ព័ត៌មានជាតិ

សម្ដេចតេជោ៖ ពិភពលោក កំពុងស្រែករកសន្តិភាព ខណៈសង្គ្រាមនៅអ៊ុយក្រែន កំពុងបន្តឡើងកម្ដៅ

ភ្នំពេញ៖ ក្នុងកម្មវិធីអញ្ជើញសម្ពោធបើកឲ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ៥១ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ពិភពលោក កំពុងស្រែករកសន្តិភាព ខណៈសង្គ្រាមនៅអ៊ុយក្រែនកំពុងបន្តឡើងកម្ដៅ។

ការឡើងកម្ដៅនេះសម្ដេចតេជោ ហ៊ុន សែន ចង់សំដៅទៅលើការប្រឈមមុខដាក់គ្នា រវាងរុស្ស៊ីជាមួយអង្គការណាតូ ទោះបីមានការបោះឆ្នោតដាក់ទណ្ឌកម្ម ជាច្រើនលើកច្រើនសារ ពីសំណាក់បណ្ដាប្រទេសលោកខាងលិច ក៏ដូចជាការខ្វែងគំនិតគ្នា នៅក្នុងសហគមន៍អឺរ៉ុប ជុំវិញការដាក់សម្ភាធលើរុស្ស៊ី ៕

To Top