សេអ៊ូល៖ របាយការណ៍របស់រដ្ឋាភិបាល បានឲ្យដឹងនៅថ្ងៃសុក្រនេះថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង កំពុងប្រឈមមុខនឹងការព្រួយបារម្ភ អំពីកំណើនការនាំចេញយឺត ការធ្លាក់ចុះនៃការវិនិយោគ និងអតិផរណាខ្ពស់ ទោះបីជាមានការស្ទុះងើបឡើងវិញ នៃការប្រើប្រាស់ និងការងារក៏ដោយ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹង នៅក្នុងរបាយការណ៍សេដ្ឋកិច្ចប្រចាំខែ របស់ខ្លួនដែលហៅថា Green Book ថាសេដ្ឋកិច្ចកូរ៉េខាងត្បូងមើលឃើញ ការងើបឡើងវិញជាបន្តបន្ទាប់នៃការងារ និងហានិភ័យកម្រិតមធ្យម សម្រាប់ការប្រើប្រាស់ឯកជន...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងបើកការជួបជុំមេដឹកនាំអាស៊ីអាគ្នេយ៍ (អាស៊ាន)ជាមួយនឹង ការសន្យាថា នឹងចំណាយប្រាក់ចំនួន១៥០លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ ការត្រៀមបង្ការជំងឺរាតត្បាត និងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត ក្នុងគោលបំណង ទប់ទល់នឹងឥទ្ធិពល...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ថា អាជ្ញាធរមន្ទីរពេទ្យបានឲ្យដឹងថា មនុស្សចំនួន១៣នាក់បានរងរបួស នៅគ្រាដែលមានការផ្ទុះមួយ បានកើតឡើង នៅខាងក្នុងផ្សារមួយកន្លែង នៅក្នុងទីក្រុងខារ៉ាឈី “Karachi“ នៃខេត្ត Sindh ភាគខាងត្បូង ប្រទេសប៉ាគីស្ថាន កាលពីយប់ថ្ងៃព្រហស្បតិ៍ ។ លោក Shahid Rasool...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ថា អាកាសយានិក២នាក់ បានស្លាប់ កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅក្នុងពេលធ្លាក់ឧទ្ធម្ភាគចក្រ នៅរដ្ឋ Chhattisgarh ភាគកណ្តាល នៃប្រទេសឥណ្ឌា ។ ឧទ្ធម្ភាគចក្រដែលជាកម្មសិទ្ធិ របស់រដ្ឋាភិបាល ក្នុងតំបន់បានធ្លាក់ នៅឯអាកាសយានដ្ឋាន ក្នុងទីក្រុង Raipur រដ្ឋធានី...
អាមេរិក៖ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានចោទប្រកាន់ជាផ្លូវការ ថាប្រទេសរុស្ស៊ី ជាអ្នកនៅពីក្រោយ ការវាយប្រហារ តាមប្រព័ន្ធអ៊ីនធើណេត សំដៅលើបណ្តាញទំនាក់ទំនង ផ្កាយរណប ដែលប្រើប្រាស់ ក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាម ការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ អាជីវកម្ម និងបុគ្គលប្រើប្រាស់រ៉ោតទ័រ ផលិតដោយ Viasat ជាអាជីវកម្មរបស់អាមេរិកផ្តល់ ការតភ្ជាប់អ៊ីនធើណេត...
សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ថា នៅថ្ងៃសុក្រនេះទីភ្នាក់ងារសារព័ត៌មានរដ្ឋ (KCNA) បានផ្សាយថា យ៉ាងហោចណាស់មនុស្សម្នាក់ ដែលត្រូវបានបញ្ជាក់ថា មានឆ្លងជំងឺកូវីដ-១៩ បានស្លាប់ នៅក្នុងប្រទេសកូរ៉េខាងជើង ហើយរាប់រយពាន់នាក់ បានបង្ហាញពីរោគសញ្ញាគ្រុនក្តៅ ដោយផ្តល់ការណែនាំ អំពីទំហំដ៏ធ្ងន់ធ្ងរ នៃការផ្ទុះឡើងដំបូង...
បរទេស៖ យោងតាមការបញ្ជាក់ ដោយមន្ត្រីជាន់ខ្ពស់អាមេរិក លោកស្រី Karen Donfried កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានសង្កត់ធ្ងន់ថា មកដល់ពេលនេះ គឺមិនដែលមាន សំណួរណាមួយ ដើម្បីបញ្ជាក់ថាតើអាមេរិក នឹងបញ្ជូនអាវុធនុយក្លេអ៊ែរ ទៅឲ្យប្រទេសអ៊ុយក្រែន នោះទេ ទោះបីជាយ៉ាងណាក្តី លោកស្រីក៏មិនបានធ្វើការថ្លែង ជាសាធារណៈបដិសេធ ឬយល់ព្រម នោះដែរថាភាគី ខាងអាមេរិក ឬអ៊ុយក្រែន...
Breaking: កូរ៉េខាងជើង ប្រកាសមាន អ្នកស្លាប់លើកដំបូង ដោយសារកូវីដ១៩ ខណៈរាប់ពាន់នាក់ កំពុងធ្លាក់ខ្លួន ឈឺ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេឃើញថា លោក បានចាប់ផ្តើមពាក់ម៉ាសជាលើកដំបូងផងដែរ។ ប្រែសម្រួលដោយ៖ សយសុភា
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា មកដល់ថ្ងៃទី៦ហើយ ដែលកម្ពុជា មិនមានអ្នកឆ្លង និងគ្មានស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ទៀត ខណៈជាសះស្បើយចំនួន៣នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ កម្ពុជាអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ១៨៩នាក់ និងអ្នកស្លាប់ចំនួន ៣...
កាលពីសប្តាហ៍មុន ប្រព័ន្ធបម្រុង សហព័ន្ធអាមេរិកបានប្រកាស ពីការដំឡើង អត្រាការប្រាក់ ០.៥ ភាគរយ ហើយនឹងចាប់ផ្តើម កាត់បន្ថយតារាង តុល្យការរបស់ខ្លួន ក្នុងខែមិថុនាខាងមុខនេះ ក្នុងគោលបំណងឆ្លើយតប នឹងអតិផរណា ដែលបានបំបែកកំណត់ត្រា ខ្ពស់បំផុតក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅតាមរយៈគោលនយោបាយ បន្តឹងរូបិយវត្ថុជ្រុល ។ ប្រការនេះបានបង្កឱ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភជាទូទៅ ហើយសេដ្ឋកិច្ចសកល និងទីផ្សារហិរញ្ញវត្ថុនឹង...