ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ស្វាគមន៍លោក គីម ជុងអ៊ុន តែថ្លែងថា សហរដ្ឋអាមេរិក “ត្រៀមខ្លួន” សម្រាប់ការធ្វើតេស្តអាវុធ របស់កូរ៉េខាងជើង

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ថា នៅមុនពេលលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានចាកចេញពីកូរ៉េខាងត្បូង ឆ្ពោះទៅកាន់ប្រទេសជប៉ុន នៅថ្ងៃអាទិត្យនេះលោកបានផ្ដល់សារខ្លីមួយ ទៅកាន់លោក គីម ជុងអ៊ុន ដែលគ្រោងបាញ់អាវុធនុយក្លេអ៊ែរ ដែលនេះជាការប្រថុយប្រថាន សម្រាប់ការដំណើរទេសចរណ៍ មកកាន់តំបន់អាស៊ីជាលើកដំបូង របស់មេដឹកនាំអាមេរិក ដោយថ្លែងនូវពាក្យ “ស្វាគមន៍ ។ ក្នុងអំឡុងពេលនេះ” ។

លោកបានផ្តល់ការស្វាគមន៍យ៉ាងខ្លី នៅគ្រាដែលអ្នកសារព័ត៌មានសួរ ថាតើ លោកមានអ្វីដែលត្រូវថ្លែង ទៅកាន់មេដឹកនាំកូរ៉េខាងជើង ដោយបញ្ជាក់ពីការបើកចំហរ របស់រដ្ឋបាលរបស់លោកក្នុងការសន្ទនា ជាមួយក្រុងព្យុងយ៉ាង បើទោះបីជាពួកគេសម្លឹងមើល ការបង្កើនសមយុទ្ធយោធារួមគ្នា ជាមួយកូរ៉េខាងត្បូងក៏ដោយ ។

លោក បៃដិន បានថ្លែងថា គាត់មិនព្រួយបារម្ភអំពីហានិភ័យ នៃការសាកល្បងអាវុធថ្មី ខណៈដែលរូបគាត់ស្ថិតនៅក្នុងតំបន់ ដែលជាអ្វីដែលមន្ត្រីអាមេរិក បានព្រមានម្តងហើយម្តងទៀត ដោយថ្លែងថា “យើងត្រៀមខ្លួនសម្រាប់អ្វីគ្រប់យ៉ាង ដែលកូរ៉េខាងជើងប្រព្រឹត្តឡើង” ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា លោក បៃដិន បានចំណាយពេល ២ថ្ងៃ ជាមួយប្រធានាធិបតីជាប់ឆ្នោតថ្មី របស់កូរ៉េខាងត្បូងគឺលោក Yoon Suk-yeol ដោយលោកទាំង២បានថ្លែងកាលពីថ្ងៃសៅរ៍ថា “ពិចារណាលើការវិវត្តនៃការគំរាមកំហែង” ពីក្រុងព្យុងយ៉ាង ពួកគាត់កំពុងសម្លឹងមើលការពង្រីក “វិសាលភាព និងទំហំ” នៃសមយុទ្ធយោធារួមគ្នា ។

គេបានដឹងថា ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងអាវុធទប់ទល់ នឹងការដាក់ទណ្ឌកម្មនៅក្នុងឆ្នាំនេះ រួមទាំងការបាញ់មីស៊ីលផ្លោង អន្តរទ្វីបក្នុងរយៈចម្ងាយពេញលេញ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ជាមួយនឹងរូបភាពពីផ្កាយរណប ដែលបង្ហាញថា ជាការសាកល្បងនុយក្លេអ៊ែរកំពុងកើតឡើង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top