ព័ត៌មានជាតិ

ប្រធានទីភ្នាក់ងារអវកាស រុស្ស៊ីថា អាមេរិកអាចនឹងដករុស្ស៊ី ចេញពីប្រព័ន្ធ GPS

បរទេស៖ ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos លោក Dmitry Rogozin បាននិយាយថា សហរដ្ឋអាមេរិក អាចនឹងដករុស្ស៊ី ចេញពីប្រព័ន្ធរុករកផ្កាយរណប GPS ដែលជាផ្នែកនៃទណ្ឌកម្មជុំវិញ ជម្លោះអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថាលោក Dmitry បានប្រាប់អ្នកកាសែតនៅថ្ងៃសៅរ៍ថា “តើអ្នកដឹងទេថា ឥឡូវនេះ នៅក្នុងក្របខ័ណ្ឌនៃទណ្ឌកម្ម សហរដ្ឋអាមេរិក កំពុងពិចារណាពីលទ្ធភាព នៃការផ្តាច់ទំនាក់ទំនងរុស្ស៊ីពី GPS? តើអ្នកដឹងអំពីរឿងនេះទេ? អ្នកមិនដឹងនោះទេ ប៉ុន្តែខ្ញុំអាចប្រាប់អ្នកថា ជម្រើសបែបនេះកំពុងត្រូវបានពិចារណា” ។

ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយថា មនុស្សម្នាក់មិនគួរ “ភ័យពេកទេ” គឺរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើការផ្លាស់ប្តូរបែបនេះ ដោយសារតែរុស្ស៊ីមានប្រព័ន្ធកំណត់ទីតាំង GLONASS ផ្ទាល់ខ្លួន ដែលភ្ជាប់ទៅគ្រប់ស្មាតហ្វូន ហើយនៅតែដំណើរការ។

យ៉ាងណាក៏ដោយ មិនទាន់មានមន្ត្រីក្នុង ទីក្រុងវ៉ាស៊ីនតោន បាននិយាយជាសាធារណៈអំពីការផ្តាច់ទំនាក់ទំនង របស់រុស្ស៊ីពីប្រព័ន្ធ GPS ដែលជាផ្នែកមួយនៃការរឹតបន្តឹង ប្រឆាំងនឹងប្រទេសនេះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top