បរទេស៖នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រីលោក Viktor Orban កាលពីថ្ងៃអង្គារម្សិលមិញនេះ បានសម្រេចចិត្ តក្នុងការប្រកាសដាក់ប្រទេសក្នុងកម្រិតអាសន្ន ក្នុងវិបតិ្តជម្លោះនៅអ៊ុយក្រែន ពោលគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសភាបានអនុម័តនូវវិធានការដើម្បីទប់ស្កាត់បញ្ហានានា ដែលនឹងអាចកើតឡើងនាពេលខាងមុខ។ លោក Orban បានប្រកាសដាក់ប្រទេសក្នុងកម្រិត អាសន្នតាមវិដេអូមួយលើបណ្តាញសង្គមហ្វេសប៊ុក ហើយវានឹងចូលជាធរ មានចាប់ពីពាក់កណ្តាលយប់ថ្ងៃអង្គារតទៅដែលកម្រិតនិង លក្ខណ្ឌព្រមទាំងការ ចំណាត់ការលំអិតនឹងប្រកាសនៅព្រឹកថ្ងៃពុធនេះ។ លោក Orban បានថ្លែងបែបនេះថា៖ ដើម្បីការពារសន្តិសុខនិងអត្ថប្រយោជន៍របស់ហុងគ្រី...
បរទេស៖យោងតាមការអះអាង ដោយក្រុមមន្ត្រីយោធាកូរ៉េខាងត្បូង នៅថ្ងៃពុធព្រឹកនេះ បានបញ្ជាក់ថាប្រទេស កូរ៉េខាងជើងបានធ្វើការបាញ់មីស៊ីលឆ្លង ទ្វីបចំនួន៣គ្រាប់ បន្ទាប់ពីកិច្ចប្រជុំរវាងប្រទេស ទាំងបូរអាមេរិក ជប៉ុនឥណ្ឌា និងអូស្ត្រាលីដែលប្រព្រឹត្តឡើងនៅក្នុងទីក្រុងតូក្យូ។ កិច្ចប្រជុំដែលត្រូវបានគេស្គាល់ឈ្មោះថា The Quad គឺធ្វើឡើងក្នុងគោលបំណងដើម្បីថ្កោលទោស កម្មវិធីតេស្តមីស៊ីលរបស់ប្រទេស កូរ៉េខាងជើងនិងព្រមទាំងបានប្តេជ្ញាថា នឹងធ្វើឲ្យឥណ្ឌូបាស៊ីហ្វិកក្លាយជាតំបន់ ដែលមាសេរីភាពនិងភាពរឹងម៉ាំផងដែរ។ គួរឲ្យដឹងដែរថាមីស៊ីលដំបូងបានហោះធ្លាក់ទៅ នឹងដែនឆ្នេរភាគខាងកើតនៃប្រទេសកូរ៉េខាង ជើងហើយ មួយម៉ោង...
Breaking: បាញ់ទៀតហើយ! ស្លាប់សិស្សសាលា ១៩នាក់ នៅតិចសាស់ សហរដ្ឋអាមេិក។នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព៍ត៑មានបារាំង នៅមុននេះបន្តិច។
ភ្នំពេញ៖ ក្រុមយុវជនឆ្នើម ក្នុងកម្មវិធីប្រកួតនិយាយសាធារណៈ បានលើកឡើងថា ការដំឡើងពន្ធថ្នាំជក់ ជាវិធានការឈ្នះៗសម្រាប់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ព្រមទាំងមានអត្ថប្រយោជន៍ យ៉ាងច្រើនលើសលប់ផងដែរ។ ក្នុងកម្មវិធីប្រកួតនិយាយសាធារណៈស្ដីពី វិធានការពន្ធថ្នាំជក់ វគ្គផ្ដាច់ព្រ័ត្រ នាពេលថ្មីៗនេះ ក្រុមយុវជនឆ្នើម បានឲ្យដឹងថា ទោះបីជាការដំឡើងពន្ធថ្នាំជក់ត្រូវ បានមើលឃើញថា ជាវិធានការឈ្នះៗ ដែលមានអត្ថប្រយោជន៍យ៉ាងច្រើន លើសលុបក្ដី មកទល់សព្វថ្ងៃ ក៏នៅតែមានឧបសគ្គមួយចំនួន...
តូក្យូ៖ មេដឹកនាំនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌា ហៅកាត់ថា Quad កាលពីថ្ងៃអង្គារ បានប្តេជ្ញាបន្តផ្តល់ជំនួយ ហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគជាង 50 ពាន់លានដុល្លារនៅក្នុងតំបន់ ឥណ្ឌូប៉ាស៊ីហ្វិកក្នុងរយៈពេល 5 ឆ្នាំខាងមុខ ខណៈដែលបានបញ្ជាក់យ៉ាងច្បាស់ថា ការផ្លាស់ប្តូរស្ថានភាពដោយបង្ខំគ្រប់ទីកន្លែងគឺ មិនអាចទទួលយកបានក្រោយសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ យោងតាមសារព័ត៌មាន Kyodo News...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ថា លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានលើកឡើងនៅថ្ងៃអង្គារនេះថា រុស្ស៊ី មិនទាន់បានឃើញផែនការ សន្តិភាពអ៊ីតាលីសម្រាប់អ៊ុយក្រែននៅឡើយទេ ប៉ុន្តែសង្ឃឹមថា នឹងទទួលបានតាមរយៈបណ្តាញការទូត ។ រដ្ឋមន្ត្រីការបរទេសអ៊ីតាលី Luigi Di...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តដល់ក្រសួងពាណិជ្ជកម្ម ក៏ដូចជាអ្នកវិនិយោគរបស់កម្ពុជា ត្រូវតែបង្កើនភាពប្រកួត ប្រជែងជាមួយនិងទីផ្សារអន្តរជាតិ អំពីផលិតផលខ្មែរ ពិសេសមុខម្ហូបប្រពៃណីជាតិ លើគ្រប់វេទិកាអន្តរជាតិនានា ទាំងក្នុងតំបន់ និងពិភពលោក ។ នេះជាប្រសាសន៍សម្តេច ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធី “រាត្រីកម្ពុជា” (CAMBODIA NIGHT) រៀបចំដោយក្រុមហ៊ុន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន បានលើកឡើងថា ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ បានធ្វើឲ្យអាស៊ានជួបការលំបាកយ៉ាងច្រើន។ ការលើកឡើងពីសំណាក់សម្ដេចតេជោបែបនេះ ធ្វើឡើងបន្ទាប់ពីប្រទេសមហាអំណាចជាច្រើន បាននិងកំពុងដើរចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីប្រឆាំងទៅនឹងឥទ្ធិពលនៃប្រទេសមហាអំណាច ដែលជាដៃគូប្រកួតប្រជែងរបស់ខ្លួន នៅក្នុងតំបន់និងពិភពលោក ជាក់ស្ដែងរួមមាន៖ AUKUS Quad Indo-Pacifice ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីទប់ទល់ទៅនឹងឥទ្ធិពល នៃយុទ្ធសាស្រ្តផ្លូវមួយ...
តម្លៃ 1m2 = 3800$ទំហំសរុប 343 m2ទំហំដី 14,5m x 23,5m https://goo.gl/maps/F6Ytz8mZ8WxVZyg9A សម្រាប់លោកអ្នក កំពុងស្វែងរក ទ្រព្យសម្បតិ្ត ដែលមានសក្តានុពល និងកំពុងមានចំណូលស្រាប់ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ ឬសង់អគារខ្ពស់ អាចពិចារណាបាន ស្ថិតនៅផ្ទះលេខ 57A ផ្លូវ 480...
ភ្នំពេញ៖ ស្របពេលពិភពលោក កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះជំងឺអុតស្វា និងស្របពេល បណ្តាប្រទេសប្រមាណជា ១៩ប្រទេស ត្រូវបានរកឃើញជំងឺនេះជាបន្តបន្ទាប់នោះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា នឹងរិះរកប្រភព ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងអុតស្វា ទុកជាមុន ។ តាមរយៈសេចក្ដីណែនាំ នៅថ្ងៃទី២៥ ឧសភានេះ ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO)...