ព័ត៌មានជាតិ

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃ៣១ មីនា

ភ្នំពេញ ៖ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនារួចរាល់១០០%ហើយ ខណៈសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៣១ មីនា ឆ្នាំ២០២២ខាងមុខ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃ២៥ មីនា ។

គួរបញ្ជាក់ទៀតថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ៅការសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) ប្រើប្រាស់ការសាងសង់ ក្នុងរយៈពេល៣០ខែ និងចំណាយថវិកាប្រមាណ២២លានដុល្លារ ។ ស្ពាននេះបានបើកការដ្ឋាន កាលថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្តេចតេជោ ៕

To Top