ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែមានជំនឿថា ពលរដ្ឋកម្ពុជានៅតែមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការធ្វើដំណើរកម្សាន្ត សប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុននេះ បើទោះបីតម្លៃប្រេងសាំង នៅលើសកលលោក ហក់ឡើងខ្ពស់យ៉ាងណាក៏ដោយ ។ សម្តេចតេជោ ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ៥១ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានលើកឡើងថា...
បរទេស៖ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ប្រទេសឥណ្ឌានៅតែបានបន្ត ជំហរបដិសេធមិនធ្វើតាមការ អំពាវនាវរបស់អាមេរិកឡើយ ដើម្បីអាចដាក់ឲ្យរុស្សី នៅដាច់ដោយឡែកម្នាក់ឯង កាន់តែឆ្ងាយពីសហគមន៍អន្តរជាតិ តាមរយៈការបញ្ជាទិញប្រេងឆៅ ជាច្រើនលើកពីរដ្ឋាភិបាលក្រុងមូស្គូ មិនខ្វល់ទៅនឹងរដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោនឡើយ។ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាប្រទេសឥណ្ឌា និងក្រុមហ៊ុនប្រេងហ្គាស ធំបំផុតរបស់ខ្លួន IOC បានបញ្ជាទិញប្រេងឆៅដល់ទៅ ៣លានបារ៉ែលសាជាថ្មីម្តងទៀត កាលពីថ្ងៃពុធប៉ុន្តែប្រតិបត្តិការ ទិញលក់នេះគឺត្រូវធ្វើឡើងតាមរយៈ...
បរទេស៖ អ្នកនាំពាក្យរបស់ ក្រសួងការពារជាតិនៃ រដ្ឋាភិបាលក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានលើកឡើងថា បច្ចុប្បន្នសហរដ្ឋអាមេរិក កំពុងព្យាយាមធ្វើការ “ជះភក់” ដែលប្រឡាក់មក លើប្រទេសចិនជុំវិញបញ្ហាសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។ យោងតាមការចេញផ្សាយដោយ rt.com និងក៏ជាការលើកឡើង របស់ក្រសួងការពារជាតិចិន ផងដែលបានហៅអាមេរិកថា ជាអ្នកមនុស្សកុហកនិងជាមនុស្ស បង្កបញ្ហាហើយបន្ថែមថាមនុស្សគ្រប់គ្នា គួរតែអាចមើលឃើញច្បាស់ នឹងភ្នែកហើយនៅពេលនេះ ថាតើប្រទេសមួយដែលគួរតែ...
ភ្នំពេញ ៖ និយាយតាមបែបអបិយ៍ជំនឿ លើការកំណត់ដោយព្រហ្មលិខិត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា វាដូចជាទេវតាចារឲ្យសម្តេចមកចាប់កំណើត ដើម្បីពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជា និងថែរក្សាសន្តិភាព សម្រាប់កម្ពុជាផងដែរ។ ថ្លែងចេញពីលើវេទិកា សម្ពោធបើកឲ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ៥១ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោបានមានប្រសាសន៍ថា «ខ្ញុំនិយាយម្ដងហើយម្ដងទៀតដោយគ្មានញញើតញញឺន ហើយគ្មានអ្វីដែលត្រូវខ្លាច...
បរទេស៖ អតីតប្រធានាធិបតី អាមេរិក លោក Donald Trump បានសម្រេចចិត្ត ក្នុងការឈានទៅដល់ការប្តឹង លោកស្រី Hillary Clinton ដែលមកពីគណបក្សប្រជាធិបតេយ្យ ព្រមទាំងមនុស្សពាក់ព័ន្ធ ផ្សេងទៀតទៅនឹង របាយការណ៍ Steele Dossier ដែលធ្លាប់បានចោទប្រកាន់ អំពីទំនាក់ទំនង រវាងលោក Trump ជាមួយនឹងរុស្ស៊ី...
បរទេស៖ មេបញ្ជាការយោធារុស្ស៊ី ជាន់ខ្ពស់ទទួលបន្ទុកកិច្ចការងារនុយក្លេអ៊ែរ និងការការពារប្រឆាំងទៅនឹង អាវុធគិមីសាស្ត្រ លោក Igor Kirillov បានធ្វើការ ចោទប្រកាន់សាជាថ្មីមួយទៀត កាលពីថ្ងៃម្សិលមិញថា សហរដ្ឋអាមេរិក ពិតជាមានការពាក់ព័ន្ធទៅនឹង ការធ្វើតេស្តនិងធ្វើពិសោធគិមី ច្រើនប្រភេទ ទៅលើក្រុមអ្នកស្ម័គ្រចិត្ត ដែលជាយោធា របស់អ៊ុយក្រែន។ ការចោទប្រកាន់សាជាថ្មីនេះ ត្រូវបានយកមកចេញផ្សាយ ដោយ rt.com...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា បរទេសលើកយកបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មកនិយាយ និងរិះគន់កម្ពុជា នៅពេលដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនទាន់ផ្ទុះឡើង ដល់ពេលមានសង្គ្រាម គេស្រែកសន្តិភាព ខណៈកម្ពុជាបានឲ្យតម្លៃខ្ពស់ ទៅលើសន្តិភាពជាចម្បងរួចទៅហើយ ។ ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ៥១ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ជនជាប់ឃុំសរុប មានចំនួន៣៨.០៧០នាក់ ក្នុងនោះ ជនជាប់ឃុំជាប់ចោទពីបទល្មើសគ្រឿងញៀនស្មើនឹង ៥៤.៤៤%។ យោងតាមរបាយការណ៍បង្ហាញ ក្នុងសន្និបាតផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ លទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ និងផែនការសកម្មភាព ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធនាគារ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាសជាថ្មីម្តងទៀតថា សម្រាប់នៅឆ្នាំ២០២៣ខាងមុខ សម្តេចនៅតែបន្តធ្វើជាបេក្ខជន នាយករដ្ឋមន្រ្តីនៃការបោះឆ្នោតបន្តទៀត ៕
ភ្នំពេញ៖ ក្នុងកម្មវិធីអញ្ជើញសម្ពោធបើកឲ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ៥១ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ពិភពលោក កំពុងស្រែករកសន្តិភាព ខណៈសង្គ្រាមនៅអ៊ុយក្រែនកំពុងបន្តឡើងកម្ដៅ។ ការឡើងកម្ដៅនេះសម្ដេចតេជោ ហ៊ុន សែន ចង់សំដៅទៅលើការប្រឈមមុខដាក់គ្នា រវាងរុស្ស៊ីជាមួយអង្គការណាតូ ទោះបីមានការបោះឆ្នោតដាក់ទណ្ឌកម្ម ជាច្រើនលើកច្រើនសារ ពីសំណាក់បណ្ដាប្រទេសលោកខាងលិច...