បរទេស៖ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Imran Khan បានរិះគន់អ្នកការទូតបរទេស ដែលបានដាក់សម្ពាធទៅលើប្រទេសប៉ាគីស្ថាន ឱ្យចូលរួមក្នុងដំណោះស្រាយ របស់អង្គការសហប្រជាជាតិ ថ្កោលទោសរុស្ស៊ីជុំវិញការវាយប្រហារ យោធារបស់ខ្លួនលើអ៊ុយក្រែន ដោយលោក Imran Khan ចោទអ្នកការទូតបរទេសទាំងនោះថា បានចាត់ទុកប៉ាគីស្ថានដូចជា “ទាសករ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា...
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជាលោក Patrick Murphy បានអះអាងថា ទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩ក្តី ក៏ការនាំចេញផលិតផល វាយនភណ្ឌរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានចំនួនរហូតដល់៣០ ភាគរយជាចំនួនដ៏ច្រើនមួយ បើប្រៀបធៀបជាមួយនឹងប្រទេសដទៃ ។ ការលើកឡើងរបស់លោក Patrick Murphy នេះ ក្នុងឱកាសលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក...
បរទេស៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters ថា បុគ្គលិកទូទៅរបស់យោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានរុស្ស៊ីជាង ១១ ០០០ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ១០ ថ្ងៃ ចាប់តាំងពីការឈ្លានពានអ៊ុយក្រែន បានចាប់ផ្តើម ។ យោងតាមសារព័ត៌មាន The Week ចេញផ្សាយកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា...
ម៉ូស្គូ ៖ ក្រសួងការពារជាតិបានឲ្យដឹងថា យោធារុស្ស៊ី នឹងផ្អាកការបាញ់បោះ និងបើកច្រករបៀងមនុស្សធម៌នៅក្នុងទីក្រុង ជាច្រើនរបស់អ៊ុយក្រែននៅថ្ងៃចន្ទនេះ បន្ទាប់ពីបានបញ្ឈប់កិច្ចខិតខំប្រឹងប្រែងជម្លៀសខ្លួនកាលពីចុងសប្តាហ៍ ហើយជនស៊ីវិល ដែលបាត់បង់ជីវិត ពីការឈ្លានពានរបស់រុស្ស៊ី បានកើនឡើង ។ ក្រសួងបានឲ្យដឹងថា ច្រករបៀងនឹងបើកនៅម៉ោង ១០ព្រឹក ម៉ោងនៅទីក្រុងមូស្គូ (700 GMT) ពីរដ្ឋធានីគៀវ ក៏ដូចជាទីក្រុង Kharkiv...
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមជួញដូរគ្រឿងញៀន ប្រដាប់ដោយអាវុធ ដោយចាប់ខ្លួនជនសង្ស័យ ៤នាក់ (ខ្មែរម្នាក់ ថៃ៣នាក់) រឹបអូសគ្រឿងញៀន ជិត ៦៥គីឡូក្រាម និងអាវុធ ៣ដើម ។ ប្រតិបត្តិការនេះ អនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ អនុវត្តតាមបញ្ជាផ្ទាល់ដោយ នាយឧត្តមសេនីយ៍...
IRPIN ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ថា ប្រជាជនអ៊ុយក្រែនដែលភៀសខ្លួន ចេញពីទីក្រុង Irpin នៅខាងក្រៅទីក្រុង គៀវ ត្រូវបានចាប់ខ្លួននៅក្នុងការបាញ់ ផ្លោងដោយកងកម្លាំងរុស្ស៊ី កាលពីថ្ងៃអាទិត្យ ហើយត្រូវបានគេបង្ខំឱ្យ មុជទឹកដើម្បីបិទបាំង ។ សាក្សីចេញពីភ្នាក់ងារព័ត៌មាន Reuters...
BILOGORODKA ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ថា គ្រឿងផ្ទុះដែលចងជាប់នៅក្រោមស្ពាន ដើម្បីបំផ្ទុះផ្តាច់ស្ពានដែលស្ថិត នៅចន្លោះទាហានរុស្ស៊ី ដែលបានបន្តរ៉ុលទៅមុខ និងទីក្រុង គៀវ ( Kyiv) ជាមួយនឹងភាពសោកសៅ របស់កងកម្លាំងស្ម័គ្រចិត្តអ៊ុយក្រែន ដែលជាពលទាហាន “Casper” នោះ...
គៀវ៖ មន្ត្រីអ៊ុយក្រែនម្នាក់បានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានបង្កើនការបាញ់ផ្លោងទៅលើទីក្រុងនានានៅកណ្តាល ភាគខាងជើង និងខាងត្បូងរបស់ប្រទេសអ៊ុយក្រែន ដោយបង្កើនការប៉ុនប៉ងជម្លៀសជនស៊ីវិល ដែលត្រូវបាន ឡោមព័ទ្ធ ជាមួយនឹងមេដឹកនាំអ៊ុយក្រែន ជំរុញប្រជាជនរបស់លោកឱ្យប្រយុទ្ធនៅតាមដងផ្លូវ ខណៈប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានផ្លាស់ប្តូរការស្តីបន្ទោសចំពោះការលុកលុយដោយលើកឡើងថា ការវាយប្រហាររបស់ទីក្រុងម៉ូស្គូ អាចត្រូវបានបញ្ឈប់ “លុះត្រាតែទីក្រុងគៀវ បញ្ឈប់អរិភាព”។ ទីប្រឹក្សាប្រធានាធិបតីលោក Oleksiy Arestovich បានលើកឡើងថា...
បរទេស៖ តម្លៃប្រេងបានហក់ឡើងខ្ពស់ក្នុងរយៈពេលយ៉ាងខ្លី ដោយឈានដល់តម្លៃ ១៣៩ដុល្លារ ក្នុងមួយបារ៉ែល បន្ទាប់ពីសហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនកំពុងពិភាក្សាអំពីការហាមប្រាមការនាំចូលប្រេងឆៅពីរុស្ស៊ី ដោយធ្វើឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់នៅក្នុងទីផ្សារ ដែលកំពុងតែមានភាពតានតឹងរួចទៅហើយ។ ប្រេងឆៅប្រភេទ Brent បានកើនឡើងដល់ទៅ ១៨ភាគរយ ក្នុងរយៈពេលប៉ុន្មាននាទីនៅឯការបើកនៅថ្ងៃចន្ទនេះ មុនពេលដែលការកើនឡើងមួយចំនួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg។ តម្លៃកាលពីសប្តាហ៍មុនបានកើនឡើងខ្ពស់បំផុតក្នុងរយៈពេលជិតពីរឆ្នាំ ខណៈដែលការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានបង្កឱ្យមានការភ័យខ្លាចនៃការធ្លាក់ចុះការផ្គត់ផ្គង់ដ៏អាក្រក់បំផុត។ រដ្ឋលេខាធិការ Antony...
ភ្នំពេញ ៖ គណបក្សភ្លើងទៀនបានដាក់បញ្ជីឈ្មោះបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ទៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត(គឃ-សប) ជាផ្លូវការបានចំនួន ១ ៦៤៩ឃុំ-សង្កាត់ លើ ១ ៦៥២ឃុំ-សង្កាត់ នៅទូទាំងប្រទេស។ សូមបញ្ជាក់ថា គណបក្សភ្លើងទៀន បានចាប់ផ្តើមដំណើរការឡើងវិញ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីផ្អាកដំណើរការជាង៤ឆ្នាំកន្លងមក ៕