បរទេស៖ វីដេអូដែលបានផ្សព្វផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ុយក្រែន នៅថ្ងៃអង្គារ ហាក់ដូចជាបង្ហាញមនុស្សក្នុងឯកសណ្ឋាន បានវាយដំ និងបៀតបៀនអ្នកជាប់ឃុំ។ អភិបាលក្រុង Dnepr ដែលជាទីក្រុងធំជាងគេទីបួនរបស់ប្រទេសអ៊ុយក្រែន ក៏នៅជិតកន្លែងដែលឧប្បត្តិហេតុបានកើតឡើង ដែលនេះវាបានបង្ហាញពី ភាពមិនត្រឹមត្រូវនៃការធ្វើបាបនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម ចាត់ទុកអ្នកចាប់ខ្លួនថាជា«មេឧក្រិដ្ឋកម្ម» ហើយអះអាងថា ពួកគេធ្លាប់វាយប្រហារសមាជិកកងជីវពលក្នុងតំបន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២...
ភ្នំពេញ៖ អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក យឿន យឿត បានស្នើដល់បេក្ខជនឈរឈ្មោះបោះឆ្នោតទាំងអស់ ដែលស្ថិតនៅឃុំតាសាល ត្រូវខិតខំបម្រើផលប្រយោជន៍ ប្រជាជនឲ្យបានសកម្មបន្ថែមទៀត ពោលគឺមានសកម្មភាពឲ្យដូចជាភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាកុំឲ្យពលរដ្ឋមានការថ្នាំងថ្នាក់ ដោយសារតែភាពអសកម្ម និងភាពយឺតយ៉ាវរបស់មន្រ្តី។ ការលើកឡើងរបស់លោក យឿន យឿត បានធ្វើឡើងក្នុងឱកាសដែលលោកជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២...
ភ្នំពេញ៖ ភាពជោគជ័យរបស់សញ្ញាបណ្ណ មានបុគ្គលធានារបស់គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ បង្កើតឲ្យមានវេទិកា ធានារ៉ាប់រងសំរាប់វិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈក៏ដូចជា បានជួយជំរុញដល់កំណើនវិស័យទេសចណ៍ររបស់កម្ពុជា។ តាមការលើកឡើងរបស់ថ្នាក់ដឹកនាំ របស់គម្រោងព្រលានយន្តអន្តរជាតិតេជោ បានឲ្យដឹងក្នុងពិធីចុះហត្ថលេខារវាងក្រុមហ៊ុនOCIC , CAIC និង Prudential (Cambodia) Life Assurance PLC នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ សម្រាប់ការវិនិយោគទឹកប្រាក់ចំនួន ៥លានដុល្លារលើសញ្ញាបណ្ណមានបុគ្គលធានា របស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ Techo (TIA) (ការបោះផ្សាយជាលក្ខណៈបុគ្គល) ថា ទឹកប្រាក់វិនិយោគដែលទទួលបាន ពីសញ្ញាបណ្ណរបស់ TIA នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ TIA នៅខេត្តកណ្តាល។ គម្រោង TIA បច្ចុប្បន្នសម្រេចបាន៣១.១% ត្រូវនឹងទឹកប្រាក់សរុប៤៣៤លានដុល្លារ (មិនរាប់បញ្ចូលថ្លៃដី វិនិយោគរួចដោយ CAIC ។ សូមជម្រាបថា OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេនៅកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍន៍ លើវិស័យអចលនទ្រព្យសំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា TIA ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងទំនើប Olympia ជាដើម។ ចំណែក CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុនOCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន CAIC ក្នុងការកាន់កាប់រចនាប្លង់ សាងសង់ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង TIA ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីកន្លងមកបានប្រកាសឲ្យក្រុមហ៊ុនក្នុងស្រុក និងក្រៅប្រទេសចូលរួមទិញសញ្ញាបណ្ណពី គម្រោងព្រលានយន្តហោះតេជោ ដើម្បីធ្វើការអភិវឌ្ឍវិស័យទេចរណ៍ នៅកម្ពុជាឲ្យរីកចម្រើន៕
ផ្ទះលក់ ស្ថិតនៅតំបន់ទួលទំពូង២ មានចំណូលស្រាប់ តម្លៃ 1m2 = 3800$ទំហំសរុប 343 m2ទំហំដី 14,5m x 23,5m https://goo.gl/maps/F6Ytz8mZ8WxVZyg9A សម្រាប់លោកអ្នក កំពុងស្វែងរក ទ្រព្យសម្បតិ្ត ដែលមានសក្តានុពល និងកំពុងមានចំណូលស្រាប់ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ ឬសង់អគារខ្ពស់ អាចពិចារណាបាន ស្ថិតនៅផ្ទះលេខ...
ភ្នំពេញ៖ លោកវរសេនីយ៍ឯក មាស ឬទ្ធី អធិការស្រុកព្រះនេតព្រះ ខេត្ត បន្ទាយ មានជ័យ ត្រូវបាននារីម្នាក់ ចោទប្រកាន់ថា បានចាប់រំលោភលើរាងកាយរបស់នាង ខណៈពេលដែលរូបនាងបានទៅពឹងពាក់ លោកអធិការរូបនេះឱ្យជួយដោះស្រាយ រឿងអ្នកជំពាក់បំណុល។ នារីដែលប្រើគណនីហ្វេសប៊ុកឈ្មោះ «ថាវរី មាសបង» បានសរសេររៀបរាប់យ៉ាងដូច្នេះថា ”កុំព្យាយាមលុបភស្ថុតាង លុបសារឆាតខំនិយាយបំភ្លៃការពិត ខ្មៅអោយទៅជាសរ អាក្រក់ទៅជាល្អ...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងលោក Jon Lambe ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំអាស៊ាន បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធិបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មឲ្យកាន់តែរីកចម្រើន។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Jon Lambe កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្ដិ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេស...
ភ្នំពេញ ៖ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករទៅកាន់ ៤៩ ប្រទេសនិងតំបន់ស្វយ័ត ដែលមានបរិមាណសរុបចំនួន ១៧០ ៥៣៩ តោន ដែលគិតជាទឹកប្រាក់ចំនួន ១០០.៤៧ លាន ដុល្លារ និងនាំចេញស្រូវចំនួន ១ ៣៩០ ១៨១ តោន គិតជាទឹកប្រាក់ប្រមាណចំនួន ៣១៣លានដុល្លារ...
បរទេស៖ ប្រធានសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen ព្រមទាំងមន្ត្រីកាទូតជាន់ខ្ពស់ របស់អឺរ៉ុបលោក Josep Borrell បានប្រកាស កាលពីថ្ងៃអង្គារម្សិលមិញហើយថា នឹងគ្រោងបំពេញទស្សនកិច្ច ទៅកាន់រដ្ឋធានី នៃប្រទេសអ៊ុយក្រែន នៅក្នុងសប្តាហ៍នេះ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យ របស់លោកស្រី ប្រធានសហភាព...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេស ឡាតវី លោក Artis Pabriks បាននិយាយថា បណ្តាប្រទេសនៅរដ្ឋបាល់ទិក អាចបិទព្រំដែនគោករបស់ពួកគេជាមួយរុស្ស៊ី និងបេឡារុស្ស ដើម្បីឆ្លើយតបទៅនឹងការវាយលុករបស់ទីក្រុងមូស្គូទៅលើប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Diena ថ្ងៃអង្គារ លោក Pabriksរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេស...
ម៉ូស្គូ៖ បន្ទាប់ពីការអំពាវនាវ របស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ឱ្យមានការកាត់ទោសឧក្រិដ្ឋកម្មសង្រ្គាម ប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន វិមានក្រឹមឡាំងបានឲ្យដឹងថា ការប្រមាថផ្ទាល់ខ្លួនគឺ “មិនអាចទទួលយកបាន និងគួរឱ្យអាម៉ាស់” ។ លោក បៃដិន បានចោទប្រកាន់លោក ពូទីន ពីបទឧក្រិដ្ឋកម្មសង្រ្គាម សម្រាប់អំពើឃោរឃៅ ដែលត្រូវបានចោទប្រកាន់...