បរទេស៖ រដ្ឋមន្ត្រីកិច្ចការងារការបរទេសតំបន់អឺរ៉ុប របស់ប្រទេសបារាំងលោក Clement Beaune កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានអះអាងថា មកដល់ពេលនេះគ្មានផ្លូវណាលឿន សម្រាប់អ៊ុយក្រែនក្នុងការចូល ជាសមាជិករបស់សហភាពអឺរ៉ុបឡើយ ហើយវានឹងបន្តក្នុងរយៈពេលដ៏យូរមួយ។ លោក Beaune បានថ្លែងប្រាប់ទៅកាន់វិទ្យុបារាំង Radio J ថា៖ ពួកយើងត្រូវតែមានភាពស្មោះត្រង់។ ប្រសិនបើអ្នកណាម្នាក់និយាយថា អ៊ុយក្រែននឹងអាចចូលរួមសមាជិកអឺរ៉ុប ក្នុងរយៈពេល ៦ខែឬ១ឆ្នាំឬ២ឆ្នាំនោះ...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺអុតស្វា ទោះបីមកដល់ពេលបច្ចុប្បន្ន ប្រទេសកម្ពុជាមិនទាន់ មានករណីជំងឺនេះក៏ដោយ។ យោងតាមអត្ថបទរៀបចំដោយ លោកស្រី ឱ វណ្ណឌីន ចេញផ្សាយនាថ្ងៃទី២២ ខែឧសភា...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ថា នៅមុនពេលលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានចាកចេញពីកូរ៉េខាងត្បូង ឆ្ពោះទៅកាន់ប្រទេសជប៉ុន នៅថ្ងៃអាទិត្យនេះលោកបានផ្ដល់សារខ្លីមួយ ទៅកាន់លោក គីម ជុងអ៊ុន ដែលគ្រោងបាញ់អាវុធនុយក្លេអ៊ែរ ដែលនេះជាការប្រថុយប្រថាន សម្រាប់ការដំណើរទេសចរណ៍ មកកាន់តំបន់អាស៊ីជាលើកដំបូង...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានព្រមានកាលពីថ្ងៃសៅរ៍ថា មានតែរបកគំហើញខាងការទូតប៉ុណ្ណោះ ជាជាងការទទួលជ័យជម្នះ ដោយប្រើប្រាស់យោធាទាំងស្រុង ដែលអាចបញ្ចប់សង្គ្រាមរបស់រុស្ស៊ី លើប្រទេសរបស់គាត់បាន ខណៈដែលក្រុងម៉ូស្គូបានកាត់បន្ថយ ការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសហ្វាំងឡង់ ។ លោក...
ថ្ងៃទី១៨ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានតបសសំបុត្រទៅឱ្យអ្នកប្រាជ្ញវ័យក្មេងរបស់សាកលវិទ្យាល័យ Nanjing ដែលបញ្ចប់ការសិក្សានៅបរទេសត្រឡប់មកមាតុប្រទេសវិញ។ លោក Xi Jinping បានថ្លែងក្នុងសំបុត្រថា ពេលបានដឹងថាលោកអ្នកបានចាត់ទុកអ្នកវិទ្យាសាស្ត្រជំនាន់ចាស់ជាគំរូ ពេលបញ្ចប់ការសិក្សានៅក្រៅប្រទេសក៏ត្រឡប់មកមាតុប្រទេសវិញដើម្បីបម្រើប្រជាជននិងមាតុប្រទេស ហើយទទួលបានលទ្ធផលជាផ្លែផ្កា ខ្ញុំស្ងប់ចិត្តណាស់។ ឆ្លៀតឱកាសខួប ១២០ ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យ Nanjing សូមចូលរួមអបអរយ៉ាងកក់ក្ដៅនិងសួរសុខទុក្ខយ៉ាងស្មោះចំពោះអស់លោកអ្នក! សង្ឃឹមថាអ្នកទាំងឡាយអាចបង្កើតលទ្ធផលថ្មីក្នុងការជំរុញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដោយភាពឯករាជ្យម្ចាស់ការ...
មហាសន្និបាតសុខភាពពិភពលោកលើកទី ៧៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ ខែឧសភា។ ស្ថាប័នកិច្ចការបរទេសនៃអាជ្ញាធរតំបន់តៃវ៉ាន់បានសម្តែង “ការសោកស្តាយ និងការមិនពេញចិត្ត” ចំពោះការដែលតំបន់តៃវ៉ាន់មិនបានទទួលសេចក្តីអញ្ជើញឱ្យចូលរួមក្នុងមហាសន្និបាតលើកនេះ។ ពេលថ្មីៗនេះ ប្រទេសជាច្រើនបានផ្ញើលិខិតទៅកាន់អង្គការសុខភាពពិភពលោក ដើម្បីគាំទ្រការសម្រេចចិត្តរបស់រដ្ឋាភិបាលចិនដែលមិនយល់ព្រមតំបន់តៃវ៉ាន់ ឱ្យចូលរួមទៅក្នុងមហាសន្និបាតសុខភាពពិភពលោកប្រចាំឆ្នាំនេះ ហើយមិនចង់ឱ្យមានការពិភាក្សាណាមួយ អំពីបញ្ហាទាក់ទងនឹងតៃវ៉ាន់ នៅក្នុងមហាសន្និបាតលើកនេះទេ។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងក្នុងការឆ្លើយតប នឹងរឿងនេះនៅថ្ងៃទី...
ភ្នំពេញ៖ បុរសម្នាក់បើកត្រាក់ទ័រជាន់មីនតោន បណ្តាលឲ្យផ្ទុះស្លាប់ នៅចំណុចខាងលិច ភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ។ យោងតាមអាជ្ញាធរមីន បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ រី លីន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត។។សាកសព...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងស្រុកទាំងអស់ កុំចាញ់បោកការឃោសនា របស់បក្សនយោបាយ លើបញ្ហាកើនឡើងថ្លៃសាំង។ ក្នុងពិធីសំណេះសំណាលជាមួយ សហគមន៍ខ្មែរនៅទ្វីបអឺរ៉ុបសម្ដេចតេជោ ហ៊ុន សែន បានទទួលនូវចម្លើយ ពីប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសបារាំង ថាតម្លៃសាំងនៅប្រទេសបារាំង ១លីត្រថ្លៃ២អឺរ៉ូ ដែលស្មើនឹងប្រមាណ១ម៉ឺនរៀល តម្លៃនេះថ្លៃជាងនៅកម្ពុជា ដែលនៅកម្ពុជាតម្លៃសាំងធម្មតាត្រឹមតែ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែនបានច្រានចោលបទឈប់បាញ់ ឬការធ្វើសម្បទានដល់ទីក្រុងម៉ូស្គូ ខណៈដែលរុស្ស៊ី បានបង្កើនការវាយលុកនៅក្នុងតំបន់ Donbas ភាគខាងកើត និងបញ្ឈប់ការផ្តល់ឧស្ម័នដល់ប្រទេសហ្វាំងឡង់ ស្របពេលដែលប្រធានាធិបតីប៉ូឡូញ Andrzej Duda បានរៀបចំថ្លែងទៅកាន់សភាអ៊ុយក្រែន នៅថ្ងៃអាទិត្យនេះ ។ បន្ទាប់ពីបញ្ចប់ការតស៊ូជាច្រើនសប្តាហ៍...
បរទេស ៖ មុនពេលលោកប្រធានាធិបតីអាមេរិក Joe Biden បញ្ចប់ដំណើរទស្សនកិច្ច ទៅកាន់កូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ លោកបានផ្តល់ នូវសារខ្លីមួយទៅកាន់មេដឹកនាំផ្តាច់ការ ដែលមានអាវុធនុយក្លេអ៊ែរ នៅភាគខាងជើង ដែលមន្ត្រីអាមេរិកជឿថា អាចរៀបចំសម្រាប់ការបង្កហេតុ ក្នុងអំឡុងដំណើរទស្សនកិច្ច របស់មេដឹកនាំអាមេរិកទៅកាន់អាស៊ី ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២...