ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានប្រកាសបណ្ដេញ អ្នកការទូតអាល្លឺម៉ង់ចំនួន ៤០នាក់ចេញពីប្រទេស ដោយថា “ជាបុគ្គលដែលមិនពេញចិត្ត” នៅក្នុងការផ្លាស់ប្តូរមួយ សម្រាប់ការសងសឹក ។ ក្រសួងបានឲ្យដឹងថា ក្រសួងបានកោះហៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅប្រទេសរុស្ស៊ីលោក Geza Andreas von Geyr កាលពីថ្ងៃចន្ទក្នុងការតវ៉ាជុំវិញ ការសម្រេចចិត្តរបស់ប្រទេសអាល្លឺម៉ង់ ក្នុងការប្រកាសបណ្ដេញអ្នកការទូតរុស្ស៊ីចំនួន ៤០នាក់...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា លោកខាងលិច បានបរាជ័យក្នុងការប៉ុនប៉ងរបស់ខ្លួន ដើម្បីបំបែកសង្គមរុស្ស៊ី និងបំផ្លាញវាពីខាងក្នុង ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្នុងអំឡុងពេលកិច្ចប្រជុំ ពង្រីកនៃក្រុមប្រឹក្សាការិយាល័យ អគ្គរដ្ឋអាជ្ញា លោកប្រធានាធិបតី បានកត់សម្គាល់ថា លោកខាងលិច និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងជំរុញឱ្យទីក្រុងគៀវ ប្រើប្រាស់ធនធានទាំងអស់...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានលើកឡើងថា អ៊ីរ៉ង់មិនទទួលស្គាល់ “ទណ្ឌកម្មឯកតោភាគី” ប្រឆាំងនឹងប្រទេសរុស្ស៊ីនោះទេ។ លោក Khatibzadeh បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំសប្តាហ៍ថា ក្នុងនាមជាប្រទេស ដែលមានគោលដៅដាក់ទណ្ឌកម្ម ឯកតោភាគីអស់រយៈពេលជាច្រើនឆ្នាំ អ៊ីរ៉ង់មិនអាចទទួលស្គាល់ ការដាក់ទណ្ឌកម្ម និងការដាក់ទណ្ឌកម្មស្រដៀងគ្នានេះ...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យបន្តការច្នៃប្រឌិត និងបង្កើនការវិនិយោគលើការ ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅមុនទិវាជំងឺគ្រុនចាញ់ ពិភពលោកកាលពីថ្ងៃចន្ទ WHO បានប្រកាសថា កុមារជាង ១លាននាក់ត្រូវបានចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺនេះ នៅក្នុងប្រទេសហ្គាណា កេនយ៉ា និងម៉ាឡាវី ដោយប្រើប្រាស់វ៉ាក់សាំងជំងឺគ្រុនចាញ់ ដំបូងគេរបស់ពិភពលោក។ ប្រសិនបើ វ៉ាក់សាំងត្រូវ...
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលស្រុកកំរៀង កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ឃាត់ខ្លួនស្រ្តីសង្ស័យម្នាក់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្ម ប្រព្រឹត្ត នៅចំណុចភូមិ អូរចម្លង ឃុំតាសែន ស្រុកកម្រៀង ខេត្តបាត់ដំបង ។ សមត្ថកិច្ចនគរបាលស្រុកកំរៀង បានអោយដឹងថា ស្រ្តីសង្ស័យ ដែលត្រូវបានចាប់ឃាត់ខ្លួន រូបនេះ មានឈ្មោះ តាំង ចិន...
ពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺ ជាច្រើនពាន់នាក់ បានចូលរួមទស្សនាការប្រដាល់គុនខ្មែរផ្ទាល់ភ្នែក យ៉ាងសប្បាយរីករាយជាខ្លាំង នៅក្នុងព្រឹត្តិការណ៍មិនធ្លាប់មានពីមុនមក នៅកម្ពុជា «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដណ្តើមខ្សែក្រវាត់ពិភពលោក IPCC និងប្រាក់លានមហាសាល ក្នុងវគ្គសន្សំពិន្ទុដំបូង។ ពលរដ្ឋដែលបានចូលរួមព្រឹត្តិការណ៍ នៅឯដីឡូត៍លោកឧកញ៉ា ឈួន គឹមសាន ទល់មុខផ្សារធំ ខេត្តកំពង់ស្ពឺ បានសម្តែងភាពរីករាយ ដែលបានមើលការប្រដាល់ផ្ទាល់ភ្នែករវាងគូខ្លាំងៗ និងគូបរទេសថែមទៀតផង ពិសេសការរាំលេងចង្វាក់...
ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកាតម្កល់ទោស យុវជនជាប់ចោទម្នាក់ ជាប់គុកកំណត់ ១០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការកាប់យុវជនម្នាក់ទៀត ក្នុងជម្លោះពាក្យសម្តី ដោយដាវសាំម៉ូរ៉ៃ បណ្តាលឲ្យរងរបួសធ្ងន់ដាច់ដៃម្ខាង ប្រព្រឹត្តនៅ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីអំឡុងឆ្នាំ ២០១៩...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យលោក Lorenzo GALANTI ឯកអគ្គរដ្ឋទូតអ៉ីតាលីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី ចំនួន២នាក់ទៀត ខណៈ ជាសះស្បើយចំនួន២៣នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៣០នាក់ អ្នកជាសះស្បើយចំនួន ១៣២ ៩៦៨នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
For China watchers, the achievements that China has scored in the past decade are unprecedented. Leading the country throughout this period has...