ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២ថា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានថ្លែងកាលពីថ្ងៃពុធថា លោកបានមកដល់ប្រទេសអ៊ុយក្រែន ហើយ។ លោក Guterres បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “ខ្ញុំបានទៅដល់អ៊ុយក្រែនហើយ បន្ទាប់ពីបានទៅបំពេញ...
ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកា បន្ថយទោស ពិរុទ្ធជនគ្រឿងញៀនម្នាក់ ពីជាប់គុក ៥ឆ្នាំ មកត្រឹម ៤ឆ្នាំវិញ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿង ជាង៣ក្រាម ប្រព្រឹត្តនៅ ផ្លូវលំសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ២០២០ ។...
ស្វាយរៀង៖ មានរថយន្តដឹកទំនិញធុនយក្ស ៦គ្រឿង ដឹកទំនិញគេចពន្ធ «សង្ស័យគ្រឿងអេឡិចត្រូនិច» ត្រូវក្រុមឈ្មួញដឹកចេញតាមស្លាបស្តាំ នៃច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល៍ ត្រង់ចំណុចប្រឡាយទាហ៊ាន ឆ្ពោះទៅប៉ុស្ត៍ព្រំដែនជប់ព្រីងចម្ងាយប្រមាណជាង ១,០០០ម៉ែត្រ (ទំនប់ប្រឡាយថ្មី) ស្ថិតក្នុងភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៌។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីរថយន្តធុនយក្ស ដឹកទំនិញគេចពន្ធឆ្លងដែន ទៅប្រទេសវៀតណាមនេះកើតឡើង នៅវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី២៧ ខែមេសា ២០២២...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួ ន៥នាក់ទៀត ខណៈជាសះស្បើយចំនួន២៩នាក់ និងគ្មានអ្នកស្លាប់។ គិតមកដល់ថ្ងៃ២៧ មេសា កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៤០នាក់ ជាសះស្បើយចំនួន ១៣៣ ០២៣នាក់ និងស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា តាមការព្យាករណ៍សេដ្ឋកិច្ច បើសិនជាផលប៉ះពាល់មិនធំហួស បណ្ដាលមកពីកូវីដ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនទេនោះ រាជរដ្ឋាភិបាលនឹងមានលទ្ធភាព ដំឡើងប្រាក់បៀវត្សរ៍ ជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០២៣ ។ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម...
បរទេស៖ យោងតាមការចេញផ្សាយ ដោយ rt.com កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថាប្រទេសរុស្ស៊ី បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងទៅនឹង សមាជិកសភាព របស់ប្រទេសអង់គ្លេស សរុបចំនួន២៨៧នាក់ ឆ្លើយតបទៅនឹងការសម្រេចចិត្ត កាលពីខែមុន ក្នុងការបញ្ចូលជនជាតិរុស្ស៊ី មួយចំនួន នៅក្នុងបញ្ជីខ្មៅ ដោយរដ្ឋាភិបាលទីក្រុងឡុង។ សេចក្តីប្រកាសបញ្ជាក់ ដោយក្រសួងការបរទេសផ្ទាល់ មានទាំងការបង្ហាញឈ្មោះ បុគ្គលទាំងនោះផងដែរ និងបញ្ជាក់ទៀតថា ក្រុមទាំងនេះគឺនឹងហាមប្រាម...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកឱ្យក្រុមបណ្ឌិតរស់នៅក្រៅស្រុកមួយចំនួន ដែលតែងតែមើលស្រាល សញ្ញាបត្របញ្ចប់ការសិក្សា និងការសិក្សានៅកម្ពុជា ក៏ធ្លាប់រៀនសូត្រ នៅក្រោមដំបូលសាលា របស់រាជរដ្ឋាភិបាលកម្ពុជា បានកសាងឡើងផងដែរ។ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅវៀតណាម នៅថ្ងៃទី២៨ ខែមេសា...
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោកលិ សុខា កាលពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២២នេះ បានចាប់ និង បង្គាប់ឱ្យឃុំខ្លួន ឈ្មោះ សៀម ភ្លុក ភេទ ប្រុស អាយុ ៥២ ឆ្នាំ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំឲ្យថ្នាក់ដឹកនាំ ក៏ដូចជាកីឡាករ កីឡាការិនី អនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវប្រើប្រាស់ម៉ាស់ N95 ធានាដល់ការទៅចូលរួម ប្រកួតស៊ីហ្គេមនៅវៀតណាម ។ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅវៀតណាម នាថ្ងៃទី២៨ មេសានេះ សម្ដេចតេជោបានមានប្រសាសន៍ថា...
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងអានវិយោគថាអំពីជីវប្រវត្តិរបស់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Madeleine Albright នៅក្នុងពិធីបុណ្យបញ្ចុះសពរបស់លោកស្រី នៅថ្ងៃពុធនេះនៅព្រះវិហារ Washington National Cathedral ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ពិធីបុណ្យបញ្ចុះសពនេះត្រូវបានធ្វើឡើងសម្រាប់អ្នកដែលមានការអញ្ជើញតែប៉ុណ្ណោះ ហើយក៏មានការផ្សាយបន្តផ្ទាល់ផងដែរ នៅម៉ោង១១ព្រឹកម៉ោងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោក Biden បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីលោកស្រី Albright បានទទួលមរណភាពកាលពីខែមុនថា៖ «នៅពេលដែលខ្ញុំគិតទៅដល់លោកស្រី Madeleine...