្វូស៊ីលរុស្ស៊ី បានយ៉ាងល្អមុនឆ្នាំ២០៣០ ។ គណៈកម្មាការបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃអង្គារថា ដើម្បីឆ្លើយតបទៅនឹងការកើនឡើង តម្លៃថាមពលនៅអឺរ៉ុប និងភាពមិនច្បាស់លាស់ នាពេលបច្ចុប្បន្នលើការផ្គត់ផ្គង់...
ហ្សឺណែវ ៖ យោងតាមអង្គការ សុខភាពពិភពលោក (WHO) បានឱ្យដឹងថា ចំនួនអ្នកស្លាប់ ទូទាំងពិភពលោក ដែលបង្កឡើង ដោយជំងឺរាតត្បាតកូវីដ-១៩ ដែលកំពុងបន្តកើតមាន បានកើនឡើងដល់ជាង ៦ លាននាក់ ដែលឈានដល់ចំនួនសរុប ៦,០០៤,៤២១នាក់ គិតត្រឹមថ្ងៃអង្គារ ។ នៅទូទាំងពិភពលោក គិតត្រឹមម៉ោង ៤ និង៣០នាទីរសៀលម្សិលមិញនេះ...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នឹងនាំយកជំនួយរថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿង របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនឡាវ នៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ស្ថិតក្នុងខេត្តស្ទឹងត្រែងជាប់ព្រំដែនខេត្តចម្ប៉ាស័ក ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នាថ្ងៃទី៩ មីនា បានបញ្ជាក់ថា...
ភ្នំពេញ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០៖ ជំងឺរាតត្បាតសកលបានបង្កអន្ដរាយ ដល់មុខជំនួញនានានៅទូទាំងពិភពលោក ប៉ុន្ដែអាជីវកម្មដែលដឹកនាំដោយស្ដ្រីបានទទួលរងផលប៉ះពាល់អវិជ្ជមានក្នុងកម្រិតខុសៗគ្នាពីការរាតត្បាតជំងឺនេះ។ សហគ្រិនជាស្ដ្រីប្រឈមនឹងឧបសគ្គជាច្រើនក្នុងការបង្កើត និងរក្សានិរន្តរភាពប្រតិបត្ដិការអាជីវកម្មរបស់ពួកគេ។ រាប់ចាប់ពីផលប៉ះពាល់ពីការរាតត្បាតជំងឺកូវីដ-១៩ រហូតដល់ផ្នត់គំនិតយេនឌ័រ និងការដាក់កម្រិតដល់ស្រ្តីនៅក្នុងសង្គម ស្ដ្រីរមែងជួបឧបសគ្គជាច្រើន ដែលរារាំងមុខជំនួញរបស់ពួកគេមិនឱ្យរីកចម្រើន។ ថ្វីដ្បិតតែពួកគេជួបបញ្ហាទាំងអស់នេះក្តី ក៏អាជីវកម្មជាងពាក់កណ្ដាលដែលចាប់កំណើតក្នុងអំឡុងពេលមានការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា ត្រូវបានផ្ដួចផ្ដើមដោយស្ដ្រី។ តម្រូវការដើម្បីលើកស្ទួយសមភាពយេនឌ័រ និងជំរុញការផ្តល់អំណាចផ្នែកសេដ្ឋកិច្ចក្នុងចំណោមអាជីវកម្មដែលដឹកនាំដោយស្ដ្រីក្រោយវិបត្ដិជំងឺរាតត្បាតសកល មានសារៈសំខាន់ជាងពេលណាៗទាំងអស់។ នេះក៏ជាមូលហេតុផងដែរដែលការប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិឆ្នាំនេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ...
នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំវត្ថុអនុស្សាវរីយ៍ ប្រគល់ជូនដល់អាវុធហត្ថនារី ដើម្បីជាការចូលរួមអបអរសាទរក្នុងឱកាសខួបលើកទី១១១ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២២។
ផ្ទះលក់ស្ថិតនៅតំបន់ទួលទំពូង២ មានចំណូលស្រាប់ តម្លៃ 1m2 = 3800$ទំហំសរុប 343 m2ទំហំដី 14,5m x 23,5m https://goo.gl/maps/F6Ytz8mZ8WxVZyg9A សម្រាប់លោកអ្នក កំពុងស្វែងរក ទ្រព្យសម្បតិ្ត ដែលមានសក្តានុពល និងកំពុងមានចំណូលស្រាប់ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ ឬសង់អគារខ្ពស់ អាចពិចារណាបាន ស្ថិតនៅផ្ទះលេខ 57A...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានប្រកាសថា ជា “របបស្ងប់ស្ងាត់” និងធ្វើការបើកច្រករបៀងមនុស្សធម៌សម្រាប់ការជម្លៀសខ្លួនរបស់ជនស៊ីវិលដោយសុវត្ថិភាព នៅក្នុងប្រទេសអ៊ុយក្រែន ដែលចាប់ផ្តើមពីម៉ោង១០ព្រឹក ម៉ោងនៅទីក្រុងម៉ូស្គូ ត្រូវនឹងម៉ោង៧និង០០នាទីម៉ោងសកល នៅថ្ងៃអង្គារ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov ថា “ច្រករបៀងមនុស្សធម៌ពីក្រុង...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ថា ការស្ទង់មតិបានចាប់ផ្តើមនៅព្រឹកថ្ងៃពុធនេះនៅទូទាំងប្រទេស ដើម្បីជ្រើសរើសប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង ចំពេលមានការប្រជែងគ្នារវាងបេក្ខជននៃគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាច និងគណបក្សប្រឆាំងអភិរក្សនិយមដ៏ចម្បង។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបន្ទាប់នឹងមានរយៈពេលពី៦និង០០នាទីព្រឹកម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២១និង០០នាទីម៉ោងសកល កាលពីថ្ងៃអង្គាររហូតដល់ម៉ោង៦និង០០នាទីល្ងាច ត្រូវនឹងម៉ោង៩និង០០នាទីម៉ោងសកល នៅថ្ងៃពុធនេះ នៅការិយាល័យបោះឆ្នោតចំនួន១៤.៤៦៤កន្លែងនៅទូទាំងប្រទេស ។ ការបោះឆ្នោតត្រូវបានពន្យារពេល១ម៉ោងកន្លះ ដើម្បីអនុញ្ញាតឱ្យអ្នកជំងឺកូវីដ-១៩ និងអ្នកដែលកំពុងនៅដាច់ដោយឡែកពីគេអាចបោះឆ្នោតដោយឡែកពីគ្នាបាន ។ ការប្រជែងតំណែងប្រធានាធិបតីមានលក្ខណៈប្រហាក់ប្រហែលគ្នា ខណៈអ្នកបោះឆ្នោតត្រូវបានបែងចែកយ៉ាងច្បាស់ជុំវិញការផ្ទេរអំណាច...