ព័ត៌មានអន្តរជាតិ

បំផ្ទុះរោងចក្រគិមី នៅភាគខាងកើត អជ្ញាធរនិងសកម្មប្រយុទ្ធជាតិនិយម បន្ទោសគ្នាទៅវិញទៅមក

បរទេស៖ រថក្រោះដែលមានផ្ទុកទៅដោយអាវុធគិមី ប្រភេទគ្រោះថ្នាក់ខ្លាំងមួយគ្រឿង ត្រូវបានបំផ្ទុះនៅឯរោងចក្រគិមីមួយកន្លែងក្នុងទីក្រុងនៃតំបន់ Lugansk People’s Republic(LPR)នេះបើយោងតាម ការបញ្ជាក់ដោយពលរដ្ឋក្នុងស្រុក និងអជ្ញាធរដែលស្ថិតក្រោមការគ្រប់គ្រង ដោយរដ្ឋាភិបាលក្រុងគៀវ បានបញ្ជាក់កាលពីថ្ងៃសៅរ៍។

គួរឲ្យដឹងដែរថាហេតុការណ៍បំផ្ទុះលើកនេះ បានកើតឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីហេតុការណ៍ស្រដៀងគ្នានេះបានកើតឡើងនៅទីតាំងរោងចក្រ ដែលកំពុងកើតមានជម្លោះរវាងប្រទេសរុស្សី និងអ៊ុយក្រែនផងដែរ។

កងកម្លាំងយោធារបស់ LPR បានថ្លែងថា៖ នៅថ្ងៃនេះសាជាថ្មីម្តងទៀតរថក្រោះដែលមានផ្ទុក ដោយសារជាតិអាស៊ីដដ៏គ្រោះថ្នាក់មួយបានបំផ្ទុះឡើងនៅក្នុងទីក្រុងរបស់ LPR ចំនឹងរោងចក្រគិមី Zarya ដែលជាលទ្ធផល វាបានធ្វើឲ្យបែកធ្លាយនូវសារធាតុបំពុលដ៏ច្រើនទៅកាន់បរិយាកាស។

ក្នុងនោះផងដែរ LPR បានធ្វើការចោទប្រកាន់ ទៅលើក្រុមអង្កភាពយោធាជាអ្នកជាតិនិយមអ៊ុយក្រែនថា បានប្រើប្រាស់យុទ្ធសាស្ត្រភេវរកម្ម ដើម្បីប្រឆាំងទៅនឹងពលរដ្ឋស៊ីវិល និងព្រមទាំងបានបំផ្លិចបំផ្លាញ ហេដ្ឋរចនាសម្ព័ន្ធផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top