ព័ត៌មានអន្តរជាតិ

‎ឧទ្ធម្ភាគចក្រយោធា អ៊ីតាលី CH-47 Chinook ធ្លាក់នៅ បូស្នៀ បណ្តាលឲ្យស្លាប់ ៤នាក់ របួស១១នាក់‎

‎បរទេស ៖ ក្រសួងការពារជាតិអ៊ីតាលី បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រយោធាអ៊ីតាលីមួយគ្រឿង បានធ្លាក់នៅប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា ដោយបានសម្លាប់មនុស្ស ៤នាក់ និងរបួស ១១នាក់។ វីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលបង្ហាញថាយន្តហោះវិលពីការគ្រប់គ្រងមុននឹងធ្លាក់ចុះមកដី។
‎
‎យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ថា ឧទ្ធម្ភាគចក្រយោធា CH-47 Chinook ដែលប្រតិបត្តិការដោយសមាជិកណាតូអ៊ីតាលី បានធ្លាក់កាលពីថ្ងៃព្រហស្បតិ៍ នៅជិតទីក្រុង Brcko ភាគខាងជើងប្រទេសបូស្នៀ។ យន្តហោះនេះត្រូវបានដាក់ពង្រាយជាផ្នែកមួយនៃកងកម្លាំងសហភាពអឺរ៉ុប (EUFOR) នៅក្នុងប្រទេស។
‎
‎វីដេអូដែលថតដោយសាក្សី បង្ហាញពីឧទ្ធម្ភាគចក្រវិលចុះក្រោម ខណៈពេលកំពុងហោះហើរក្នុងរយៈកម្ពស់ទាប មុនពេលធ្លាក់ចូលទៅក្នុងទីវាលមួយ។
‎
‎យោងតាមឯកអគ្គរដ្ឋទូតអ៊ីតាលី Sarah Castellani បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងភ្លាមៗបន្ទាប់ពីការហោះចេញពីអាកាសយានដ្ឋាន Brcko ។ លក្ខខណ្ឌអាកាសធាតុត្រូវបានគេរាយការណ៍ថាអំណោយផលជាធម្មតា។
‎
‎ទីភ្នាក់ងារព័ត៌មាន ANSA បានរាយការណ៍ថា អ្នកស៊ើបអង្កេតកំពុងពិនិត្យមើលមូលហេតុដែលអាចកើតមានមួយចំនួន រួមទាំងករណីប៉ះទង្គិចជាមួយខ្សែបណ្តាញអគ្គិសនីតង់ស្យុងខ្ពស់។
‎
‎ប្រែសម្រួលៈ ណៃ តុលា

To Top