Feature

លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្ត ដឹកនាំកិច្ចប្រជុំលទ្ធផលការងារ ប្រចាំខែតុលា និងលើកទិសដៅភារកិច្ច ខែវិច្ឆកា ឆ្នាំ២០២៦

កំពង់ស្ពឺ÷ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅកាងារខែវិច្ឆកា ឆ្នាំ២០២៦ត្រូវនិងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦មានការចូលរួមពី លោក លោកស្រី សមាជិកគណៈកម្មាធិការកណ្តាល សមាជិកគណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក សរុបប្រមាណ ៤៥០នាក់ នៅសាលប្រជុំធំនៃមន្ទីរគណបក្សខេត្តកំពង់ស្ពឺ ។

បន្ទាប់ពីបានស្តាប់របាយការណ៍ និងការពិភាក្សា ផ្តល់មតិយោបល់ពីក្រុមការងារគណបក្សគ្រប់ថ្នាក់នៅមូលដ្ឋានពីលទ្ធផលការងារ បញ្ហាប្រឈមនានា ពេលអនុវត្តការងារនាកន្លងមក លោកឧបនាយករដ្ឋមន្រ្តីប្រធានអង្គប្រជុំ បានដាក់ចេញនូវទិសដៅការងារសំខាន់ៗ សម្រាប់ក្រុមការងារគ្រប់ថ្នាក់ ដើម្បីអនុវត្តរួមមាន ៖

១)ជំរុញការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោត សូម លោក លោកស្រីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ សង្កាត់ ជាពិសេសគណៈកម្មាធិការបក្សឃុំ សង្កាត់ និងគណៈកម្មាធិការសាខាបក្សភូមិ បន្តជំរុញដល់បងប្អូន កូនក្មួយ សមាជិកបក្ស ដែលមិនទាន់ បានចុះឈ្មោះបោះឆ្នោត អ្នកដែលទើបគ្រប់អាយុ ចុះឈ្មោះបោះឆ្នោត និងអ្នកមិនទាន់ធ្វើជីវមាត្រ ឬត្រូវប្តូរសុពលភាព អត្តសញ្ញាណប័ណ្ណឱ្យរួសរាន់ទៅចុះឈ្មោះបោះឆ្នោត ធ្វើជីវមាត្រ និងផ្លាស់ប្តូរទិន្នន័យឱ្យបានគ្រប់ៗគ្នា ។

២.ជំរុញការអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយពង្រឹងវិធានការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ ក្រុមក្មេងទំនើង និងបន្តអនុវត្តវិធានការបង្ការ បង្ក្រាប និងលុបបំបាត់រាល់បទល្មើស ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ឱ្យមានប្រសិទ្ធភាពដោយអនុវត្តឱ្យបានម៉ឺងម៉ាត់។ ៣.ចូលរួម និងរៀបចំកម្មវិធីបុណ្យនានា នៅតាមមូលដ្ឋានរៀងៗខ្លួនព្រមទាំងរួមគ្នាថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងថែរក្សាអនាម័យ​បរិស្ថាន​ឱ្យបានល្អ។ និងទី៤)ពង្រឹងរចនាសម្ព័ន្ធបក្សមូលដ្ឋាន និង ការគ្រប់គ្រងសមាជិកបក្ស ត្រូវមានទំនាក់ទំនងល្អ សាមគ្គីភាពផ្ទៃក្នុង រួមគ្នាដោះស្រាយរាល់បញ្ហា ដែលកើតមានឡើងនៅមូលដ្ឋាន របស់ប្រជាពលរដ្ឋឱ្យទាន់ពេលវាលា និងមានប្រសិទ្ធភាព៕
ដោយ÷សុខ សុភ័ណ្ឌ|កំពង់ស្ពឺ|ដើមអម្ពិល|រូបថតមន្ទីរព័ត៌មាន

To Top