ព័ត៌មានអន្តរជាតិ

Update: សហភាពអឺរ៉ុប ប្រកាសផែនការ កាត់បន្ថយការពឹងផ្អែក លើឧស្ម័នរបស់រុស្ស៊ី

ព្រុចសែល ៖ គណៈកម្មការអឺរ៉ុប បានប្រកាសកាលពីថ្ងៃអង្គារ អំពីផែនការកាត់បន្ថយ តម្រូវការ របស់សហភាពអឺរ៉ុប សម្រាប់ឧស្ម័នរុស្ស៊ី ចំនួន ២ភាគ៣ នៅមុនដំណាច់ឆ្នាំនេះ ហើយរំពឹងថា ខ្លួននឹងឯករាជ្យពីឥន្ធនៈហ្វូស៊ីលរុស្ស៊ី បានយ៉ាងល្អមុនឆ្នាំ២០៣០ ។

គណៈកម្មាការបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃអង្គារថា ដើម្បីឆ្លើយតបទៅនឹងការកើនឡើង តម្លៃថាមពលនៅអឺរ៉ុប និងភាពមិនច្បាស់លាស់ នាពេលបច្ចុប្បន្នលើការផ្គត់ផ្គង់ ផែនការ REPowerEU នឹងស្វែងរកការធ្វើពិធីកម្ម ការផ្គត់ផ្គង់ឧស្ម័ន។

លោក Frans Timmermans អនុប្រធានគណៈកម្មការ អឺរ៉ុប ទទួលបន្ទុក Green Deal បានលើកឡើងថា “វាដល់ពេលហើយ ដែលយើងដោះស្រាយភាពងាយ រងគ្រោះរបស់យើង ហើយកាន់តែមានភាពឯករាជ្យ យ៉ាងឆាប់រហ័សនៅក្នុងជម្រើស ថាមពលរបស់យើង” ។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្ដថា វាជាប្រភពថាមពលថោក ស្អាត និង មានសក្តានុពលគ្មានទីបញ្ចប់ ហើយជំនួសឱ្យការផ្តល់មូល និធិដល់ឧស្សាហកម្ម ឥន្ធនៈហ្វូស៊ីលនៅកន្លែងផ្សេង ពួកគេបង្កើតការងារនៅទីនេះ។

ផែនការនេះក៏បានគូសបញ្ជាក់នូវវិធានការ ជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការកើនឡើង តម្លៃថាមពលនៅអឺរ៉ុប និងដើម្បីបំពេញស្តុកឧស្ម័នឡើងវិញ សម្រាប់រដូវរងាខាងមុខ ។

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អឺរ៉ុបត្រូវតែឯករាជ្យពីប្រេង ធ្យូងថ្ម និងឧស្ម័នរបស់រុស្ស៊ី ដោយបន្ថែមថា “យើងត្រូវធ្វើសកម្មភាពឥឡូវនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃការកើនឡើងតម្លៃថាមពល ធ្វើពិធីកម្មការផ្គត់ផ្គង់ឧស្ម័ន របស់យើងសម្រាប់ពេលក្រោយ” ៕
ន្រែសម្រួល ឈូក បូរ៉ា

To Top