ស្វាយរៀង ៖ លោកសរសុដានីអភិបាលរងក្រុងស្វាយរៀង បានចាត់ទុកប្រជាការពារជាភូមិ ជាកម្លាំងគាំទ្រស្នូលនិងសំខាន់បំផុត ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីផ្តល់ក្តីសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ការថ្លែងបែបនេះរបស់អភិបាលរងក្រុងស្វាយរៀងបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជាការពារភូមិព្រឹកថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២២ដែលមានការចូលរួមពីកែវ សុថាស្នងការរងនគរបាលខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារចុះពង្រឹងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង។ លោកសរ សុដានីបានថ្លែងនូវការកោតសរសើរដល់ប្រជាការពារភូមិដែលជាកម្លាំងស្ម័គ្រចិត្តបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដែលជាកម្លាំងស្នូលនាពេលកន្លងមក ក្នុងការអនុវត្តសណ្ដាប់ធ្នាប់សាធារណៈក៏ដូចជាគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចផងដែរ។ លោកក៏បានថ្លែងជំរុញដល់ប្រជាការពារភូមិទាំអស់ក្នុងសង្កាត់ស្វាយរៀងសូមបន្តយកចិត្ត ទុកដាក់បន្ថែមទៀតដេីម្បីសុខសុវត្ថិភាព និងការអភិវឌ្ឍក្នុងមូលដ្ឋានយេីង និងចូលរួមឱ្យបានកាន់តែសកម្មលេីការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងគ្រឿងញៀនគ្រប់ប្រភេទនិងបន្តអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនជាពិសេសក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរពីមុខនេះ៕
បរទេស៖ រថក្រោះដែលមានផ្ទុកទៅដោយអាវុធគិមី ប្រភេទគ្រោះថ្នាក់ខ្លាំងមួយគ្រឿង ត្រូវបានបំផ្ទុះនៅឯរោងចក្រគិមីមួយកន្លែងក្នុងទីក្រុងនៃតំបន់ Lugansk People’s Republic(LPR)នេះបើយោងតាម ការបញ្ជាក់ដោយពលរដ្ឋក្នុងស្រុក និងអជ្ញាធរដែលស្ថិតក្រោមការគ្រប់គ្រង ដោយរដ្ឋាភិបាលក្រុងគៀវ បានបញ្ជាក់កាលពីថ្ងៃសៅរ៍។ គួរឲ្យដឹងដែរថាហេតុការណ៍បំផ្ទុះលើកនេះ បានកើតឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីហេតុការណ៍ស្រដៀងគ្នានេះបានកើតឡើងនៅទីតាំងរោងចក្រ ដែលកំពុងកើតមានជម្លោះរវាងប្រទេសរុស្សី និងអ៊ុយក្រែនផងដែរ។ កងកម្លាំងយោធារបស់ LPR បានថ្លែងថា៖ នៅថ្ងៃនេះសាជាថ្មីម្តងទៀតរថក្រោះដែលមានផ្ទុក ដោយសារជាតិអាស៊ីដដ៏គ្រោះថ្នាក់មួយបានបំផ្ទុះឡើងនៅក្នុងទីក្រុងរបស់ LPR...
បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេស នៃប្រទេសរុស្សីលោកស្រី Maria Zakharova កាលពីថ្ងៃសៅរ៍បានធ្វើការលើកឡើងថាសហភាពអឺរ៉ុបបច្ចុប្បន្នបាន ប្រែក្លាយខ្លួនទៅត្រឹមជាការិយាល័យមួយ នៃកិច្ចការងារសេដ្ឋកិច្ចរបស់ណាតូប៉ុណ្ណោះ។ នៅក្រោយអំឡុងពេលនៃដំណើរ ទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន ដោយប្រធានផ្នែកកិច្ចការងារនយោបាយ របស់អឺរ៉ុបលោក Josep Borrell និងលោកស្រី ប្រធានសហភាពអឺរ៉ុបផង រុស្សីបានធ្វើការឆ្លើយតបទៅនឹងពាក្យ សំដីរបស់លោក Borrell ថាសហភាអឺរ៉ុបពេលនេះគឺ លែងជាសហភាពនៃប្លុកអឺរ៉ុបទៀតឡើយគឺវាបានវិវឌ្ឍខ្លួន ទៅជាអ្នកធ្វើការងារផ្នែកសេដ្ឋកិច្ចឲ្យអង្គការណាតូទៅវិញ។...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសលោក Boris Johnson បានបំពេញទស្សនកិច្ចដោយមិនមានការប្រកាស ទុកជាមុនមួយទៅកាន់ទីក្រុងគៀវ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបើយោងតាមការចេញផ្សាយដោយ rt.com។ នៅក្នុងពេលនៃការបំពេញ ទស្សនកិច្ចនេះផងដែរលោកនាយករដ្ឋមន្ត្រីក៏បានសន្យា ក្នុងការផ្តល់នូវរថពាសដែកថ្មី ចំនួន១២០ គ្រឿងទៀតផងព្រមទាំងប្រព័ន្ធមីស៊ីល កាលពីនាវាផងទៅឲ្យលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky។ គួរឲ្យដឹងនៅមុននេះបន្តិ ចលោកនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ ក៏បានប្រកាសផ្តល់ជំនួយជាកញ្ចប់ យោធាមួយផ្សេងទៀតព្រមទាំងកំចីពីធនាគារចំនួន ៥០០លានដុល្លារបន្ថែមទៀតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី