បាងកក៖ ការរៀបចំរចនាសម្ព័ន្ធក្នុងតំបន់ ក្រុមហ៊ុនអាកាសចរណ៍ ថៃវៀតចេតបានប្រកាស នូវជើងហោះហើរថ្មី ពីរាជធានីភ្នំពេញទៅទីក្រុងបាងកក ដែលជារាជធានីនៃប្រទេសថៃ ចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ នេះតទៅ។ លោក Woranate Laprabang ដែលជានាយកប្រតិបត្តិ នៅក្រុមហ៊ុនអាកាសចរណ៍ ថៃវៀតចេតបានមានប្រសាសន៍ថា “ពួកយើងពិតជារីករាយដែលបាន ភ្ជាប់ទំនាក់ទំនងរវាងប្រទេសថៃ និង ប្រទេសកម្ពុជា...
បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានការវាយលុករបស់រុស្ស៊ី ដែលកំពុងបន្ត សភាអ៊ុយក្រែនបានអំពាវនាវ ឱ្យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀត បញ្ជូនបេសកកម្មរក្សាសន្តិភាព ទៅកាន់ប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់អង្គការសហប្រជាជាតិ កាកបាទក្រហមអន្តរជាតិ សភាអ៊ឺរ៉ុប និង “សភា និងគណៈរដ្ឋមន្ត្រី” នៃប្រជាជាតិទាំងអស់...
បរទេស ៖ មន្ទីរបញ្ចកោណ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា យោធាអាមេរិក និងរុស្ស៊ី បានបង្កើតខ្សែទូរស័ព្ទ “ពិសេស” ដើម្បីការពារការយល់ច្រឡំ ឬគ្រោះថ្នាក់ពីការរីករាលដាលទៅជាសង្រ្គាមរវាងទីក្រុងម៉ូស្គូ និងអង្គការណាតូ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីក្រសួងការពារជាតិ ជាន់ខ្ពស់ម្នាក់បានប្រាប់ អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មាន...
ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យា នៃកម្ពុជា នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ « ក្រមប្រតិបត្តិ នៃវិស័យធនាគារ និងហិរញ្ញវត្ថុ»។ ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់នេះដែរ ដោយមានការចូលរួមពីសំណាក់ លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិ នៃកម្ពុជា,...
កាលពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ ២០២២ មានព្រឹត្តិការណ៍ដ៏រំភើប និងជាពិធីសិរីសួស្តីមួយបានកើតឡើង ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ នៃការចាប់ផ្តើមឈានចូលប្រឡូក លើវិស័យអចលនទ្រព្យ ដែលកំពុងមានសន្ទុះយ៉ាង គួរអោយកត់សំគាល់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនបុស្បា អ៊ិនវេសម៉ិន បានប្រារព្ធរៀបចំឡើងនូវ ពិធីសិរីសួស្តីមង្គលគឺ “ពិធីបញ្ចុះបឋមសិលាការដ្ឋានសាងសង់ គម្រោងលំនៅដ្ឋានបុស្បា” ដែលមានទីតាំងស្ថិតនៅ ភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ...
គៀវ៖ អាជ្ញាធរអ៊ុយក្រែនបានឲ្យដឹងថា សុវត្ថិភាពនៃរោងចក្រ ថាមពលនុយក្លេអែរ Zaporzhzhia ឥឡូវនេះត្រូវបានធានាសុវត្ថិភាព បន្ទាប់ពីអគ្គីភ័យបានឆាបឆេះ នៅពេលដែលស្ថានីយ៍នេះ ត្រូវបានវាយប្រហារ ដោយទាហានរុស្ស៊ី។ លោក Oleksandr Starukh ប្រធានរដ្ឋបាលយោធា នៃតំបន់នៅរោងចក្រ Zaporizhzhia បានលើកឡើងថា “នាយករោងចក្របានឲ្យដឹងថា សុវត្ថិភាពនុយក្លេអ៊ែរឥឡូវនេះ ត្រូវបានធានា។ យោងតាមអ្នកទទួលខុសត្រូវរោងចក្រនេះ អគារបណ្តុះបណ្តាល...
តេអេរ៉ង់ ៖ មន្ត្រីសន្តិសុខអ៊ីរ៉ង់កំពូលម្នាក់បានអំពាវនាវ ឱ្យរដ្ឋបាលសហរដ្ឋអាមេរិកចាប់យក “ឱកាស” សម្រាប់កិច្ចព្រមព្រៀងដ៏ល្អ ដែលអាចដោះស្រាយ ជម្លោះលើកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ ។ លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូល របស់អ៊ីរ៉ង់លោក Ali Shamkhani បានសរសេរថា “យុទ្ធសាស្ត្រ នៃការតស៊ូសកម្ម ត្រូវបានកម្ចាត់ គោលនយោបាយ របស់អតីតប្រធានាធិបតី សហរដ្ឋអាមេរិកលោក...
ភ្នំពេញ៖ ក្រុមហ៊ុន ឌីខេ អេស អេច (ខេមបូឌា) អិល ធី ឌី បានប្រកាសឲ្យដឹងថា គ្មានផលិតផលអាហារូបត្ថម្ភរបស់ Abbott ដែលចែកចាយក្នុងប្រទេសកម្ពុជា ត្រូវបានរងផលប៉ះពាល់ ដោយការប្រមូលផលិតផល នៅសហរដ្ឋអាមេរិក។ យើងផ្តល់តម្លៃដល់ឪពុកម្តាយ ដែលមានទំនុកចិត្តលើយើង សម្រាប់អាហាររូបត្ថម្ភទារក ប្រកបដោយគុណភាព និងសុវត្ថិភាព។ នៅថ្ងៃទី១៧ ខែកុម្ភៈ Abbott បានធ្វើការប្រមូលឡើងវិញ ដោយស្ម័គ្រចិត្តនូវ ផលិតផលទឹកដោះគោម្សៅ មួយចំនួនដែលផលិតនៅ Sturgis រដ្ឋ Michigan សហរដ្ឋអាមេរិក។ គ្មានផលិតផលអាហាររូបត្ថម្ភ Abbott ឬផលិតផល Similac ដែលចែកចាយក្នុងប្រទេសកម្ពុជា...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន បានសម្រេចអនុញ្ញាត ឲ្យជនបរទេស រួមទាំងកម្មសិក្សាការី -ពលករជំនាញកម្ពុជា ចូលប្រទេសជប៉ុនឡើងវិញ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នេះតទៅ ដោយត្រូវអនុវត្តទៅ តាមនីតិវិធីមួយចំនួន ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី៤ មីនា...
ភ្នំពេញ ៖ លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ នឹងដឹកនាំប្រតិភូអន្តរក្រសួង ចូលរួមក្នុងវេទិកាសិទ្ធិមនុស្សអន្តរជាតិ របស់អង្គការសហប្រជាជាតិ(UN) តាមប្រព័ន្ធវីដេអូ នៅសប្តាហ៍ក្រោយ ពីថ្ងៃ៩-១១ មីនា ។ ការចូលរួមនេះ ដើម្បីការពារនូវសមិទ្ធផល កិច្ចខិតខំប្រឹងប្រែង និងវិធានការរបស់រដ្ឋាភិបាល ក្នុងកិច្ចការពារនិងលើកស្ទួយសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជា ដោយត្រូវធ្វើការបំភ្លឺ...