ព័ត៌មានអន្តរជាតិ

រុស្ស៊ីប្រកាស បើកច្រករបៀង មនុស្សធម៌ជាច្រើន នៅអ៊ុយក្រែន

ម៉ូស្គូ ៖ ក្រសួងការពារជាតិបានឲ្យដឹងថា យោធារុស្ស៊ី នឹងផ្អាកការបាញ់បោះ និងបើកច្រករបៀងមនុស្សធម៌នៅក្នុងទីក្រុង ជាច្រើនរបស់អ៊ុយក្រែននៅថ្ងៃចន្ទនេះ បន្ទាប់ពីបានបញ្ឈប់កិច្ចខិតខំប្រឹងប្រែងជម្លៀសខ្លួនកាលពីចុងសប្តាហ៍ ហើយជនស៊ីវិល ដែលបាត់បង់ជីវិត ពីការឈ្លានពានរបស់រុស្ស៊ី បានកើនឡើង ។

ក្រសួងបានឲ្យដឹងថា ច្រករបៀងនឹងបើកនៅម៉ោង ១០ព្រឹក ម៉ោងនៅទីក្រុងមូស្គូ (700 GMT) ពីរដ្ឋធានីគៀវ ក៏ដូចជាទីក្រុង Kharkiv និង Sumy ហើយកំពុងត្រូវបានបង្កើតឡើងតាមសំណើផ្ទាល់ខ្លួនរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ។

ក្រសួងបានឲ្យដឹងទៀតថា អ្នកដែលចាកចេញពីទីក្រុងគៀវ នឹងត្រូវលើកតាមយន្តហោះ ទៅកាន់ប្រទេសរុស្ស៊ី ដោយបន្ថែមថា ខ្លួននឹងប្រើប្រាស់យន្តហោះគ្មាន មនុស្សបើក ដើម្បីតាមដានការជម្លៀស៕

ប្រែសម្រួល ឈូក បូរ៉ា

To Top