ព័ត៌មានអន្តរជាតិ

ការប៉ុនប៉ង របស់លោកខាងលិច ដើម្បីបំបែកសង្គមរុស្ស៊ី មិនទទួលបានជោគជ័យនោះទេ

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា លោកខាងលិច បានបរាជ័យក្នុងការប៉ុនប៉ងរបស់ខ្លួន ដើម្បីបំបែកសង្គមរុស្ស៊ី និងបំផ្លាញវាពីខាងក្នុង ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្នុងអំឡុងពេលកិច្ចប្រជុំ ពង្រីកនៃក្រុមប្រឹក្សាការិយាល័យ អគ្គរដ្ឋអាជ្ញា លោកប្រធានាធិបតី បានកត់សម្គាល់ថា លោកខាងលិច និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងជំរុញឱ្យទីក្រុងគៀវ ប្រើប្រាស់ធនធានទាំងអស់ របស់ខ្លួន ដើម្បីឈ្នះ នៅលើសមរភូមិ។

វិមានក្រឹមឡាំងបានឲ្យដឹងថា បន្ទាប់ពីដឹងថាគោលដៅនេះ មិនអាចទៅរួច សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានផ្តោតលើ “ការបំបែកសង្គមរុស្ស៊ី បំផ្លាញរុស្ស៊ីពីខាងក្នុង” ដោយលើកឡើង ពីមេដឹកនាំរុស្ស៊ី។

លោកបានបន្ដថា “សង្គមរបស់យើង បានបង្ហាញពីភាពចាស់ទុំ សាមគ្គីភាព និងបានបង្ហាញការគាំទ្រ ដល់កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលកំពុងធានាសន្តិសុខ ដោយគ្មានលក្ខខណ្ឌរបស់រុស្ស៊ី” ។

រុស្ស៊ីមានសមត្ថភាពយ៉ាងពេញលេញ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចស្ថិរភាពក្រោមលក្ខខណ្ឌបច្ចុប្បន្ន ដោយគាំទ្រដល់វិស័យផលិតកម្មធំៗ និងក្នុងពេលជាមួយគ្នានេះធានានូវសេរីភាពសហគ្រិន និងបង្កើតយន្តការ ដែលអាចបត់បែនបាន សម្រាប់សកម្មភាពអាជីវកម្ម ដើម្បីការពារការខ្វះខាតទំនិញ និងការកើនឡើងតម្លៃ នេះបើយោងតាមប្រធានាធិបតី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top