កំពូលកីឡាករបាល់ទាត់ទាំង 10រូប ដែលយើងត្រូវតាមដាន ក្នុងព្រឹត្តិការណ៍ប្រកួតដ៏ធំបំផុតប្រចាំឆ្នាំ
ក្រុមជម្រើសជាតិចំនួនសែសិបប្រាំបីមកពីជុំវិញពិភពលោកនឹងត្រូវប្រជែងគ្នាដណ្តើមជើងឯកនៅលើទីលានក្នុងតំបន់អាមេរិកខាងជើង។ 1xBet សូមនាំអារម្មណ៍លោកអ្នកមកតាមដានអត្ថបទពិសេសដែលរំលេចអំពីតារាបាលទាត់ឆ្នើមៗ ដែលនឹងមកអង្រួនទីលាន និងចារឈ្មោះរបស់ពួកគេក្នុងមហាព្រឹត្តិការណ៍បាល់ទាត់ដ៏កក្រើកនាពេលខាងមុខនេះ។
Vinícius Júnior
ខ្សែប្រយុទ្ធស្លាបដែលមានល្បឿនលឿនដូចផ្លេកបន្ទោររូបនេះត្រៀមខ្លួនរួចជាស្រេចក្នុងការទម្លុះខ្សែការពារនៅស្លាបខាងឆ្វេង និងអបអរគ្រាប់បាល់របស់គេជាមួយក្បាច់រាំប្រចាំត្រកូល។ ក្នុងក្រុមជម្រើសជាតិប្រេស៊ីល Vini Jr. នឹងជួបជុំគ្នាជាមួយលោក Carlo Ancelotti ដែលជាគ្រូបង្វឹកដែលជួយឱ្យរូបគេបង្ហាញទម្រង់លេងដ៏ល្អបំផុតក្នុងអាជីព។
Harry Kane
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះគឺជាម៉ាស៊ីនរកគ្រាប់បាល់ដ៏ពិតប្រាកដ។ ត្រឹមតែមួយរដូវកាលនេះតែប៉ុណ្ណោះ កីឡាករ Kane ស៊ុតបញ្ចូលទីបាន 54 គ្រាប់ក្នុងការប្រកួតចំនួន 46 លើក និងមិនមានសញ្ញាថមថយទាល់តែសោះ។ Harry គឺជាបេក្ខភាពលេចធ្លោជាងគេមួយរូបសម្រាប់ប្រជែងពានរង្វាន់ស្បែកជើងមាសក្នុងព្រឹត្តិការណ៍ខាងមុខ និងជាសុបិន្តអាក្រក់សម្រាប់ខ្សែការពារគូប្រជែង។
Florian Wirtz
ខ្សែបម្រើប្រយុទ្ធដ៏មានគំនិតច្នៃប្រឌិតរូបនេះបានឆ្លងកាត់រដូវកាលដំបូងដ៏លំបាកនៅ Liverpool ប៉ុន្តែសម្រាប់ជម្រើសជាតិអាល្លឺម៉ង់វិញ កីឡាករ Florian នៅតែបន្តធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងទម្រង់លេងដ៏មុតស្រួចរបស់គេ។ ស្ទីលលេងដ៏ប៉ិនប្រសប់របស់ Wirtz ជួយបង្កើនភាពទាក់ទាញរាល់ពេលប្រកួត ដែលធ្វើឱ្យរូបគេក្លាយជាកីឡាករដ៏គួរឱ្យចង់ទស្សនាបំផុតម្នាក់នៅលើទីលាន។
Lamine Yamal
កំពូលតារាឆ្នើមវ័យក្មេងរបស់ Barcelona រូបនេះលេចធ្លោខ្លាំងតាមរយៈបច្ចេកទេសដ៏ប៉ិនប្រសប់ និងសមត្ថភាពញាក់រំលងខ្សែការពារជាច្រើននាក់តែឯង។ ប្រសិនបើអ្នកចូលចិត្តទស្សនាវីដេអូហាយឡាយដ៏អស្ចារ្យនោះ Yamal ធានាថានឹងធ្វើឱ្យអ្នកបានឃើញពីភាពអស្ចារ្យគ្រប់ការប្រកួតមិនខាន។ មួយជំហានម្តងៗ យុវជនរូបនេះកំពុងក្លាយជាកីឡាករបាល់ទាត់ដែលមានប្រជាប្រិយភាពបំផុតក្នុងពិភពលោក។
Virgil van Dijk
តំបន់ការពារដ៏រឹងមាំគឺមានសារៈសំខាន់ដូចគ្នាទៅនឹងតំបន់ប្រយុទ្ធដ៏មុតស្រួចផងដែរ។ ពេលនិយាយដល់ការការពារ និងទប់ស្កាត់ការស៊ុតបញ្ចូលទី គឺមានកីឡាករតិចតួចណាស់ដែលអាចប្រៀបជាមួយ Virgil បាន។ Van Dijk គឺជាកំពូលអ្នកកាត់បាល់ ពូកែមើលស្ថានការណ៍ប្រកួត និងគ្មានគូប្រៀបក្នុងការប្រជែងបាល់លើអាកាស ហើយរូបគេក៏ជាប្រធានក្រុមដែលនឹងដឹកនាំជម្រើសជាតិហូឡង់ចូលទីលានប្រកួតផងដែរ។
Kevin De Bruyne
ខ្សែបម្រើដ៏មានបទពិសោធន៍រូបនេះឈរនៅលំដាប់កំពូលតាមរយៈការបញ្ជូនបាល់យ៉ាងច្បាស់លាស់ ខណៈការស៊ុតពីចម្ងាយដ៏មានថាមពលរបស់គេតែងតែធ្វើឱ្យអ្នកចាំទីឆ្នើមៗលើលោកបានត្រឹមឈរមើលតែប៉ុណ្ណោះ។ ប៊ែលហ្សិកកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរជំនាន់កីឡាករ ប៉ុន្តែ De Bruyne នៅតែជាស្តេចគ្រប់គ្រងតំបន់កណ្តាល និងជាកីឡាករដ៏សំខាន់បំផុតម្នាក់សម្រាប់ជម្រើសជាតិរបស់ខ្លួន។
Erling Haaland
ជម្រើសជាតិន័រវេសក្រោមការដឹកនាំរបស់ Erling អាចនឹងក្លាយជាក្រុមដែលបង្កើតការភ្ញាក់ផ្អើលខ្លាំងបំផុតមួយក្នុងព្រឹត្តិការណ៍នេះ។ ខ្សែប្រយុទ្ធរបស់ Manchester City រូបនេះមានភាពគ្រោះថ្នាក់បំផុតក្នុងតំបន់ពិន័យ ព្រមទាំងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំបែករាល់កំណត់ត្រាស៊ុតបញ្ចូលទីទាំងអស់ដែលមានស្រាប់។
Kylian Mbappé
ព្រឹត្តិការណ៍កីឡាបាល់ទាត់ដ៏ធំនាពេលខាងមុខ គឺជាការប្រកួតអន្តរជាតិធំៗលើកទីបីសម្រាប់ Kylian។ ក្នុងព្រឹត្តិការណ៍មុនៗ Mbappé ស៊ុតបញ្ចូលទីបាន 12 គ្រាប់ និងឈានដល់វគ្គផ្តាច់ព្រ័ត្រពីរដង ដោយដណ្តើមបានជើងឯកកាលពីឆ្នាំ 2018។ សមាសភាពជម្រើសជាតិបារាំងបច្ចុប្បន្នសុទ្ធសឹងជាកីឡាករឆ្នើមៗ ហើយពួកគេនឹងដាក់គោលដៅដណ្តើមយកជោគជ័យដ៏ខ្ពស់បំផុតជាថ្មីម្តងទៀត។
Cristiano Ronaldo
ក្នុងវ័យ 41 ឆ្នាំ ខ្សែប្រយុទ្ធរូបនេះនៅតែបន្តស៊ុតបញ្ចូលទីបានគ្រប់ទម្រង់ និងរក្សារូបកាយសម្បទាយ៉ាងរឹងមាំ។ Cristiano គឺជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អន្តរជាតិដោយរកបានចំនួន 143 គ្រាប់ ប៉ុន្តែសុបិន្តដ៏ធំបំផុតរបស់លោក គឺការឈ្នះជើងឯកពិភពលោកជូនព័រទុយហ្គាល់។ ព្រឹត្តិការណ៍ខាងមុខអាចនឹងក្លាយជាទំព័រចុងក្រោយនៃអាជីពដ៏អស្ចារ្យរបស់ Ronaldo ដែលធ្វើឱ្យការបង្ហាញខ្លួនរបស់លោកជាអ្វីដែលយើងមិនអាចមើលរំលងបានឡើយ។
Lionel Messi
ការអបអរសាទរព្រឹត្តិការណ៍បាល់ទាត់ដ៏ធំធេងនេះនឹងមិនអាចពេញលេញបានឡើយបើគ្មានវត្តមានម្ចាស់ការពារតំណែងជើងឯកពានរង្វាន់ពិភពលោកនេះ។ Messi បានបង្ហាញពីភាពអស្ចារ្យរបស់ខ្លួនដល់អ្នកគាំទ្រជាយូរមកហើយ និងបានឈ្នះរាល់ពានរង្វាន់ដែលអាចធ្វើទៅបាន ប៉ុន្តែវេទមន្តរបស់លោកនៅលើទីលាននៅតែបន្តទាក់ទាញការកោតសរសើរពីសំណាក់អ្នកស្នេហាវិស័យកីឡានៅជុំវិញពិភពលោក។
តាមដានកំពូលតារាបាល់ទាត់ល្បីៗក្នុងព្រឹត្តិការណ៍ប្រកួតនារដូវក្តៅនេះ និងគាំទ្រក្រុមដែលអ្នកពេញចិត្តជាមួយ 1xBet!
