ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២ នៅទីស្ដីការក្រសួង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្ដរស្ថាប័ន ស្ដីពីកិច្ចការ ការពារការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា សម្តេច មិនជឿថា រុស្ស៊ីចូលវាយទីក្រុងគៀវ និងមិនជឿថា រុស្ស៊ីអាចរំលាយរដ្ឋាភិបាលអ៊ុយក្រែនបាននោះទេ ព្រោះអ៊ុយក្រែងមាននាយឧត្តមសេនីយជាច្រើនរូប ទោះអត់មានប្រធានាធិបតីក៏ដោយ ។ សម្តេចនៅនៅតែមានជំនឿថា ជម្រើសចុងក្រោយរវាងរុស្ស៊ីនិងអ៊ុយក្រែន គឺការឈប់បាញ់ ហើយភាគីទាំងនឹងមានដំណោះស្រាយអាចទទួលយកបាន។ សម្តេចបន្តថា សម្តេចនៅតែឈរខាងអ៊ុយក្រែន ដោយមិនគាំទ្រលើកាប្រើប្រាស់កំលាំងនោះទេ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ឆ្នាំ២០២២នេះ ពិធីបុណ្យចូលឆ្នាំថ្មី នាថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ប្រជាពលរដ្ឋខ្មែរដើរលេងកម្សាន្ដដោយរីករាយ គ្រាន់តែសាំងឡើងថ្លៃតែប៉ុណ្ណោះ ដោយសារសង្គ្រាមរវាង រស្ស៊ី-អ៊ុយក្រែន។ នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក...
ភ្នំពេញ ៖ ខណៈនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញពិនិត្យការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបនោះ សម្តេចបានលើកឡើងពីសមត្ថភាពនៃព្រលានយន្តនេះថា នឹងអាចទទួលយកយន្តហោះខ្នាតធំៗចុះចតបាន ៕
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ថា ក្រសួងការបរទេសសិង្ហបុរី ហៅថា (MFA) បានឲ្យដឹងនៅថ្ងៃសៅរ៍ថា ប្រទេសសិង្ហបុរី បានអំពាវនាវឱ្យកូរ៉េខាងជើង បញ្ឈប់រាល់ការបង្កហេតុ បន្ទាប់ពីខ្លួនបានសាកល្បង មីស៊ីលផ្លោងអន្តរទ្វីប កាលពីដើមសប្តាហ៍នេះ។ គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងអន្តរទ្វីប...
ភ្នំពេញ ៖ ថ្លែងនៅចំពោះមុខឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឲ្យមិត្តកូរ៉េ ផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាទាំងឡាយដែលកូរ៉េមាន មកគ្រូពេទ្យកម្ពុជាបន្ថែមទៀត ។ នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោបានលើកឡើងពីសមិទ្ធផលដែលបានបង្ហាញពីទំនាក់ទំនងរវាងកម្ពុជា-កូរ៉េខាងត្បូង។ សម្ដេចបញ្ជាក់ថា...
LVIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ថា គ្រាប់រ៉ុក្កែត បានវាយប្រហារ មកលើទីក្រុង Lviv ដែលស្ថិតនៅភាគខាងលិច នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ដែលជាសញ្ញាបង្ហាញពីសក្តានុពលថ្មី នៃការឈ្លានពាន របស់ទីក្រុងម៉ូស្គូ ខណៈដែលប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ...
ភ្នំពេញ៖នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា អគារមជ្ឈមណ្ឌលព្យាបាល ត្រចៀក ច្រមុះ និងបំពង់ក...
ភ្នំពេញ ៖ សម្រាប់ឆ្នាំសិក្សាថ្មី ២០២១-២០២២! សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) មានផ្តល់អាហារូបករណ៍ ១៦% ជូនដល់សិស្សបាក់ឌុបទាំងអស់ ទាំងសិស្សធ្លាក់និងជាប់បាក់ឌុប អោយសិក្សាថ្នាក់បរិញ្ញាបត្រ និង ថ្នាក់បរិញ្ញាបត្ររង ចូលរៀនលើកទី៤ ថ្ងៃទី០៧ មេសា ។ អាហារូបករណ៍ផុតកំណត់ត្រឹមថ្ងៃទី ១៩ មីនា...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មនុស្ស១៣២នាក់នៅលើយន្តហោះដែលបានធ្លាក់ចូលទៅក្នុងភ្នំមួយនៅភាគខាងត្បូង នៃប្រទេសចិននៅក្នុងសប្តាហ៍នេះ ត្រូវបានបញ្ជាក់ថា បានស្លាប់អស់ហើយ ។ សាច់ញាត្តិជនរងគ្រោះរាប់សិបនាក់ បានរង់ចាំអស់ជាច្រើនថ្ងៃ ខណៈដែលក្រុមជួយសង្គ្រោះ បានទៅដល់ជម្រាលព្រៃឈើយ៉ាងក្រាស់ ដើម្បីស្វែងរកបំណែកយន្តហោះ និងសញ្ញានៃអ្នករស់រានមានជីវិតពីការធ្លាក់កាលពីថ្ងៃចន្ទ នៅជិតទីក្រុង...