DAP News
អត្ថបទ

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញ និង​មជ្ឈ​មណ្ឌល​ជួសជុលរថយន្ត ហ្វដ សាខាផ្លូវ ២០០៤


ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – R​MA Cambodia ដែលជាក្រុមហ៊ុននាំចូល ផលិត និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារប្រទេសកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការអគារតាំងបង្ហាញ និង​មជ្ឈ​មណ្ឌល​ជួសជុលរថយន្ត ហ្វដ សាខាផ្លូវ ២០០៤” ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) លោក Sami Malkawi នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងបងប្អូនអ្នកសារព័ត៌មានប្រមាណជាង ២០០ នាក់។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “សម្រាប់អគារតាំងបង្ហាញ និង​មជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាផ្លូវ 2004 នេះ គឺជាសាខាទី 9 របស់ក្រុមហ៊ុន Ford នៅកម្ពុជា ហើយ​នេះគឺបង្ហាញអំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្ខិតសេវាកម្មរបស់យើងឱ្យកាន់តែគៀកជាមួយនឹង​អតិថិជន​។​ លើស​​ពីនេះទៅទៀត យើងមិនត្រឹមតែផ្តោតលើការផ្តល់ជូននូវរថយន្ត និងសេវាកម្មដែលមានគុណភាពខ្ពស់ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនមួយដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ តាមរយៈរោងចក្រផលិតរថយន្ត Ford នៅខេត្តពោធិ៍សាត់ យើងបានបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់ជំនាញ និងអភិវឌ្ឍសមត្ថភាពដល់យុវជនកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។”

លោក Sami Malkawi នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Ford Motor Company បាន​​មានប្រសាសន៍ថា៖ “ថ្ងៃនេះ ខ្ញុំសូមចូលរួមអបអរសាទរដល់ Ford Cambodia ក្នុងឱកាសដាក់សម្ពោធជាផ្លូវការ​​​នូវអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាផ្លូវ 2004 ថ្មីនេះ។ ទន្ទឹមនឹងនេះផងដែរ ខ្ញុំក៏សូម​​​អបអរសាទរចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់ Ford Cambodia នៃក្រុមហ៊ុន RMA Cambodia ដែលបានបំបែក​​កំណត់ត្រាថ្មីនៃការលក់រថយន្តថ្មីបានច្រើនបំផុតប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែល​​មានទីផ្សាររហូតដល់ ២៥ ប្រទេស និងបានក្លាយជាកំណត់ត្រាថ្មីដ៏គួរឱ្យមោទនភាពសម្រាប់ប្រទេសកម្ពុជា។”

គួរបញ្ជាក់ផងដែរថា អគារតាំងបង្ហាញ និង​មជ្ឈ​មណ្ឌល​ជួសជុលរថយន្ត ហ្វដ សាខាផ្លូវ ២០០៤ ថ្មីនេះ គឺជាអគារស្តង់ដារអន្តរជាតិ ដែលមានដាក់តាំងបង្ហាញរថយន្តស៊េរីថ្មីចុងក្រោយគ្រប់ប្រភេទ ព្រមទាំងផ្តល់សេវាកម្មជួសជុលដោយក្រុមជាងជំនាញដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ និងប្រើប្រាស់គ្រឿងបន្លាស់សុទ្ធពីក្រុមហ៊ុន Ford ដើម្បីផ្តល់នូវទំនុកចិត្ត សុវត្ថិភាព និងផាសុកភាពជូនអតិថិជន Ford ទាំងអស់។ អគារតាំងបង្ហាញ និង​មជ្ឈ​មណ្ឌល​ជួសជុលរថយន្ត ហ្វដ សាខាផ្លូវ ២០០៤ នេះ គឺមានអាស័យដ្ឋានស្ថិតនៅតាមបណ្តោយផ្លូវ ២០០៤ សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។​​ សម្រាប់ព័ត៌មានផ្នែកលក់ សូមទំនាក់ទំនងតាមលេខទួរស័ព្ទ 089 777 033 / 098 777 033 និងសម្រាប់ផ្នែកសេវាកម្ម សូមទំនាក់ទំនង 078 992 992។

To Top