បរទេស៖ រដ្ឋមន្ត្រីការពារជាតិ កាណាដា លោកស្រី Anita Anand បានទទួលស្គាល់ថា ប្រទេសកាណាដា បានដកហូតអាវុធរបស់ខ្លួន ក្នុងការគាំទ្រ ប្រទេសអ៊ុយក្រែន ចំពេលមានប្រតិបត្តិការយោធា របស់រុស្ស៊ី នៅក្នុងប្រទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Anand...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហុបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ថា សហរដ្ឋអាមេរិកបានលើកឡើង ក្រៅផ្លូវការ ជាមួយតួកគី នូវលទ្ធភាពមិនទំនង ក្នុងការបញ្ជូនប្រព័ន្ធ ការពារមីស៊ីល S-400 ដែលផលិតដោយរុស្ស៊ី ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយខ្លួនទប់ទល់នឹងការឈ្លានពាន របស់កងកម្លាំងរុស្ស៊ី នេះបើយោងតាមប្រភព ចំនួន៣ ដែលដឹងពីបញ្ហានេះ...
LYIV៖ ទូរទស្សន៍សិង្ហុបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវកាលពីថ្ងៃសៅរ៍ សម្រាប់កិច្ចចរចាសន្តិភាព ដ៏ទូលំទូលាយជាមួយទីក្រុង ម៉ូស្គូ ហើយថែមទាំងបានជំរុញឱ្យ ប្រទេសស្វីស ធ្វើបន្ថែមទៀតដើម្បី បង្រ្កាបពួកឧកញ៉ារុស្ស៊ី ដែលគាត់បានថ្លែងថា កំពុងជួយធ្វើសង្រ្គាមលើប្រទេស...
គៀវ៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍នេះ បានអំពាវនាវឱ្យប្រទេសចិន ចូលរួមជាមួយលោកខាងលិច ក្នុងការថ្កោលទោស “ភាពព្រៃផ្សៃរបស់ រុស្ស៊ី” បន្ទាប់ពីសហរដ្ឋអាមេរិក បានព្រមានទីក្រុងប៉េកាំង អំពីផលវិបាកប្រសិនបើខ្លួនគាំទ្រ ការវាយប្រហារ របស់ទីក្រុងម៉ូស្គូ លើប្រទេសនេះ។ ជំនួយការប្រធានាធិបតី...
បរទេស៖ ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos លោក Dmitry Rogozin បាននិយាយថា សហរដ្ឋអាមេរិក អាចនឹងដករុស្ស៊ី ចេញពីប្រព័ន្ធរុករកផ្កាយរណប GPS ដែលជាផ្នែកនៃទណ្ឌកម្មជុំវិញ ជម្លោះអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថាលោក Dmitry បានប្រាប់អ្នកកាសែតនៅថ្ងៃសៅរ៍ថា “តើអ្នកដឹងទេថា...
កាន់តែអស្ចារ្យ មិនធ្លាប់មានពីមុនមកពី Pleng! Pleng Music Awards ជាកម្មវិធីប្រគល់ពានរង្វាន់ដ៏ធំអស្ចារ្យដំបូងគេបង្អស់នៅប្រទេសកម្ពុជាយើង។ សំខាន់មានការដើរបង្ហាញខ្លួនរបស់កំពូលតារាល្បីៗជាច្រើនរូបលើកម្រាលព្រំពណ៌ក្រហមដ៏ឆ្អិនឆ្អៅទៀតផង។ លើសពីនេះការរៀបចំកម្មវិធី និងឆាកគឺស្អាតប្លែកភ្នែកតែម្ដង។ ជំនួបអាយដលៗជាច្រើនរូបនេះបានធ្វើឲ្យកម្មវិធី Pleng Music Awards ទាំងមូលកាន់តែកក្រើកឡើងមួយកម្រិតទៀត! តែបើទោះបីជាមានការចូលរួមយ៉ាងច្រើនកុះករយ៉ាងណាក៏ដោយ Pleng នៅតែរក្សាបាននូវគោលការណ៍ ៣ កំុ ៣ ការពារ...
បរទេស៖ នាយករដ្ឋមន្ត្រីរបស់ប្រទេស ន័រវេស បាននិយាយថា ទាហានអាមេរិកបួននាក់បានស្លាប់ នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងក្នុងអំឡុងពេលសមយុទ្ធយោធា របស់អង្គការណាតូនៅក្នុងប្រទេសន័រវេស។ យោងតាមសារព័ត៌មាន Sky News ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Jonas Gahr Støre នាយករដ្ឋមន្ត្រីន័រវេស បានសម្តែងនូវ “ការអាណិតអាសូរបំផុត” ចំពោះក្រុមគ្រួសារ...
បរទេស៖ បើតាមសារព័ត៌មាន abc News ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសរុស្ស៊ីគំរាមប្រទេសនានា ដែលបំពាក់អាវុធឱ្យអ៊ុយក្រែន។ កងកម្លាំងរុស្ស៊ី កំពុងបន្តការប៉ុនប៉ងរបស់ខ្លួនឆ្លងកាត់ អ៊ុយក្រែនពីទិសដៅជាច្រើន ខណៈពេលដែលប្រជាជនអ៊ុយក្រែនដែលដឹកនាំដោយប្រធានាធិបតី Volodymyr Zelenskyy កំពុងដាក់ “ការតស៊ូយ៉ាងតឹងរឹង” នេះបើយោងតាមមន្រ្តីសហរដ្ឋអាមេរិក។ ការវាយប្រហារបានចាប់ផ្តើមនៅថ្ងៃទី 24 ខែកុម្ភៈ...
សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ថាប្រទេសចិនដីគោកបានរាយការណ៍ ពីការស្លាប់ដោយសារជំងឺកូវីដ-១៩ជាលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលជាង១ឆ្នាំគិតត្រឹមថ្ងៃសៅរ៍នេះបានឱ្យដឹងថា ករណីនេះត្រូវបានធ្វើការបង្ហោះនៅលើគេហទំព័រ របស់គណៈកម្មាធិការសុខភាពជាតិ ។ ការស្លាប់ទាំង២នាក់បានកើតឡើងនៅក្នុងតំបន់ Jilin ភាគឦសានរបស់ប្រទេសចិន ដែលមានព្រំប្រទល់ជាប់ប្រទេសកូរ៉េខាងជើង និងរុស្ស៊ី ដែលចំនួនករណីមានចំនួនច្រើនជាង២/៣នៃការឆ្លងក្នុងស្រុកសរុប ។ ប្រទេសចិន បានរាយការណ៍ថា...
បរទេស៖ ប៉ុន្មានម៉ោងមុនការហៅ ទូរស័ព្ទតាមការគ្រោងទុករវាងប្រធានាធិបតីអាមេរិក Joe Biden និងសមភាគីចិន លោក ស៊ី ជិនពីន ប្រទេសចិនបានបើកនាវា ផ្ទុកយន្តហោះរបស់ខ្លួន Shandong ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ យ៉ាងណាមិញ ក្រសួងការបរទេសក្រុងប៉េកាំង និយាយថា ព្រឹត្តិការណ៍ទាំងពីរមិនទាក់ទងគ្នាទេ ហើយប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមានភាព រសើបខ្លាំងពេកអំពីរឿងនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មាន រ៉យទ័របានរាយការណ៍កាលពីថ្ងៃសុក្រដោយ ដកស្រង់ប្រភពអនាមិកមួយថា នាវាផ្ទុកយន្តហោះ Shandong ត្រូវបានអមដំណើរដោយកប៉ាល់របស់ចិនមួយទៀតហើយបានឆ្លងកាត់ច្រកសមុទ្រនេះប្រហែល 12 ម៉ោងមុនការហៅទូរស័ព្ទរវាងលោក Biden-Xi ។ វាត្រូវបានគេរាយការណ៍ថា បានតាមដានពីចម្ងាយដោយនាវា USS Ralph Johnson ដែលជានាវាពិឃាតផ្ទុកមីស៊ីល Arleigh Burke-class របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។ រូបថតរបស់នាវាផ្ទុកយន្តហោះ ដែលថតបានដោយអ្នកដំណើរនៅលើជើងហោះហើរ ពាណិជ្ជកម្មឆ្លងកាត់ពីលើនោះ បានធ្វើឱ្យមានការចាប់អារម្មណ៍ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ វាបង្ហាញថា នាវា Shandong ដោយគ្មានយន្តហោះនៅលើនាវានោះទេ៕ ប្រែសម្រួលៈ ណៃ តុលា