ភ្នំពេញ ៖ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានណែនាំពន្ធនាគាររាជធានី-ខេត្ត ត្រូវរិះរកវិធានការបន្ថែមទៀត ដើម្បីបង្ការ និងទប់ស្កាត់ ករណីលួចនាំចូលគ្រឿងញៀន ទៅក្នុងពន្ធនាគារ ។ ក្នុងពិធីបិទសន្និបាតផ្សព្វផ្សាយ ទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ លទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ និងផែនការសកម្មភាពឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធនាគារ នារសៀលថ្ងៃទី២៥...
ភ្នំពេញ ៖ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនារួចរាល់១០០%ហើយ ខណៈសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៣១ មីនា ឆ្នាំ២០២២ខាងមុខ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃ២៥ មីនា ។ គួរបញ្ជាក់ទៀតថា...
ភ្នំពេញ ៖ ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ ធនាគារ ស្ថាបនា បានឈានដល់ សមិទ្ធផលថ្មីមួយទៀត ក្នុងការក្លាយខ្លួន ជាធនាគារពាណិជ្ជឈានមុខ ផ្តល់សេវាទូទាត់ប្រាក់ឆ្លងប្រទេស តាមរយៈ Visa B2B Connect ដំបូងគេ ក្នុងប្រទេសកម្ពុជា ជូនដល់អតិថិជនចាស់ និងថ្មី...
(ភ្នំពេញ) ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២៖ ថាកូនសុទ្ធទៅវាអស្ចារ្យ…ដល់មកចេញកូនកាត់អ៊ីចឹងរឹតតែកំពូលអស្ចារ្យខ្លាំងជាងមុនទៀត! ពីមុននាំគ្នានិយាយថាបើ Galaxy ស៊េរី Flagship បំពាក់ប៊ិកវេទមន្តមកជាមួយដូចស៊េរី Note មិនដឹងអស្ចារ្យសាហាវយ៉ាងណាទេ…! បើក្រុមហ៊ុន សាមសុង បំពាក់ថាមពលថ្មឱ្យកាន់បានយូរមិនដឹងឡួយយ៉ាងណាទេ…ហើយបើក្រុមហ៊ុន សាមសុង បំពាក់កំពូលបន្ទះឈីបនាគក្រហម (Snapdragon) ល្បឿនលឿនមិនដឹងឡូយកប់ប៉ុណ្ណាទេ…! ឥឡូវសុបិនក្លាយជាការពិតហើយ និងបានធ្វើឱ្យពិភពលោកកក្រើកហើយដែរ!...
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីវិធានការគ្រប់គ្រង ការប្រើប្រាស់សារធាតុគីមី ផ្សំគ្រឿងញៀននៅតាមបណ្តាក្រុមហ៊ុនវិនិយោគនានា ។ យោងតាមលិខិតចុះថ្ងៃ២៣ មីនាបានឲ្យដឹងថា ដើម្បីគ្រប់គ្រងលើការប្រើប្រាស់សារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀន ឲ្យបានត្រឹមត្រូវ តាមមុខសញ្ញាប្រើប្រាស់ពិតប្រាកដ ក្រុមហ៊ុនទាំងអស់ត្រូវអនុវត្តចំណុចមួយចំនួនដូចជា ៖ ១/គ្រប់គ្រង និងប្រើប្រាស់សារធាតុគីមីដែលអាចជាគ្រឿងញៀន...
គៀវ៖ ឧបនាយករដ្ឋមន្ត្រី អ៊ុយក្រែន លោក Iryna Vereshchuk បានឲ្យដឹងថា អ៊ុយក្រែន និងរុស្ស៊ីបានធ្វើការដោះដូរ អ្នកទោសជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះប្រដាប់អាវុធ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Vereshchuk បានឲ្យដឹងនៅលើបណ្ដាញសង្គមហ្វេសប៊ុកឲ្យដឹងថា អ្នកទោសសង្គ្រាមអ៊ុយក្រែន ១០នាក់ ដែលត្រូវបានចាប់ខ្លួន ដោយយោធារុស្ស៊ី...
គ៊ែរ ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi បានទទួលការហៅទូរស័ព្ទពីសមភាគី អ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលដែលមេដឹកនាំទាំងពីរ បានពិភាក្សាអំពីការវិវត្តចុងក្រោយ នៃជម្លោះ រុស្ស៊ី-អ៊ុយក្រែន ដែលកំពុងបន្ត។ អ្នកនាំពាក្យប្រធានាធិបតីអេហ្ស៊ីប លោក Bassam Rady បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
ភ្នំពេញ ៖ ក្រុមការងារចម្រុះ ជាង១០០នាក់ របស់ខេត្តកំពង់ឆ្នាំង ដោយបានបែងចែកជា៤ក្រុមនោះ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បាននិងកំពុងបន្តប្រតិបត្តិការយ៉ាងសស្រោកសស្រាំ ព្រមគ្នា ចុះធ្វើប្រតិបត្តិការបង្ក្រាប ទប់ស្កាត់បទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជលគីរី ស្រុកកំពង់លែង និងស្រុកបរិបូណ៌ ។ នេះបើយោងតាមហ្វេសប៊ុក របស់លោក ស៊ុន សុវណ្ណារិទ្ធិ...
ភ្នំពេញ៖ ងាកចេញពីរឿងនយោបាយ និងសង្គមបន្តិច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកអំពីការវាយតម្លៃខុស របស់ប្រទេសនិងស្ថាប័នហិរញ្ញវត្ថុជាច្រើន អំពីការវិវត្តដ៏ឆាប់រហ័ស របស់ប្រទេសកម្ពុជា ក្រោមការខិតខំទាំងអស់គ្នា ជាពិសេសប្រជាជនកម្ពុជា បានខិតខំស្វែងរកសន្តិភាព ដោយខ្លួនឯង នៅដំណាក់កាលចុងក្រោយ បន្ទាប់ពីអ៊ុនតាក់ចាក់ចេញពីកម្ពុជា សង្គ្រាមបានបន្សល់ទុកឲ្យបន្តរវាងខ្មែរក្រហម ជាមួយរាជរដ្ឋាភិបាល។ ថ្លែងចេញពីលើវេទិកាក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ ផ្លូវជាតិលេខ៥១...
ខែមីនា ២០២២: មកដល់ពេលនេះ Ezecom ដែលជាក្រុមហ៊ុនខ្មែរ ១០០ភាគរយ បានឈានដល់ឆ្នាំទី១៤នៃការបំពេញបេសកកម្មរបស់ខ្លួនក្នុងការផ្តល់នូវសេវាអ៊ិនធឺណិតលំដាប់ខ្ពស់ និងបទពិសោធន៍ឌីជីថលឈានមុខ សមស្របតាមតម្រូវការជូនដល់ប្រជាជនកម្ពុជា។ ជាមួយនឹងទស្សនៈវិស័យក្នុងការ “ក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្មឈានមុខគេតាមរយៈការច្នៃប្រឌិតប្រកប ដោយនិរន្តរភាព និងការបង្កើតគុណតម្លៃសម្រាប់សហគមន៍” ក្រុមហ៊ុន Ezecom បានបង្កើតជាផ្លូវការនៅឆ្នាំ២០០៨ជាមួយគ្រឹះដ៏រឹងមាំក្នុងការសាងសង់នូវប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ និងបណ្ដាញខ្សែកាប្លិ៍បាតសមុទ្រ Asian American Gateway...