លោក Steffen Hebestreit អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ការបញ្ជូនយោធាណាតូ ឱ្យទៅអ៊ុយក្រែនសម្រាប់គោលបំណងណាមួយគួរតែជា “បន្ទាត់ក្រហម” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Hebestreit បានឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រទេសប៉ូឡូញ កាលពីថ្ងៃអង្គារសម្រាប់ “បេសកកម្មរក្សាសន្តិភាព” របស់ណាតូទៅកាន់អ៊ុយក្រែន ចំពេលមានការវាយលុកផ្នែកយោធាដែលកំពុងបន្តរបស់រុស្ស៊ី។ មន្ត្រីអាល្លឺម៉ង់បាននិយាយថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលេីកទឹកចិត្តមូលនិធិអាស៊ី (Asia Foundation) ស្វែងរកការងារដទៃទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងកាលៈទេសៈកូវីដ-១៩។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក David Arnold ប្រធាន និងជានាយកប្រតិបត្តិ មូលនិធិអាស៊ី (Asia...
ភ្នំពេញ ៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញដល់ថ្នាក់ដឹកនាំខេត្តឧត្ដរមានជ័យ ឱ្យយកចិត្តទុកដាក់ក្នុងការ បំពេញការងារបម្រើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៦ មីនា លោក ប៊ុន ហុន បានថ្លែងថាដើម្បីធ្វើឲ្យរដ្ឋបាលខេត្តសម្រេចបានជោគជ័យលើគ្រប់វិស័យរាល់ការងារស្នូលផ្សេងៗនោះ គប្បី អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់...
បរទេស៖ ព្រឹទ្ធសមាជិកអាមេរិក លោក Lindsey Graham (R-South Carolina) មិនត្រូវបានរារាំងដោយប្រតិកម្មតបទៅនឹងការលើកឡើងរបស់គាត់កាលពីដើមខែនេះដែលថា នរណាម្នាក់គួរតែធ្វើឃាតប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។ តាមពិតទៅ គាត់កំពុងបង្កើនវោហាសាស្ត្រនយោបាយដ៏ឃោរឃៅរបស់គាត់ចំពេលមានវិបត្តិអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Graham...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅលើពិភពលោក មិនមានប្រទេសណារងគ្រោះខ្លាំងជាងកម្ពុជាទេ ប៉ុន្តែកម្ពុជាមិនអនុញ្ញាតឲ្យកុមារ និងយុវជន អត់បាយឡេីយ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Wordofa Dereje ប្រធានអង្គការកុមារ SOS...
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា ក្នុងមួយឆ្នាំៗ សំណល់ប្លាស្ទិកប្រមាណជា ១១លានតោន បានហូរចូលសមុទ្រ និងមហាសមុទ្រ។ ទាក់ទិននឹងបញ្ហានេះ ក្រសួងបរិស្ថានបានបញ្ជាក់ថា សត្វសមុទ្រ និងរុក្ខជាតិនៅតាមឆ្នេរសមុទ្រជាង ៨០០ប្រភេទរងផលប៉ះពាល់ ពីការបំពុលដោយប្លាស្ទិក តាមរយៈការលេបសំណល់ប្លាស្ទិក ចូលក្នុងពោះ ការរុំជាប់ខ្លួន និងគ្រោះថ្នាក់ផ្សេងៗទៀត ៕
“ក្នុងប្រទេសស៊ីរី ពិភពលោកទាំងមូល បានមើលឃើញដោយផ្ទាល់ភ្នែក នូវការសម្លាប់រង្គាល ចំពោះជនជាតិទាំងមូល ហើយប្រទេសលោកខាងលិចជាច្រើន បានចូលរួមក្នុងហេតុការណ៍នោះ ប៉ុន្តែនៅអ៊ុយក្រែន ស្ទើរតែប្រទេស លោកខាងលិចទាំងអស់ កំពុងការពារប្រជាជន របស់ប្រទេសនេះ ។” នាពេលថ្មីៗកន្លងទៅនេះ លោក Anas Abda អ្នកទទួលខុសត្រូវ នៃគណៈកម្មាធិការចរចាស៊ីរី បានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធសារព័ត៌មានថា លោកមានការខឹងសម្បា...
លោក XiJinping ប្រធានរដ្ឋចិនបានលើកឡើងថា ជំរុញការអភិវឌ្ឍ នៅខ្សែក្រវាត់សេដ្ឋកិច្ចទន្លេ យ៉ង់សេ្ស ចាំបាច់ត្រូវគិតពិចារណា ផលប្រយោជន៍ យូរអង្វែង របស់ប្រជាជាតិចិន ហើយតម្កល់ជួសជុល អេកូ-បរិស្ថាន តាមទន្លេយ៉ង់ស្សេជាអាទិភាព រួមគ្នាប្រកាន់ខ្ជាប់ការអភិរក្ស មិនធ្វើការអភិវឌ្ឍធំជ្រុលហួស ។ ចាប់ពីសមាជិបក្សកុម្មុយនិស្តចិនលើកទី ១៨មក ពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន នៃតំបន់នានាតាមទន្លេយ៉ង់ស្សេ តែងតែប្រកាន់ខ្ជាប់យុទ្ធសាស្ត្រ ដែលតម្កល់អេកូឡូស៊ី...
ជុំវិញការដែលលោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី សម្តែងឥរិយាបថ អំពីមន្ទីរពិសោធន៍ជីវសាស្ត្រ យោធាអាមេរិក លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងកាលពីថ្ងៃទី ១៦ ខែមីនា ថា អាមេរិក មានកាតព្វកិច្ចគោរព «អនុសញ្ញាហាមឃាត់អាវុធជីវសាស្ត្រ» ហើយក៏មានកាតព្វកិច្ចឆ្លើយតប ចំពោះការយកចិត្តទុកដាក់ របស់សហគមន៍អន្តរជាតិផងដែរ។ តាមការផ្សាយដំណឹងឱ្យដឹងថា លោក...
ព្រៃវែង៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៧ខែមីនាឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការងាររបស់មន្ទីរព័ត៌មាន ខេត្តព្រៃវែង និងសកម្មភាពការងារមួយចំនួន ដែលមន្ទីរព័ត៌មានខេត្តព្រៃវែង បាននិងរៀបចំកសាងនៅអគារថ្មី ១ ខ្នង ដែលមានទទឹង ១២ម៉ែត្រ បណ្តោយ ២០ម៉ែត្រ ដែលមានកម្ពស់ ២ជាន់ សម្រាប់ផ្តល់ជូន ដល់មន្ត្រីមន្ទីរព័ត៌មាន...