ព័ត៌មានជាតិ

ធ្លាយបំពង់មេទឹកស្អាត ទំហំ៨០០មម នាំឲ្យមានការផ្អាកផ្គត់ផ្គង់ទឹក បណ្តោះអាសន្ន

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង១៩យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ ក្រុមហ៊ុនសាងសង់ផ្លូវអាកាសក្រវាត់ក្រុងទីបី នៅលើផ្លូវ១២០K (ទំនប់កប់ស្រូវ) កែងនឹងផ្លូវជាតិលេខ៤ បានបុកដែកការពាររណ្ដៅប៉ះធ្លាយ បំពង់មេនាំទឹកស្អាត ទំហំ៨០០មម ដែលនាំឲ្យមានការលេចធ្លាយទឹកយ៉ាងខ្លាំង ។ 

បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជូនក្រុមការងារជំនាញចុះពិនិត្យនិងជួសជុលជាបន្ទាន់ ដោយត្រូវបិទវ៉ានផ្អាកផ្គត់ផ្គង់ទឹកបណ្ដោះអាសន្ន ចាប់ពីចំណុចផែស្ងួតសូងួន នៅលើផ្លូវវេងស្រេង តំបន់កំបូល ដែលនាំឲ្យប្រជាពលរដ្ឋនៅតំបន់នេះ នឹងត្រូវដាច់ទឹកមួយរយៈ រហូតដល់ការងារជួសជុលត្រូវបានបញ្ចប់៕

To Top