ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល(គ.រ.ឌ) ។ អនុក្រឹត្យនេះ ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការបំពេញមុខងារជាសេនាធិការជូនក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល លើការងារបច្ចេកទេស និងគោលនយោបាយក្នុងការដឹកនា សម្របសម្រួល និងជំរុញការកសាងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា៕
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈបានប្រកាសជូនដំណឹង ពីការបើកបៀវត្សជូនមន្ត្រីរាជការសម្រាប់ខែឧសភា ឆ្នាំ២០២២ ចំនួន២លើក ដោយលើកទី១ ត្រូវបើកមុនដំណាច់ខែមេសា និងលើកទី២ ត្រូវបើកក្នុងសប្ដាហ៍ទី៣ នៃខែឧសភា។ ដោយឡែក សម្រាប់ការបើកផ្តល់បៀវត្ស ខែមិថុនា វិញ ត្រូវអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន ។ ការប្រកាសរបស់ក្រសួងនេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា...
បរទេស៖ នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសប៉ាគីស្ថានលោក Shehbaz Sharif កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការអំពាវនាវសុំឲ្យ ភាគីខាងឥណ្ឌាលោកនាយករដ្ឋមន្ត្រី Narendra Modi ក្នុងការចូលរួមដោះស្រាយ ជម្លោះទាំងស្រុងនៅក្នុងតំបន់ចំនួន២ ដែលមានដូចជា Jammu និង Kashmir ព្រមទាំងបញ្ហារវាងទំនាក់ទំនង ប្រទេសទាំងពីរផងដែរ។ លោក Sharif បានចង្អុលបង្ហាញតាមរយៈ សាររបស់គាត់...
បរទេស៖ យោងតាមទិន្នន័យដែលត្រូវបាន បង្ហាញដោយអជ្ញាធរគយ និងអ្នកការពារព្រំដែនអាមេរិក ហើយត្រូវបានយកមកចេញផ្សាយដោយ rt.com កាលពីដើមសប្តាហ៍កន្លងមក បានឲ្យដឹងថា ពលរដ្ឋអ៊ុយក្រែន ប្រមាណជា ៥០៧១នាក់ ត្រូវបានចាប់ឃាត់ខ្លួននៅព្រំដែនអាមេរិក គិតត្រឹមខែមិនាប៉ុណ្ណោះ។ ចំនួននេះបានស្ទុះឡើង ខ្លាំងមែនទែនធៀបទៅនឹងខែកុម្ភៈ រហូតដល់ទៅ ៥ដង ខណៈដែលតួលេខកាលពីខែចាស់ មានត្រឹមតែ ១១០០នាក់ប៉ុណ្ណោះ ដែលត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការ...
ភ្នំពេញ: លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានទទួលព្រះរាជានុញ្ញាតិដឹកនាំគណៈកម្មាធិការ ប្រតិបត្តិចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា នរោត្តម មុនិនាថ សីហនុ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ នៅថ្ងៃទី ១៩ ខែមេសា...
ភ្នំពេញ ៖ ព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដោយឥតកែប្រែចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការបន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ rt.com នៅថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថា សមាជិកក្រុមភេវរកម្មអន្តរជាតិ IS ឬអតីត ដែលហៅឈ្មោះថា ISIS/ISIL បានធ្វើការអំពាវនាវ ឲ្យបណ្តាសមាជិកទាំងឡាយ របស់ខ្លួនក្នុងការជួយគាំទ្រ ហិរញ្ញវត្ថុដល់ក្រុមសកម្មប្រយុទ្ធ Jihad ដើម្បីអាចបើកការប្រឆាំង ទៅនឹងប្លុកអឺរ៉ុបនិងអ៊ីស្រាអ៊ែល ជាពិសេសអំឡុងពេល ដែលលោកខាងលិច កំពុងមានបញ្ហាខ្លាំង ដោយសារអ៊ុយក្រែននោះ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៧នាក់ទៀត ខណៈជាសះស្បើយចំនួន២៤នាក់ និងស្លាប់ម្នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ១១៧នាក់ អ្នកជាសះស្បើយចំនួន ១៣២ ៨២៥នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
“ម្តាយដែលទៅបេះផ្កាយបានមកវិញហើយ!”ពេលថ្មីៗកន្លងទៅនេះ លោក Zhai Zhigang លោកស្រី Wang Yaping និងលោក Ye Guangfu ដែលជាអវកាសយានិកចិនទៅបំពេញភារកិច្ចហោះហើរផ្ទុកមនុស្សនៃយានអវកាស Shenzhou-13 បានជិះយន្តហោះទៅដល់ក្រុងប៉េកាំងប្រកបដោយសុវត្ថិភាព ។ លោកស្រី Wang Yaping បានប្រគល់ “ផ្កាយ”មួយទៅឱ្យកូនស្រីរបស់គាត់ដែលទៅទទួលស្វាគមន៍ ។ នេះគឺជាការណាត់រវាងលោកស្រីនិងកូនស្រីរបស់គាត់ ដែលសន្យាថានឹងយកផ្កាយមកវិញឱ្យកូនស្រីនិងមិត្តរួមថ្នាក់របស់កូនស្រីគាត់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា ជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ដែលជាជំនួយរបស់ជប៉ុន នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ បានបកស្រាយ អំពីវិធីសាស្រ្តនៃការដោះបំណុលជប៉ុនដែលរបបលន់ ណល់បន្សល់ទុក តាមរយៈនៃការយក សម្ភារៈ ទំនិញ របស់ជប៉ុន មកលក់នៅកម្ពុជា...