ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ថា អ្នកវិទ្យាសាស្ត្រអន្តរជាតិរាប់សិបនាក់ បានមកជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០០ នៅឯស្ថានីយ៍វិទ្យាសាស្ត្រ នៅភាគឦសាន នៃតំបន់ដាច់ស្រយាលរបស់រុស្ស៊ី នៅលើទន្លេ Kolyma ក្នុងទឹកដីស៊ីបេរី ដើម្បីសិក្សាពីការប្រែប្រួលអាកាសធាតុ នៅក្នុងបរិស្ថានអាកទិក។ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី មកលើអ៊ុយក្រែន វិទ្យាស្ថាន...
ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង១៩យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ ក្រុមហ៊ុនសាងសង់ផ្លូវអាកាសក្រវាត់ក្រុងទីបី នៅលើផ្លូវ១២០K (ទំនប់កប់ស្រូវ) កែងនឹងផ្លូវជាតិលេខ៤ បានបុកដែកការពាររណ្ដៅប៉ះធ្លាយ បំពង់មេនាំទឹកស្អាត ទំហំ៨០០មម ដែលនាំឲ្យមានការលេចធ្លាយទឹកយ៉ាងខ្លាំង ។ បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជូនក្រុមការងារជំនាញចុះពិនិត្យនិងជួសជុលជាបន្ទាន់ ដោយត្រូវបិទវ៉ានផ្អាកផ្គត់ផ្គង់ទឹកបណ្ដោះអាសន្ន ចាប់ពីចំណុចផែស្ងួតសូងួន នៅលើផ្លូវវេងស្រេង តំបន់កំបូល ដែលនាំឲ្យប្រជាពលរដ្ឋនៅតំបន់នេះ...
គៀវ៖ មន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលជាអ្នកនាំចេញគ្រឿងឧបភោគបរិភោគ សំខាន់ៗរបស់ពិភពលោក ដូចជាស្រូវសាលី នឹងប៉ះពាល់ ២៥ ភាគរយនៃទីផ្សារគ្រាប់ធញ្ញជាតិពិភពលោក។ លោក Taras Kachka អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្មនៃប្រទេសអ៊ុយក្រែន បានលើកឡើងថា ជម្លោះនេះនឹងនាំឱ្យ មានការកាត់បន្ថយការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ការកើនឡើងតម្លៃម្ហូបអាហារ និងការទទួលបានអាហារកាន់តែអាក្រក់ ជាពិសេសស្រូវសាលី...
វ៉ាស៊ីនតោន៖ បេសកកម្មអវកាសយានិកឯកជន ទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) លើកដំបូងរបស់សហរដ្ឋអាមេរិក បានទៅដល់មន្ទីរពិសោធន៍គោចរហើយកាលពីថ្ងៃសៅរ៍ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បេសកកម្មនេះមានឈ្មោះថា Ax-1 ត្រូវបានបាញ់បង្ហោះលើរ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX ពីមជ្ឈមណ្ឌល Kennedy Space នៃរដ្ឋបាលអាកាសចរណ៍ជាតិ និងអវកាស (NASA) ក្នុងរដ្ឋ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃសៅរ៍ ក្នុងអំឡុងសន្និសីទកាសែតរួមគ្នាជាមួយ អធិការបតីអូទ្រីស លោក Karl Nehammer ក្នុងទីក្រុងគៀវថា អ៊ុយក្រែនកំពុងត្រៀមខ្លួនសម្រាប់ការប្រយុទ្ធដ៏ធំមួយ ប្រឆាំងនឹងរុស្ស៊ីនៅភាគអាគ្នេយ៍ប្រទេស។ ទោះយ៉ាងណាក៏ដោយ ក្នុងពេលជាមួយគ្នានេះ អ៊ុយក្រែនកំពុងស្វែងរក “មធ្យោបាយការទូតជាក់លាក់” ដើម្បីបញ្ចប់ជម្លោះដែលកំពុងបន្តនេះផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩...
ភ្នំពេញ៖នៅថ្ងៃទី១០ ខែមេសាឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញ នូវការលុបបំបាត់កាតព្វកិច្ចពាក់ម៉ាស ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្ត៤ រួមមាន ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ដោយមិនតម្រូវឲ្យជាប់កាតព្វកិច្ចពាក់ម៉ាសតទៅទៀតនោះឡើយ ។ ការប្រកាសឈប់ឲ្យមានកាតព្វកិច្ចពាក់ម៉ាសដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដា៤ខេត្តខាងលើនេះ ធ្វើឡើងក្រោយពីសម្តេច បានធ្វើការប្រកាសរនូវការប៉ុនប៉ងសាកល្បង ចង់ដាក់នៅការបញ្ឈប់កាតព្វកិច្ចពាក់ម៉ាស ដល់ប្រជាពលរដ្ឋដែលរស់នៅ...
ភ្នំពេញៈ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តសមាគមTYDA ចុះព្យាបាលប្រជាពលរដ្ឋ ប្រមាណជាង៥០០នាក់ នៅស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការចូលរួម ជាមួយអាជ្ញាធរដែនដី ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកធាយ យុវជន ស ស យ ក...
ភ្នំពេញ៖ ក្នុងរយៈពេល៤៣ឆ្នាំ កន្លងមកនេះ មនុស្សចាស់ពិតជាមានគុណសម្បត្តិយ៉ាងច្រើន ជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃ ដែលនេះជាគុណសម្បត្តិមួយ ដែលមិនអាចកាត់ថ្លៃបាន។ នេះជាលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងប្រធានអនុគណៈកម្មាធិការ ដើម្បីមនុស្សចាស់រាជធានីភ្នំពេញក្នុងពេកអញ្ជើញសំណេះសំណាល និងផ្តល់អំណោយ ជូនមនុស្សចាស់ជាង៥០០នាក់ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ...
នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានចុះទស្សនកិច្ចសិក្សានៅមជ្ឍមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ ដែលស្ថិតនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងដំណើរទស្សនកិច្ច នេះ លោកបណ្ឌិតប្រតិភូ បានទស្សនាអំពី វដ្តនៃវារីវប្បកម្មសមុទ្រ...
នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ លោកបណ្ឌិតប្រតិភូ កៅ ថាច ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី និងតំណាងធនាគារ អេស៊ីលីដា បានធ្វើការផ្សព្វផ្សាយរួមគ្នា អំពីគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល (ដំណាក់កាលទី២) គាំទ្រការពង្រីកការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម និងហិរញ្ញប្បទានគាំទ្រខ្សែច្រវាក់ផលិតកម្ម ស្វាយ ស្វាយចន្ទី...